ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩កើនឡើងដល់ជាង៤៥ម៉ឺននាក់នៅលើពិភពលោក

ចំនួនមនុស្សស្លាប់សរុបដោយសារវីរុសកូវីដ-១៩ នៅជុំវិញពិភពលោក បានកើនឡើងដល់ជាង៤៥ម៉ឺននាក់ហើយ គឺចំនួន៤៥០ ៤៥២នាក់ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នេះបើតាមការចុះផ្សាយរបស់ Worldometer ។

ចំណែកមនុស្សឆ្លងវីរុសកូវីដ-១៩ សរុបនៅលើពិភពលោក បានកើនឡើងដល់ជាង៨លាន៣៩ម៉ឺននាក់ផងដែរ គឺចំនួន៨ ៣៩៣ ០៩៦នាក់ ខណៈអ្នកជំងឺវីរុសនេះចំនួន៤ ៤១០ ៤២៩នាក់ បានជាសះស្បើយ ។

ពាក់ព័ន្ធនឹងអ្នកស្លាប់ថ្មីដោយវីរុសកូវីដ-១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃ១៨ ខែមិថុនានេះ គឺសហរដ្ឋអាមេរិកមានអ្នកស្លាប់ថ្មីចំនួន ៨០៩នាក់ ប្រទេសប្រេស៊ីលមានអ្នកស្លាប់ថ្មីចំនួន ១២០៩នាក់ រុស្ស៊ីចំនួន ១៩៤នាក់ ឥណ្ឌាចំនួន ៣៤១នាក់ អង់គ្លេសចំនួន ១៨៤នាក់ ប៉េរូចំនួន ២០១នាក់ អ៊ីតាលីចំនួន៤៣ និងប្រទេសអ៊ីរ៉ង់ចំនួន១២០នាក់ ៕