ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩ នៅជុំវិញពិភពលោក បានកើនឡើងដល់ជិត៥លាននាក់ គឺចំនួន ៤ ៨៩៤ ២៣៣នាក់ហើយ គិតត្រឹមថ្ងៃទី១៩ ខែឧសភានេះ ។
ចំណែកចំនួនមនុស្សដែលបានបាត់បង់ជីវិតដោយសារតែវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់ជាង៣២ម៉ឺននាក់ហើយដែរ គឺចំនួន៣២០ ១៨១នាក់ នៅជុំវិញពិភពលោក ខណៈដែលអ្នកជំងឺខូវីដ-១៩ ចំនួន ១ ៩០៨ ០៦៥នាក់ បានជាសះស្បើយពីវីរុសនេះ ។
សូមបញ្ជាក់ថា រុស្ស៊ីគឺជាប្រទេសដែលមានករណីឆ្លងវីរុសខូវីដ-១៩ ច្រើនជាងគេ ដែលរហូតមកដល់ពេលនេះ រុស្ស៊ីបានឡើងដល់លំដាប់ទី២នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ដែលប្រទេសអេស្ប៉ាញបានធ្លាក់មកនៅលំដាប់លេខ៣វិញ ដែលមានការឆ្លងរាលដាលវីរុសនេះច្រើនជាងគេ ៕