ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក បានគំរាម នៅថ្ងៃអង្គារ ទី១៩ ខែឧសភានេះ ក្នុងការដកអាមេរិកចេញពីសមាជិកភាពរបស់អង្គការសុខភាពពិភពលោក (WHO) ដោយដោយចោទប្រកាន់អង្គការនេះពីបទលំអៀងទៅខាងប្រទេសចិន និងគ្រប់គ្រងការឆ្លងរាលដាលនៃវីរុសCovid-19មិនបានល្អ ។
លោក ត្រាំ មិនត្រឹមតែគំរាមដកអាមេរិកចេញពីអង្គការ WHO ទេ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានគំរាមកាត់ផ្តាច់ជាអចិន្ត្រៃយ៍នូវមូលនិធិវិភាគទានរបស់ខ្លួនដល់អង្គការសុខភាពមួយនេះដែរ ក្រោយពីសហរដ្ឋអាមេរិក បានសម្រេចបង្កកប្រាក់មូលនិធិវិភាគទានដល់អង្គការសុខភាពពិភពលោករួចហើយ ។
ជារៀរាល់ឆ្នាំ សហរដ្ឋអាមេរិកបានផ្តល់មូលនិធិវិភាគទានដល់អង្គការ WHO ជាទឹកប្រាក់ពី៤០០លានទៅ៥០០លានដុល្លារ ប៉ុន្តែដោយសារការឆ្លងរាលដាលវីរុសCovid-19 ប្រធានាធិបតីអាមេរិករូបនេះ ក៏គំរាមនឹងដកអាមេរិកចេញពីសមាជិករបស់អង្គការសុខភាពពិភពលោក ៕