ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចំនួមនុស្សស្លាប់និងឆ្លងវីរុសផ្លូវដង្ហើមកើនឡើងក្នុងល្បឿនលឿនគួរឲ្យបារម្ភ

ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា ក្រុមអាជ្ញាធររបស់ប្រទេសចិន បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះការឆ្លងរាលដាល និងការបាត់បង់ជីវិតមនុស្សក្នុងល្បឿនលឿននៃវីរុសផ្លូវដង្ហើមកូរ៉ូណា ដែលបានសម្លាប់មនុស្សអស់ចំនួន ៩១០ នាក់ហើយដោយវីរុសផ្លូវដង្ហើមកូរ៉ូណានៅជុំវិញពិភពលោក គិតត្រឹកព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈនេះ ។

ក្នុងពេលដំណាលគ្នានេះ ចំនួនមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះក៏បានកើនឡើងដល់ជាង ៤០០០០ នាក់ដែរ ដោយមនុស្សដែលបានឆ្លងថ្មីចំនួន ២៦១៨ នាក់នៅប្រទេសចិន ខណៈដែលចំនួនមនុស្សស្លាប់ថ្មីបានកើនឡើងដល់ ៩១ នាក់ ។

សូមបញ្ជាក់ជូនថា ចំពោះអ្នកជម្ងឺវីរុសផ្លូវដង្ហើមកូរ៉ូណាចំនួន ៣៣៤២ នាក់ ក៏បានជាសះស្បើយផងដែរ ដែលជាកំណើននៃអ្នកជម្ងឺដែលជាសះស្បើយក្នុងល្បឿនលឿនដូចគ្នាទាំង មនុស្សស្លាប់ និងមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ៕