ប្រព័ន្ធផ្សព្វផ្សាយ Xinhua បានចុះផ្សាយថា សហគ្រាសសរុបចំនួន៤៨៣០០អង្គភាពនៅប្រទេសវៀតណាម ដែលមានតម្លៃទឹកប្រាក់ប្រមាណ៥៥៧.៩សែនកោដិដុង ស្មើនឹងទឹកប្រាក់ជិត២៤.៣ពាន់លានដុល្លារអាមេរិក បានបាត់បង់ទុន១០.៥ភាគរយក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២០នេះ ។
ការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាម បានឲ្យដឹងនៅថ្ងៃទី០២ ខែមិថុនានេះថា ក្នុងចន្លោះខែមករា និងខែឧសភា ឆ្នាំ២០២០នេះ ក្រុមហ៊ុនថ្មីនៅប្រទេសនេះមានចំនួន៧៩៤ក្រុមហ៊ុន ដែលជាក្រុមហ៊ុនពាក់ព័ន្ធកសិកម្ម មានព្រៃឈើ និងនេសាទ ហើយក្រុមហ៊ុនថ្មីទាំងនេះក៏បានទទួលរងផលប៉ះពាល់ដែរ ។
ប្រភពដដែលបានបន្តថា មូលហេតុសំខាន់ដែលនាំឲ្យទុនរបស់ក្រុមហ៊ុនថ្មីនៅវៀតណាមធ្លាក់ចុះ គឺដោយសារវិធានការរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-ុ ដែលកំពុងឆ្លងរាលដាលនៅប្រទេសនេះ និងនៅជុំវិញពិភពលោក ៕