ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពលរដ្ឋអង់គ្លេសចូលចិត្តជួលជាងទិញសម្លៀកបំពាក់ប្រណិតទៅចូលរួមក្នុងពិធីផ្សេងៗ

ប្រព័ន្ធផ្សព្វផ្សាយ AP បានចុះផ្សាយថា ប្រជាពលរដ្ឋរបស់ចក្រភពអង់គ្លេសនិយមចូលចិត្តជួល ជាងទិញសម្លៀកបំពាក់ប្រណិតដើម្បីស្លៀកពាក់ទៅចូលរួមក្នុងពិធីផ្សេងៗ មានពីធីអាពាហ៍ពិពាហ៍ និងខួបកំណើតជាដើម ។

នៅពេលបច្ចុប្បន្ននេះ សម្លៀកបំពាក់ប្រណិតជាច្រើនយីហោ (Brands) ជាពិសេសគឺរ៉ូបសម្រាប់ស្ត្រី យីហោ ជែន ហ្សេហ្វឺដសុន (Jane Sherpherdson) ទទួលបានអតិថិជនជួលច្រើនជាងគេនៅទូទាំងប្រទេស ។

លោកស្រី សាហ្កា ម៉េរ៉ា (Sagar Mehra) អ្នកគ្រប់គ្រងប្រតិបត្តិការសម្លៀកបំពាក់យីហោ ជែន ហ្សេហ្វឺដសុន បាននិយាយថា អតិថិជនអាចជួលរ៉ូបមួយ តម្លៃចន្លោះពី៣០០ផោនស្មើនឹង៣៩០ដុល្លារអាមេរិកក្នុងមួយសប្តាហ៍ ។

បើរ៉ូបប្រភេទ អាឡិចសាន់ឌ័រ ម៉ាកឃ្វីន (Alexander McQueen) ត្រូវបានជួ លក្នុងតម្លៃ៥០០ផោនស្មើនឹង៦៥០ដុល្លារអាមេរិកក្នុងមួយសប្តាហ៍ និងត្រូវបានលក់ក្នុងតម្លៃ៥០០០ផោន ស្មើនឹង៦៥០០ដុល្លារអាមេរិកក្នុងរ៉ូបមួយ ៕