ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប៉ូលីសចិនបានចាប់ឃុំខ្លួនជនជាតិកាណាដាទីបីហើយ

ប៉ូលីសចិនបានចាប់ឃុំខ្លួនជនជាតិកាណាដាទីបីហើយ ដោយចោទប្រកាន់ពីបទធ្វើការងារខុសច្បាប់នៅប្រទេសចិន នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying ។ លោកស្រី Hua Chunying បានបន្តថា ជនជាតិកាណាដាទីបីនេះគឺជាស្ត្រីដែលមានឈ្មោះថា Sarah McIver និងប្រឈមនឹងការដាក់ទោសទណ្ឌទៅតាមបែបបទរដ្ឋបាលចិន ។ សូមបញ្ជាក់ជូនថា ប៉ូលីសចិនបានចាប់ខ្លួនជនជាតិកាណាដាបីនាក់ហើយ ក្រោយពីប៉ូលីសកាណាដាបានចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ ដែលជាប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនចិន Huawei ៕