ឧកញ៉ា ឡឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោនិងលោកជំទាវ បុត្រា បុត្រី និងចៅប្រុស ចៅស្រី សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដ៏មហានក្ខត្ដឫក្សនៃពិធីចម្រើនជន្មាយុគម្រប់៦៩ ឆ្នាំ ឈានចូល៧០ឆ្នាំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ។
សូមសម្តែងនូវអំណរសាទរនិងសូមលំឱន កាយគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហា ប្រសើរ ជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្រ្តី សូមបានប្រកបនូវសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លាឈ្លាសវៃ និងជន្មាយុយឺនយូរ។
លោកឧកញ៉ាផ្ញើសារថា” ខ្ញុំបាទ និងក្រុមគ្រួសារ សូមសម្តែងនូវការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ និងកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះវីរៈភាពដ៏ឆ្នើម និងឆន្ទៈដ៏មោះមុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការដឹកនាំប្រទេសជាតិ ទទួលបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ”។
បួងសួងដល់តេជបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយអភិបាលគ្រងរក្សាប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរជូន សម្ដេចពូ និង សម្តេចមីង ជាទីគោរពដ៏ខ្ពង់ខ្ពស់ ព្រមទាំង បុត្រា បុត្រី បុត្រប្រសារ និង ចៅៗ ជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងសុខសន្តិភាព ស្ថិរភាព សម្បូរណ៍សប្បាយ រុងរឿង តរៀងទៅ។