ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

ក្រោយពីបាញ់ទម្លាក់យន្តហោះអាមេរិក ពួកឧទ្ទាមតាលីបង់ប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាលអាហ្វហ្កានិស្ថានទៀត

ក្រោយពីបាញ់ទម្លាក់យន្តហោះអាមេរិក ពួកឧទ្ទាមតាលីបង់ប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាលអាហ្វហ្កានិស្ថានទៀត

ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ក្នុងរយៈពេលមិនដល់២៤ម៉ោងផង ក្រោយពីក្រុមសកម្មប្រយុទ្ធរបស់ពួកឧទ្ទាមតាលីបង់បានបាញ់ទម្លាក់យន្តហោះយោធាមួយគ្រឿងរបស់សហរដ្ឋអាមេរិកប្រភេទ E-11A នៅប្រទេសអាហ្វហ្កានិស្ថាន ក្រុមឧទ្ទាមនេះបានប៉ះប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាលអាហ្វហ្កានិស្ថានថែមទៀត នៅថ្ងៃអង្គារ ទី២៨ ខែមករានេះ។ ការប្រយុទ្ធគ្នារវាងក្រុមសកម្មប្រយុទ្ធរបស់ពួកឧទ្ទាមតាលីបង់ និងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្កានិស្ថាន បានធ្វើឡើងនៅខេត្ត ហ្កាស្ន៊ី (Ghazni) ភាគកណ្តាលនៃប្រទេសប្រទេសនេះ និងជាទីតាំងកាន់កាប់ដ៏រឹងមាំរបស់ពួកឧទ្ទាមតាលីបង់។ នាយសេនាធិការរងកងទ័ពអាមេរិក លោក ដាវីដ ហ្គោលហ្វេន (David Golfein) បានប្រកាសទទួលស្គាល់ថា យន្តហោះយោធាប្រភេទ E-11A គឺពិតជាបានធ្លាក់ដោយសារស្នាដៃរបស់ពួកឧទ្ទាមតាលីបង់មែន ប៉ុន្តែនាយសេនាធិការរូបនេះ មិនបានបង្ហាញពីមនុស្សនៅលើយន្តហោះនោះ ឫក៏មនុស្សដែលបានបាត់បង់ជីវិតនោះទេ៕...
ចំណាត់ការចិនក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាអាចមានប្រសិទ្ធភាព

ចំណាត់ការចិនក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាអាចមានប្រសិទ្ធភាព

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក ម៉ាក ប៉ារីស (Mark Parrish) នាយកផ្នែកវិជ្ជសាស្ត្រប្រចាំតំបន់អឺរ៉ុបខាងជើងនាយកផ្នែកវិជ្ជសាស្ត្រប្រចាំតំបន់អឺរ៉ុបខាងជើងនៃក្រុមហ៊ុន International SOS បានថ្លែងនៅថ្ងៃពុធ ទី២៩ ខែមករានេះថា ចំណាត់ការរបស់ក្រុមអាជ្ញាធរប្រទេសចិនក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសនេះអាចនឹងមានប្រសិទ្ធភាព ប៉ុន្តែត្រូវការពេលវេលាយូរ ដែលនេះប្រព័ន្ធផ្សព្វផ្សាយរបស់ New York Times។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃពុធនេះ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ១៣២ នាក់ហើយដោយវីរុសផ្លូវដង្ហើមកូរ៉ូណា ហើយកំណើននៃការឆ្លងវីរុសនេះក៏បានកើនឡើងរហូតដល់ជិត៦០០០ករណីហើយដែរក្នុងប្រទេសជាង១០ប្រទេស ដែលករណីឆ្លងច្រើនជាងគេនៅប្រទេសចិន។ លោក ម៉ាក ប៉ារីស បានបន្ថែមថា ប្រសិនបើក្រុមអាជ្ញាធរចិនអាចគ្រប់គ្រងបាននូវការឆ្លងរាលដាលនៃវីរុសកូរ៉ូណាមិនអោយបន្តឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន ការឆ្លងបន្តទៀតទៅកាន់ប្រទេសផ្សេងនៅជុំវិញពិភពលោកក៏ត្រូវស្ងប់ស្ងាត់ដែរ៕  ...
ក្រោយពីបាញ់ទម្លាក់យន្តហោះអាមេរិក ពួកឧទ្ទាមតាលីបង់ប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាលអាហ្វហ្កានិស្ថានទៀត

ក្រោយពីបាញ់ទម្លាក់យន្តហោះអាមេរិក ពួកឧទ្ទាមតាលីបង់ប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាលអាហ្វហ្កានិស្ថានទៀត

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ក្នុងរយៈពេលមិនដល់២៤ម៉ោងផង ក្រោយពីក្រុមសកម្មប្រយុទ្ធរបស់ពួកឧទ្ទាមតាលីបង់បានបាញ់ទម្លាក់យន្តហោះយោធាមួយគ្រឿង​របស់សហរដ្ឋអាមេរិកប្រភេទ E-11A នៅប្រទេសអាហ្វហ្កានិស្ថាន ក្រុមឧទ្ទាមនេះបានប៉ះប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាលអាហ្វហ្កានិស្ថានថែមទៀត នៅថ្ងៃអង្គារ ទី២៨ ខែមករានេះ ។ ការប្រយុទ្ធគ្នារវាងក្រុមសកម្មប្រយុទ្ធរបស់ពួកឧទ្ទាមតាលីបង់ និងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្កានិស្ថាន បានធ្វើឡើងនៅខេត្ត ហ្កាស្ន៊ី (Ghazni) ភាគកណ្តាលនៃប្រទេសប្រទេសនេះ និងជាទីតាំងកាន់កាប់ដ៏រឹងមាំរបស់ពួកឧទ្ទាមតាលីបង់ ។ នាយសេនាធិការរងកងទ័ពអាមេរិក លោក ដាវីដ ហ្គោលហ្វេន (David Golfein) បានប្រកាសទទួលស្គាល់ថា យន្តហោះយោធាប្រភេទ E-11A គឺពិតជាបានធ្លាក់ដោយសារស្នាដៃរបស់ពួកឧទ្ទាមតាលីបង់មែន ប៉ុន្តែនាយសេនាធិការរូបនេះ មិនបានបង្ហាញពីមនុស្សនៅលើយន្តហោះនោះ ឫក៏មនុស្សដែលបានបាត់បង់ជីវិតនោះទេ ៕    ...
វីរុសកូរ៉ូណាធ្វើឲ្យប៉ះពាលវិស័យទេសចរណ៍ចិននៅជុំវិញពិភពលោក

វីរុសកូរ៉ូណាធ្វើឲ្យប៉ះពាលវិស័យទេសចរណ៍ចិននៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អ្នកជំនាញខាងទេសចរណ៍របស់ប្រទេសចិនបាននិយាយថា ការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មីនៅប្រទេសចិនក្នុងរយៈពេលជិតមួយខែកន្លងមកនេះ មិនត្រឹមតែធ្វើអោយប៉ះពាល់ដល់វិស័យទេសចរណ៍នៅប្រទេសចិនទេ គឺធ្វើអោយប៉ះពាល់ដល់វិស័យទេសចរណ៍នៅជុំវិញពិភពលោក ដែលនេះបើតាមការចុះផ្សាយរបស់ AP នៅថ្ងៃចន្ទ ទី២៨ ខែមករានេះ ។ មូលហេតុដែលនាំអោយប៉ះពាល់ដល់វិស័យទេសចរណ៍ទាំងនៅចិន និងនៅជុំវិញពិភពលោកនេះ គឺដោយសារប្រជាពលរដ្ឋចិនរាប់រយលាននាក់មិនបានធ្វើដំណើរកម្សាន្តនៅបរ​ទេស ហើយអ្នកទេសចរបរទេសមិនបានធ្វើដំណើរទៅកាន់ប្រទេសចិននៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន ។ កាលពីឆ្នាំ២០១៩កន្លងទៅ ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃថ្ងៃចូលឆ្នាំចិន ជនជាតិចិនប្រមាណជាង១៣៤លាននាក់បានធ្វើដំណើរកម្សាន្តនៅបរទេស ហើយប្រទេសថៃបានទទួ លប្រាក់​ចំណូលពីអ្នកទេសចរចិនជាទឹកប្រាក់ប្រមាណ៥០ពាន់លានបាត ស្មើនឹង១ពាន់៦រយលានដុល្លារអាមេរិក ៕...
វីរុសកូរ៉ូណាប្រភេទថ្មីឆ្លងរាលដាលដល់ចំនួន១៥ប្រទេសនៅជុំវិញពិភពលោកនឹងមានមនុស្សស្លាប់១០៦នាក់

វីរុសកូរ៉ូណាប្រភេទថ្មីឆ្លងរាលដាលដល់ចំនួន១៥ប្រទេសនៅជុំវិញពិភពលោកនឹងមានមនុស្សស្លាប់១០៦នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Channel News Asia បានចុះផ្សាយថា គិតត្រឹមថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០២០នេះ វីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី (Coronavirus) ដែលបានផ្ទុះឡើងដំបូងនៅទីក្រុង អ៊ូហាន ប្រទេសចិន បានឆ្លងរាលដាលដល់ប្រទេសចំនួន១៥ ហើយនៅជុំវិញពិភពលោក ។ ប្រទេសដែលមានវត្តមានវីរុសផ្លូវដង្ហើមកូរ៉ូណា គឺមានប្រទេសចិន ថៃ កូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី បារាំង វៀតណាម ណេប៉ាល់ ស្រីលង្ការ ម៉ាឡេស៊ី អាល្លីម៉ង់ និងកម្ពុជា ដែលបានផ្សព្វផ្សាយកាលពីល្ងាចថ្ងៃចន្ទម្សិល មិញនេះ ។ សូមបញ្ជាក់ថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ចំនួន១០៦នាក់ហើយដោយវីរុសផ្លូវដង្ហើមកូរ៉ូណា ហើយវីរុសនេះក៏បានឆ្លងរាលដាល់រហូតដល់ជាង៤០០០ករណីហើយដែរ ដែលនេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមអាជ្ញាធរចិននៅថ្ងៃចន្ទ ទី២៨ ខែមករានេះ ៕...
ប្រធានាធិបតីអ៊ីរ៉ង់អំពាវនាវប្រជាពលរដ្ឋឲ្យរួបរួមគ្នា កុំឲ្យអាមេរិកកេងចំណេញពីការបែកបាក់

ប្រធានាធិបតីអ៊ីរ៉ង់អំពាវនាវប្រជាពលរដ្ឋឲ្យរួបរួមគ្នា កុំឲ្យអាមេរិកកេងចំណេញពីការបែកបាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក ហាសាន រ៉ូហានី (Hassan Rouhani) ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ បានអំពាវនាវនៅថ្ងៃចន្ទ ទី២៧ ខែមករានេះ ដល់ប្រជាពលរដ្ឋរបស់ខ្លួនឲ្យរួបរួមសាមគ្គីគ្នា កុំឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កេងចំណេញពីការបែកបាក់សាមគ្គី នេះបើតាមការចុះផ្សាយរបស់ Reuters ។ លោក រ៉ូហានី បានថ្លែងថា សហរដ្ឋអាមេរិកបានដាក់សម្ពាធទាំងខាងយោធា និងទាំងខាងទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ក្នុងគោលដៅរារាំងដល់ភាពជឿនលឿន និងការរីកចម្រើនរបស់អ៊ីរ៉ង់ ហើយមេដឹកនាំអាមេរិកក៏កំពុងប្រើយុទ្ធសាស្ត្របំបែកបំបាក់អ្នកនយោបាយ និងប្រជាពលរដ្ឋអ៊ីរ៉ង់ផងដែរ ។ ការអំពាវនាវរបស់លោក រ៉ូហានី ត្រូវបានធ្វើឡើងនៅមុនការបោះឆ្នោតជ្រើសរើសសមាជិកសភា ដោយលោកប្រធានាធិបតីរូបនេះបានបញ្ជាក់ថា លោកនឹងមិនអោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចជោគជ័យនោះទេ ៕...
វិស័យឯកជននឹងលើកយកបញ្ហាប្រឈមជាក់ស្តែងជូននាយករដ្ឋមន្រ្តី ដើម្បីវៈកាត់និងដោះស្រាយ​​

វិស័យឯកជននឹងលើកយកបញ្ហាប្រឈមជាក់ស្តែងជូននាយករដ្ឋមន្រ្តី ដើម្បីវៈកាត់និងដោះស្រាយ​​

ព័ត៌មានអន្តរជាតិ, សេដ្ឋកិច្ច និងវិនិយោគ
បន្ទាប់ពីរៀបចំកិច្ចប្រជុំផ្ទៃក្នុង​ក្រុមការងារទី១ ផ្នែកឯកជន “កសិកម្ម និងកសិឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ក្រុមអ្នកជំនួញកម្ពុជាល្បីៗបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីលើកយកបញ្ហាប្រឈមជាក់ស្តែងធំៗជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការវៈកាត់ ដែលធ្វើឡើង ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩នៃដើមខែមេសាឆ្នាំ២០២០នេះ។ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជននេះក្នុង១ ឆ្នាំធ្វើម្តង បន្ទាប់ពីលើកទី១៨ រួចមក ហើយឆ្នាំ២០២០ក្នុងនាមវិស័យយើងបានត្រៀមបញ្ហាចាំបាច់បំផុត ខណៈដែលកន្លងទៅថ្នាក់ឬរដ្ឋមន្រ្តីមិនអាចដោះស្រាយបាន នឹងយើងនឹងដាក់ជូនសម្តេច ដើម្បីវៈកាត់នៅថ្ងៃទី១ ខែមេសាឆ្នាំ២០២០ ក្នុងវេទិការលើកទី១៩នេះ។ លោកឧកញ៉ាមានប្រសាសន៍ទៀតថា «ខ្ញុំជឿថាសម្តេចតេជោ គាត់នឹងមានវិធានការរបស់សម្តេចហើយដែរ ក្នុងការដាក់ចេញនោះ ដូចជា វេទិក...
អត្រាអ្នកស្លាប់ដោយជំងឺផ្លូវដង្ហើមឈ្មោះ កូរ៉ូណា នៅចិនកំពុង កើនឡើងហើយអត្រាអ្នកឆ្លងមេរោគនេះ កើនដល់រាប់ពាន់ករណី

អត្រាអ្នកស្លាប់ដោយជំងឺផ្លូវដង្ហើមឈ្មោះ កូរ៉ូណា នៅចិនកំពុង កើនឡើងហើយអត្រាអ្នកឆ្លងមេរោគនេះ កើនដល់រាប់ពាន់ករណី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ចិន​៖ នៅព្រឹកថ្ងៃទី២៧ ខែមករានេះ អត្រាអ្នកស្លាប់ដោយជំងឺផ្លូវដង្ហើម ឈ្មោះ កូរ៉ូណា នៅក្នងប្រទេសចិន  បានកើនដល់៨០នាក់ ខណៈអត្រាអ្នកឆ្លងមេរោគនេះ កើនឡើងរាប់ពាន់នាក់។ យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន RT របស់រុស្ស៊ីបានឲ្យដឹងថា អ្នកជំងឺ ២៤អ្នកទៀត នៅខេត្តហ៊ូប៊ី បានស្លាប់ នៅព្រឹកនេះ ចំណែកអត្រាអ្នកឆ្លងមេរោគ កើនដល់២៥០០ករណី។ កាលពីថ្ងៃទី២៦ ខែមករា​ ឆ្នាំ២០២០ នេះ មន្ដ្រីសហរដ្ឋអាមេរិកបានបញ្ជាក់ថា រដ្ឋា ភិបាលកំពុងរៀបចំជើងហោះហើរពិសេស ដើម្បីជម្លៀសមន្ដ្រីទូតចេញពីទីក្រុង វូហាន ប្រទេសចិន ដែលជាទីតាំងជំងឺផ្លូវដង្ហើមប្រភេទថ្មីបានផ្ទុះឡើង ហើយបច្ចុប្បន្នការធ្វើដំណើរចេញចូលកំពុងស្ថិតក្រោមការរិតត្បិតយ៉ាងតឹងរឹង។ នេះបើ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN។ រដ្ឋាភិបាលសហរដ្ឋអាមេរិក មានកិច្ចសន្យាជាមួយភ្នាក់ងារដឹកជញ្ជូន ដើម្បីជម្លៀសអ្នកការទូតប្រមាណ៣០រូប និងក្រុមគ្រួសាររបស់ពួកគេ ដើម្បីចាកចេញពីស្ថានកុងស៊ុលអាមេរិកប្រចាំទ...
មេរោគផ្លូវដង្ហើមឈ្មោះកូរ៉ូណា សម្លាប់ជនជាតិចិន៤១នាក់ និងជាង១០០០នាក់ ឆ្លងមេរោគ​​​ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីចិន

មេរោគផ្លូវដង្ហើមឈ្មោះកូរ៉ូណា សម្លាប់ជនជាតិចិន៤១នាក់ និងជាង១០០០នាក់ ឆ្លងមេរោគ​​​ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីចិន

ព័ត៌មានអន្តរជាតិ
(ចិន)៖ មេរោគផ្លូវដង្ហើមឈ្មោះ កូរ៉ូណា (Coronavirus) នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ បានសម្លាប់ជនជាតិចិន៤១នាក់ និងមនុស្សជាង១០០០នាក់ បានឆ្លងមេរោគនេះ​​​ នៅក្នុងប្រទេសចិន ខណៈពលរដ្ឋជាង៣០នាក់ មិនឲ្យចាកចេញពីប្រទេសកំណើតរបស់ខ្លួន។ យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន RT របស់រុស្ស៊ី បានឲ្យដឹងនៅមុននេះបន្តិចថា រដ្ឋាភិបាលចិន បានហាមពលរដ្ឋរបស់ខ្លួនជាង៣០លាននាក់ មិនឲ្យធ្វើដំណើរទៅក្រៅប្រទេសឡើយ ខណៈចំនួនអ្នកជំងឺបានកើនឡើងយ៉ាងឆាប់រហ័ស និងចាប់ផ្តើមឆ្លងរាតត្បាតស្ទើរពាសពេញពិភពលោក៕  ...
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនពីរ គឺហុងកុង និងឌូបៃ ពីបទរំលោភទណ្ឌកម្មអាមេរិកលើអ៊ីរ៉ង់

សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនពីរ គឺហុងកុង និងឌូបៃ ពីបទរំលោភទណ្ឌកម្មអាមេរិកលើអ៊ីរ៉ង់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករានេះ ស្តីអំពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីទៅលើក្រុមហ៊ុនចំនួនពីរក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង និងទីក្រុងឌូបៃ ពីបទរំលោភលើទណ្ឌកម្មអាមេរិកលើប្រទេសអ៊ីរ៉ង់ ។ នេះបើតាមការចុះផ្សាយរបស់ Reuters ។ សេចក្តីប្រកាសដដែលបានឲ្យដឹងថា ក្រុមហ៊ុនទាំងពីរដែលត្រូវបានដាក់ទណ្ឌកម្មនោះ គឺក្រុមហ៊ុន Trilliance Petrochemical Co.Ltd និងក្រុមហ៊ុន Sage Energy HK Limited ដែលជាក្រុមប្រេងឥន្ធនៈនៅទីក្រុងហុងកុង ប្រទេសចិន និងនៅទីក្រុង ឌូបៃ អារ៉ាប់រួម ។ សេចក្តីប្រកាសនេះបានបញ្ជាក់ថា ទណ្ឌកម្មថ្មីរបស់អាមេរិកគឺការបង្កកសាច់ប្រាក់នៅក្នុងធនាគាររបស់ក្រុមហ៊ុនទាំងពីរ ដោយសារតែក្រុមហុ៊នទាំងពីរនេះនៅតែបន្តទំនាក់ទំនងពាណិជ្ជកម្មប្រេងជាមួយប្រទេសអ៊ីរ៉ង់ដោយបំពានទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ៕...