ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

ចំនួនមនុស្សស្លាប់បន្ថែម៧៣នាក់រុញច្រានកំណើនដល់សរុប៥៦៥នាក់ដោយវីរុសកូរ៉ូណា

ចំនួនមនុស្សស្លាប់បន្ថែម៧៣នាក់រុញច្រានកំណើនដល់សរុប៥៦៥នាក់ដោយវីរុសកូរ៉ូណា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមអាជ្ញាធររបស់ប្រទេសចិនបានប្រកាសថា ចំនួនមនុស្សស្លាប់ដោយវីរុសផ្លូវដង្ហើមកូរ៉ូណាបានកើនឡើងបន្ថែមទៀតចំនួន ៧៣ នាក់ក្នុងចន្លោះពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈនេះ បានរុញច្រានឲ្យកំណើននៃមនុស្សស្លាប់សរុបបានកើនឡើងដល់ ៥៦៥ នាក់ហើយ ដែលជាកំណើនក្នុងល្បឿនលឿនគួរឲ្យព្រួយបារម្ភ ដែលនេះបើតាម Google News ។ ក្រុមអាជ្ញាធរចិនបានបន្តថា ចំនួនមនុស្សដែលបានឆ្លងវីរុសផ្លូវដង្ហើមួយនេះ ក៏បានកើនឡើងក្នុងល្បឿនណាស់ដែរ ដោយមនុស្សចំនួន ៣១៥៦ នាក់បានឆ្លងបន្ថែម ដែលរុញច្រានកំណើនសរុបនៃមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះឲ្យកើនឡើងដល់ ២៨២៦១ នាក់ហើយ ។ សូមបញ្ជាក់ថា ទាំងកំណើននៃចំនួនមនុស្សស្លាប់ និងទាំងកំណើននៃមនុស្សឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណានេះ គីភាគច្រើនបំផុតនៅក្នុងប្រទេសចិនផ្ទាល់តែម្តងជាទីដែលវីរុសនេះបានផ្ទុះឡើង ដោយប្រទេសផ្សេងក្រៅពីចិន គឺមានមនុស្សតែពីរនាក់ប៉ុណ្ណោះ ៕...
រុស្ស៊ីមិនពិចារណាពីការរឹតបន្តឹងការនាំចូលផលិតផលម្ហូបអាហារពីប្រទេសចិនទេ

រុស្ស៊ីមិនពិចារណាពីការរឹតបន្តឹងការនាំចូលផលិតផលម្ហូបអាហារពីប្រទេសចិនទេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក ម៉ាហ្ស៊ីម យូវ៉េដូវ (Maxim Uvaydov) អនុរដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសរុស្ស៊ីបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Russian news agency នៅថ្ងៃពុធ ទី០៥ ខែកុម្ភៈនេះថា ក្រសួងនឹងមិនពិចារណាពីការរឹតបន្តឹងការនាំចូលផលិតម្ហូបអាហារពីប្រទេស ចិននោះទេ ទោះបីជាមានការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណាក៏ដោយ ។ លោក ម៉ាហ្ស៊ីម យូវ៉េដូវ បានបន្ថែមថា រុស្ស៊ីនៅតែទទួលយកការផ្គត់ ផ្គង់ផលិតផលម្ហូបអាហារពីចិន ខណៈដែលរហូតដល់ពេលនេះនៅមិនទាន់មានព័ត៌មានដែលបង្ហាញថា វីរុសផ្លូវដង្ហើមកូរ៉ូណាអាចឆ្លងតាមរយៈផលិតផលម្ហូបអាហារនោះទេ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះដែរ ចំនួមនុស្សស្លាប់ដោយវីរុសកូរ៉ូណាបានកើនឡើងដល់៤៩២នាក់ហើយ ដែលមនុស្សស្លាប់ចំនួន ៤៩០នាក់នៅប្រទេសចិន ម្នាក់នៅប្រទេសហ្វីលីពីន និងម្នាក់ទៀតនៅទីក្រុងហុងកុង ហើយចំនួមនុស្សដែលបានឆ្លងវីរុសនេះ ក៏បាន កើនឡើងយ៉ាងលឿនផងដែររហូតដល់ជិត ២៥០០០នាក់ហើយ ៕...
ចំនួនមនុស្សស្លាប់កើនឡើងដល់៤៩២នាក់ហើយដោយវីរុសផ្លូវដង្ហើមកូរ៉ូណា

ចំនួនមនុស្សស្លាប់កើនឡើងដល់៤៩២នាក់ហើយដោយវីរុសផ្លូវដង្ហើមកូរ៉ូណា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
តាមការចុះផ្សាយរបស់ CNN បានឲ្យដឹងថា ក្រុមអាជ្ញាធររបស់ប្រទេសចិនបានប្រកាសថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ចំនួន ៤៩២ នាក់ហើយដោយវីរុសផ្លូវដង្ហើមកូរ៉ូណា នៅប្រទេសចិនចំនួន៤៩០នាក់ នៅហ្វីលីពីនម្នាក់ និងនៅទីក្រុងហុងកុងម្នាក់ ។ ចំណែកមនុស្សដែលឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់ចំនួន២៤៥៣៤នាក់ដែរ ដោយមនុស្សចំនួន២៤៣២៤នាក់បានឆ្លងនៅប្រទេសចិន និងមនុស្សប្រមាណ១៧៦នាក់ បានឆ្លងនៅក្រៅប្រទេសចិន ។ លោក តេដ្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) ប្រធានអង្គការសុខភាពពិភពលោក WHO បាននិយាយថា ពិភពលោកមានឱកាសល្អក្នុងការផ្អាកការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណានៅពេលខាងមុខ ៕    ...
ទីក្រុងម៉ាកាវនឹងបិទបនល្បែងកាស៊ីណូ២សប្តាហ៍ដោយបារម្ភពីវីរុសផ្លូវដង្ហើមកូរ៉ូណា

ទីក្រុងម៉ាកាវនឹងបិទបនល្បែងកាស៊ីណូ២សប្តាហ៍ដោយបារម្ភពីវីរុសផ្លូវដង្ហើមកូរ៉ូណា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក ហូ អៀតសឹង (Ho Iat-Seng) ប្រមុខដឹកនាំទីក្រុង ម៉ាកាវ (Macau) បានថ្លែងនៅថ្ងៃអង្គារ ទី០៤ ខែកុម្ភៈនេះថា លោកនឹង បិទ បនល្បែងកាស៊ីណូជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍នៅពេលខាងមុខ ដោយបារម្ភពីការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណា ។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយប្រទេសកាតា អាល់ចាហ្ស៊ីរ៉ា (Aljazeera) ។ សូមបញ្ជាក់ជូនថា បនល្បែងកាស៊ីណូនៅទីក្រុងម៉ាកាវ ដែលជាដែនដីពាក់កណ្តាលស្វយ័ត របស់ប្រទេសចិន អាចរកប្រាក់ចំណូលបានប្រមាណ ជិត៤០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាប្រាក់ចំណូលខ្ពស់សម្រាប់ទីក្រុងមួយនេះ ។ លោក ហូ អៀតសឹង បានឲ្យដឹងថា គម្រោងបិទបនល្បែងកាស៊ីណូនេះ ត្រូវបានធ្វើឡើងចំពេលដែលកំណើននៃប្រាក់ចំណូលដែលបានមកពី បនល្បែងនេះ បានកើនឡើងក្នុងរង្វង់១៤%ក្នុងមួយឆ្នាំ ហើយក៏ចំពេលនៃការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមកូរ៉ូណាផងដែរ ៕  ...
រុស្ស៊ីប្រកាសផ្អាកវេទិកាវិនិយោគប្រចាំឆ្នាំ បារម្ភពីវីរុសកូរ៉ូណា

រុស្ស៊ីប្រកាសផ្អាកវេទិកាវិនិយោគប្រចាំឆ្នាំ បារម្ភពីវីរុសកូរ៉ូណា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អ្នករៀបចំវេទិកាវិនិយោគប្រចាំឆ្នាំ (Annual Investment Forum) របស់រដ្ឋាភិបាលប្រទេសរុស្ស៊ីបានប្រកាសនៅថ្ងៃអង្គារ ទី០៤ ខែកុម្ភៈនេះថា ខ្លួននឹងផ្អាកវេទិកាប្រចាំឆ្នាំមួយនេះមិនធ្វើទៅតាមគម្រោងនោះទេ ដោយក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណា ដែលនេះបើតាមការចុះផ្សាយរបស់ CNN ។ តាមគម្រោង វេទិកាវិនិយោគប្រចាំឆ្នាំនឹងត្រូវបើកធ្វើឡើងនៅទីក្រុង សូជី (Sochi) ដែលជាទីក្រុងនៅសមុទ្រខ្មៅ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែកុម្ភៈនេះ ដោយមានមេដឹកនាំមកពីជុំវិញពិភពលោកចូលរួម ប៉ុន្តែនៅឆ្នាំ២០២០នេះមិនអាចធ្វើបានទេ ។ អ្នករៀបចំវេទិកាវិនិយោគប្រចាំឆ្នាំរបស់រដ្ឋាភិបាលរុស្ស៊ីរូបនោះ មិនបាន បញ្ជាក់ទេថា តើប្រទេសនេះអាចនឹងរៀបចំនៅពេលខាងមុខ ឫក៏លុបចោលវេទិកាវិនិយោគប្រចាំឆ្នាំនេះតែម្តង ៕...
ចិនទទួលស្គាល់ពីភាពយឺតយ៉ាវក្នុងការឆ្លើយតបវីរុសកូរ៉ូណា ដែលសម្លាប់មនុស្សដល់៤២៦នាក់

ចិនទទួលស្គាល់ពីភាពយឺតយ៉ាវក្នុងការឆ្លើយតបវីរុសកូរ៉ូណា ដែលសម្លាប់មនុស្សដល់៤២៦នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រសួងសុខាភិបាលរបស់ប្រទេសចិនបានប្រកាសទទួលស្គាល់ពីភាព យឺតយ៉ាវរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសផ្លូវដង្ហើមកូរ៉ូណា ដែលបានសម្លាប់មនុស្ស និងឆ្លងរាលដាលក្នុងល្បឿនយ៉ាងលឿនគួរឲ្យបារម្ភ ។ ដែលនេះបើតាមការចុះផ្សាយរបស់ CNA នៅថ្ងៃអង្គារ ទី០៤ ខែមករានេះ ។ សេចក្តីប្រកាសទទួលស្គាល់របស់ក្រសួងសុខាភិបាលចិន ត្រូវបានធ្វើឡើងខណៈដែលចំនួនមនុស្សស្លាប់បានកើនឡើងដល់ចំនួន ៤២៦ នាក់ ដោយវីរុសផ្លូវដង្ហើមកូរ៉ូណា ហើយវីរុសនេះបានឆ្លងរាលដាលបន្ថែមចំនួន ២២៩៨ ករណីថ្មី ដែលរុញច្រានកំណើនចម្លងសរុបដល់ទៅចំនួន ១៩៨៥៥ ករណី ។ ប្រទេសចំនួន២៧ប្រទេសនៅជុំវិញពិភពលោក បានឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណា ហើយចិនជាប្រទេសមានមនុស្សស្លាប់ និងឆ្លងច្រើនជាងគេ ដែលក្នុងចំណោមនុស្សស្លាប់សរុបចំនួន ៤២៦ នាក់ គឺនៅប្រទេសចិនមានចំនួន ៤២៥ នាក់ និងនៅហ្វីលីពីនម្នាក់ ។ សូមបញ្ជាក់ថា ក្រសួងសុខាភិបាលចិនបានប្រកាសជាផ្លូវការពីការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមកូរ៉ូណាចាប់តាំងពី...
អូស្ត្រាលីជម្លៀសពលរដ្ឋរបស់ខ្លួន២៤៣នាក់ចេញពីប្រទេសចិនដោយបារម្ភពីវីរុសកូរ៉ូណា

អូស្ត្រាលីជម្លៀសពលរដ្ឋរបស់ខ្លួន២៤៣នាក់ចេញពីប្រទេសចិនដោយបារម្ភពីវីរុសកូរ៉ូណា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោកស្រី ម៉ារ៉ាយ ផេន (Marise Payne) រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសអូស្ត្រាលីបាននិយាយថា ជនជាតិអូស្ត្រាលីចំនួន ២៤៣ នាក់ ត្រូវបានជម្លៀសចេញពីទីក្រុង អ៊ូហាន ប្រទេសចិនហើយនៅថ្ងៃចន្ទ ទី០៣ ខែកុម្ភៈនេះ ដោយបារម្ភពីការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណានៅប្រទេសចិន ។ ការជម្លៀសពលរដ្ឋអូស្ត្រាលីចេញពីប្រទេសចិន ត្រូវបានធ្វើឡើង ខណៈដែលចំនួនមនុស្សស្លាប់បានកើនឡើងដល់៣៦២នាក់ហើយ និងមនុស្សប្រមាណជិត១៨០០០នាក់នៅជុំវិញពិភពលោក បានឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណានេះ ។ លោកស្រី ម៉ារ៉ាយ ផេន បានបន្តថា ពលរដ្ឋអូស្ត្រាលីចំនួន២៤៣នាក់នោះ ត្រូវបានជម្លៀសចេញពីចិនតាមយន្តហោះរដ្ឋាភិបាល និងយកទៅដាក់ម្តុំនៅកោះ Christmas Island នៅភាគខាងត្បូងអូស្ត្រាលី ដោយស្ថិតនៅក្រោមការពិនិត្យ និងតាមដានពីគ្រូពេទ្យជំនាញមុននឹងបញ្ជូនបន្តទៅកាន់ស្រុកកំណើត ៕  ...
ចិនចំណាយពេលតែ៨ថ្ងៃក្នុងការសាងសង់មន្ទីរពេទ្យមាន១០០គ្រែដាក់អ្នកជម្ងឺវីរុសកូរ៉ូណា

ចិនចំណាយពេលតែ៨ថ្ងៃក្នុងការសាងសង់មន្ទីរពេទ្យមាន១០០គ្រែដាក់អ្នកជម្ងឺវីរុសកូរ៉ូណា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ CNN បានអោយដឹងថា មន្ទីរពេទ្យ ហួសិនសាន (Huoshenshan) ដែលមានគ្រែចំនួន ១០០០គ្រែ នៅទីក្រុងអ៊ូហាន( Wuhan ) ប្រទេសចិន ត្រូវបានប្រកាសបញ្ចប់ការសាងសង់ហើយនៅថ្ងៃចន្ទ ទី០៣ ខែកុម្ភៈនេះ ដោយក្រុមជំនាញចិនបានចំណាយពេលត្រឹមតែ៨ថ្ងៃក្នុងការសាងសង់ ។ មន្ត្រីក្រសួងសុខាភិបាលចិនបាននិយាយថា មន្ទីរពេទ្យ ហួសិនសាន ត្រូវបានសាងសង់ឡើងដើម្បីដាក់អ្នកជម្ងឺដែលឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណា ខណៈដែលមន្ទីរពេទ្យមួយកន្លែងទៀតឈ្មោះ ឡេសិនសាន (Leishenshan) ដែលគ្រោងនឹងដាក់អ្នកជម្ងឺវីរុសកូរ៉ូណាដែរ ក៏នឹងត្រូវបញ្ចប់ការសាងសង់នៅសប្តាហ៍នេះដែរ ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃចន្ទ ទី០៣ ខែកុម្ភៈនេះ ចំនួនមនុស្សស្លាប់បានកើនឡើងដល់៣៦២នាក់ហើយ និងមនុស្សប្រមាណ១៧៨៨៨នាក់នៅជុំវិញពិភពលោក បានឆ្លង​រាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណានេះ ៕  ...
កំណើនសេដ្ឋកិច្ចសកលនឹងថយចុះនៅឆ្នាំ២០២០នេះដោយសារវីរុសផ្លូវដង្ហើមកូរ៉ូណា

កំណើនសេដ្ឋកិច្ចសកលនឹងថយចុះនៅឆ្នាំ២០២០នេះដោយសារវីរុសផ្លូវដង្ហើមកូរ៉ូណា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ The Guardian បានចុះផ្សាយនៅថ្ងៃចន្ទ ទី០៣ ខែកុម្ភៈនេះថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន និងកំណើនសេដ្ឋកិច្ចសកលនឹងថយចុះនៅឆ្នាំ២០២០នេះ និងនៅពេលខាងមុខ ដោយសារការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមកូរ៉ូណា នៅប្រទេសចិននិងប្រទេសមួយចំនួនទៀតនៅជុំវិញពិភពលោក។ លោក ហ្សាង មីង (Zhang Ming) សេដ្ឋវិទូនៅបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមរបស់ប្រទេសចិន (Chinese Academy of Social Sciences) បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចចិននឹងកើនឡើងក្នុងរង្វង់៥%នៅត្រីមានទីមួយនៃឆ្នាំ២០២០ នេះ ហើយកំណើនសេដ្ឋកិច្ចសកលក៏នឹងកើនឡើងក្នុងរង្វង់៣%ដែរនៅពេលដំណាលគ្នានេះ។ លោក ហ្សាង មីង បាននិយាយថា ចិនធ្លាប់មានបទពិសោធន៍ម្តងហើយកាលពីឆ្នាំ២០០៣ ពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំដោយសារការឆ្លងរាលដាលនៃជម្ងឺសារស៍ (SARS) ដែលបានទាញទម្លាក់កំណើនសេដ្ឋកិច្ចចិនឲ្យធ្លាក់ចុះ២.៨% និងទាញទម្លាក់កំណើនសេដ្ឋកិច្ចសកលឲ្យធ្លាក់ចុះ០.២៥%ផងដែរ ៕...
ក្រោយអង្គការ WHO ប្រកាសអាសន្នចំនួនមនុស្សស្លាប់កើនឡើងដល់២៥៩នាក់ដោយវីរុសកូរ៉ូណានៅចិន

ក្រោយអង្គការ WHO ប្រកាសអាសន្នចំនួនមនុស្សស្លាប់កើនឡើងដល់២៥៩នាក់ដោយវីរុសកូរ៉ូណានៅចិន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រោយអង្គការ WHO ប្រកាសអាសន្នចំនួនមនុស្សស្លាប់កើនឡើងដល់២៥៩នាក់ដោយវីរុសកូរ៉ូណានៅចិន។ អង្គការសុខភាពពិភពលោក WHO បានចេញសេចក្តីប្រកាសអាសន្នជាលក្ខណៈអន្តរជាតិស្តីពីការគម្រាមកំហែងផ្នែកសុខភាពដោយវីរុសផ្លូវដង្ហើមកូរ៉ូណាកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០នេះ ប៉ុន្តែចំនួនមនុស្សស្លាប់ដោយវីរុសនេះនៅតែបន្តកើនឡើងរហូតដល់២៥៩នាក់ហើយគិតត្រឹមថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈនេះ ដែលនេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CCTV របស់ចិន ។ គណៈកម្មការសុខភាពក្នុងស្រុកនៅខេត្តហ៊ូប៉ី ប្រទេសចិន (The local health commision of Hubei province) បានថ្លែងថា ហ៊ូប៉ីគឺជាខេត្តដែលមានមនុស្សស្លាប់ និងឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាច្រើនជាងគេនៅទូទាំងប្រទេសចិន ដែលគិតត្រឹមថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈនេះ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២៥៩នាក់ហើយ និងមនុស្សប្រមាណ១១៧៩១នាក់ផ្សេងទៀតបានឆ្លងវីរុសផ្លូវដង្ហើមនេះ ។ គណៈកម្មការសុខភាពក្នុងស្រុកនៅខេត្តហ៊ូប៉ី បាន...