តាមការចុះផ្សាយរបស់ CNN បានឲ្យដឹងថា ក្រុមអាជ្ញាធររបស់ប្រទេសចិនបានប្រកាសថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ចំនួន ៤៩២ នាក់ហើយដោយវីរុសផ្លូវដង្ហើមកូរ៉ូណា នៅប្រទេសចិនចំនួន៤៩០នាក់ នៅហ្វីលីពីនម្នាក់ និងនៅទីក្រុងហុងកុងម្នាក់ ។
ចំណែកមនុស្សដែលឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់ចំនួន២៤៥៣៤នាក់ដែរ ដោយមនុស្សចំនួន២៤៣២៤នាក់បានឆ្លងនៅប្រទេសចិន និងមនុស្សប្រមាណ១៧៦នាក់ បានឆ្លងនៅក្រៅប្រទេសចិន ។
លោក តេដ្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) ប្រធានអង្គការសុខភាពពិភពលោក WHO បាននិយាយថា ពិភពលោកមានឱកាសល្អក្នុងការផ្អាកការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណានៅពេលខាងមុខ ៕