ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មនុស្ស២នាក់ស្លាប់ក្នុងឧបទ្ទវហេតុរត់ភ្លើងល្បឿនលឿនរត់ខុសផ្លូវនៅអ៊ីតាលី

មន្ត្រីសេវាកម្មបន្ទាន់របស់ប្រទេសអ៊ីតាលី (Emergency Services) បាននិយាយថា រត់ភ្លើងល្បឿនលឿនមួយខ្សែបានរត់ខុសផ្លូវនៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈនេះ នៅខេត្ត ឡូឌី (Lodi) ភាគខាងជើងនៃប្រទេសអ៊ីតាលី បណ្តាលឲ្យមនុស្សចំនួនពីរនាក់បានបាត់បង់ជីវិត និងមនុស្សចំនួនពីរនាក់ផ្សេងទៀតបានរងរបួសធ្ងន់ ។​ នេះបើ យោងតាមការផ្សព្វផ្សាយរបស់ Reuters ។

មន្ត្រីដដែលបានបន្តថា មនុស្សដែលបានបាត់បង់ជីវិតទាំងពីរនាក់នោះគឺជាបុគ្គលិកផ្នែកបើកបរ និងមនុស្សចំនួន២៧នាក់ផ្សេងទៀតបានរងរបួសស្រាល ។ ប៉ុន្តែមន្ត្រីរូបនេះមិនបានបង្ហាញពីមនុស្សសរុបនៅលើរថភ្លើងល្បឿនលឿននេះទេ ។

ចំណែកមូលហេតុដែលនាំឲ្យរត់ភ្លើងនោះរត់ខុសផ្លូវនៅមិនទាន់ត្រូវបានបង្ហាញនោះទេ ដោយក្រុមមន្ត្រីជំនាញអ៊ីតាលីនឹងបើកការស៊ើបអង្កេតរកមូលហេតុច្បាស់លាស់សិន ៕