ក្រុមអាជ្ញាធររបស់ប្រទេសចិនបានប្រកាសថា ចំនួនមនុស្សស្លាប់ដោយវីរុសផ្លូវដង្ហើមកូរ៉ូណាបានកើនឡើងបន្ថែមទៀតចំនួន ៧៣ នាក់ក្នុងចន្លោះពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈនេះ បានរុញច្រានឲ្យកំណើននៃមនុស្សស្លាប់សរុបបានកើនឡើងដល់ ៥៦៥ នាក់ហើយ ដែលជាកំណើនក្នុងល្បឿនលឿនគួរឲ្យព្រួយបារម្ភ ដែលនេះបើតាម Google News ។
ក្រុមអាជ្ញាធរចិនបានបន្តថា ចំនួនមនុស្សដែលបានឆ្លងវីរុសផ្លូវដង្ហើមួយនេះ ក៏បានកើនឡើងក្នុងល្បឿនណាស់ដែរ ដោយមនុស្សចំនួន ៣១៥៦ នាក់បានឆ្លងបន្ថែម ដែលរុញច្រានកំណើនសរុបនៃមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះឲ្យកើនឡើងដល់ ២៨២៦១ នាក់ហើយ ។
សូមបញ្ជាក់ថា ទាំងកំណើននៃចំនួនមនុស្សស្លាប់ និងទាំងកំណើននៃមនុស្សឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណានេះ គីភាគច្រើនបំផុតនៅក្នុងប្រទេសចិនផ្ទាល់តែម្តងជាទីដែលវីរុសនេះបានផ្ទុះឡើង ដោយប្រទេសផ្សេងក្រៅពីចិន គឺមានមនុស្សតែពីរនាក់ប៉ុណ្ណោះ ៕