ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

អេស្ប៉ាញប្រកាសលុបចោលពិព័រណ៍ទូរស័ព្ទដៃដោយបារម្ភពីវីរុស ខូវីដ-១៩

អេស្ប៉ាញប្រកាសលុបចោលពិព័រណ៍ទូរស័ព្ទដៃដោយបារម្ភពីវីរុស ខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
មន្ត្រីពាណិជ្ជកម្មរបស់ប្រទេសអេស្បាញ បានប្រកាសលុបចោលពិធីតាំងពិព័រណ៌ផលិតផលទូរស័ព្ទដៃ និងបច្ចេកវិទ្យាលំដាប់ពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈនេះ ដោយសារព្រួយបារម្ភពីការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម ខូវីដ-១៩ (COVID-19)ឫហៅថាវីរុសផ្លូវដង្ហើមកូរ៉ូណា ។ ពិធីតាំងពិព័រណ៌ផលិតផលទូរស័ព្ទដៃ និងបច្ចេកវិទ្យាលំដាប់ពិភព លោកនេះ នឹងត្រូវរៀបចំឡើងនៅទីក្រុងបាសេឡូណា ចាប់ពីថ្ងៃទី ២៤ដល់ថ្ងៃទី២៧ ខែកុម្ភៈនេះ ដែលអាចទាក់ទាញអ្នកទស្សនាមកពីជុំវិញពិភពលោកប្រមាណជាង១១ម៉ឺននាក់ រួមទាំងអ្នកជំនាញជនជាតិចិនប្រមាណជាង៥ពាន់នាក់ផងដែរ ។ ការប្រកាសលុបចោលពិធីតាំងពិព័រណ៌ផលិតផលទូរស័ព្ទដៃ និងបច្ចេកវិទ្យាលំដាប់ពិភពលោកនេះ ត្រូវបានធ្វើឡើងខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនអេឡិចត្រូនិកកាន់តែច្រើនដូចជាក្រុមហ៊ុន Deutsche Telecom, Rakuten. Vodafone, Vivo, Samsung, LG និងក្រុមហ៊ុន Sony ជាដើម បានប្រកាសមិនទៅចូលរួមក្នុងពិធីពិព័រណ៌នេះ ៕...
ប្រទេសមួយចំនួនត្អូញត្អែពីការបាត់បង់ភ្ញៀវទេសចរចិនដោយការផ្ទុះឡើងនៃវីរុស ខូវីត-១៩

ប្រទេសមួយចំនួនត្អូញត្អែពីការបាត់បង់ភ្ញៀវទេសចរចិនដោយការផ្ទុះឡើងនៃវីរុស ខូវីត-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រទេសមួយចំនួននៅជុំវិញពិភពលោកបានត្អូញត្អែពីការបាត់បង់ប្រាក់ចំណូលរបស់ខ្លួនដែលបានមកពីភ្ញៀវទេសចរចិន ខណៈដែលវីរុសផ្លូវដង្ហើម ខូវីដ-១៩ (COVID-19) ឫហៅថាវីរុសផ្លូវដង្ហើមកូរ៉ូណា ចាប់តាំងពីខែធ្នូចុងឆ្នាំ២០១៩កន្លងទៅ ។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ CNN ។ ប្រទេសថៃដែលធ្លាប់តែទទួលបានបា្រក់ចំណូលពីភ្ញៀវទេសចរចិនជាទឹកប្រាក់ក្នុងរង្វង់ ៥០ពាន់លានបាត ស្មើនឹង៤ពាន់៦រយលានដុល្លារអាមេរិកក្នុងមួយឆ្នាំ បានត្អូញត្អែថា ក្នុងរដូវចូលចិនឆ្នាំកន្លងមកនេះ ខ្លួនបានបាត់បង់ប្រាក់ចំណូលយ៉ាងច្រើន ។ ចំណែកប្រទេសបារាំងក៏បានត្អូញត្អែពីការបាត់បង់ប្រាក់ចំណូលពីភ្ញៀវទេសចរចិនប្រហាក់ប្រហែលគ្នានេះដែរ ដែលបារាំងធ្លាប់បានទទួលអ្នកទេសចរចិនក្នុងរង្វង់២លាននាក់ក្នុងមួយឆ្នាំ ។ ប៉ុន្តែនៅឆ្នាំ២០២០នេះបារាំងអាចខាតបង់ទឹកប្រាក់១ពាន់លានអឺរ៉ូក្នុងចំណោមទឹកប្រាក់ប្រមាណ៤ពាន់លានអឺរ៉ូដែលបានមកពីវិស័យទេសចរណ៍ ៕...
ចំនួនមនុស្សជាសះស្បើយពីវីរុស ខូវីដ-១៩ កើនឡើងដល់៧០៦៦នាក់ហើយ

ចំនួនមនុស្សជាសះស្បើយពីវីរុស ខូវីដ-១៩ កើនឡើងដល់៧០៦៦នាក់ហើយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមអាជ្ញាធររបស់ប្រទេសចិនបានប្រកាសថា ចំនួនអ្នកជម្ងឺដែលបានជាសះស្បើយបានកើនឡើងដល់ចំនួន ៧០៦៦ នាក់ហើយ ពីវីរុសផ្លូវដង្ហើម ខូវីដ-១៩ (COVID-19) ឫវីរុសផ្លូវដង្ហើមកូរ៉ូណា គិតត្រឹមព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈនេះ ដែលនេះបើតាមការចុះផ្សាយរបស់ CNN ។ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ចំនួន ១៤៩១ នាក់ហើយដោយវីរុសផ្លូវដង្ហើមមួយនេះ ដែលមនុស្សស្លាប់ថ្មីបានកើនឡើងដល់ចំនួន ១២៨ នាក់បើប្រៀបធៀបនឹងចន្លោះពីពុធដល់ថ្ងៃព្រហស្បតិ៍ដែលមានអ្នកជម្ងឺដែលស្លាប់ចំនួន ១៣៦៣ នាក់ ។ ចំណែកមនុស្សដែលបានឆ្លងវីរុសនេះក៏បានកើនឡើងខ្ពស់ដែរដល់ចំនួន ៦៥២៤៧ នាក់ ដែលមនុស្សថ្មីដែលបានឆ្លងវីរុសនេះបាន កើន ឡើងចំនួន ៥២៦៨ នាក់បើប្រៀបធៀបនឹងចន្លោះពីពុធដល់ថ្ងៃព្រហស្បតិ៍ដែលមានចំនួនឆ្លងចំនួន ៦០១០៧ ៕...
ចំនួនមនុស្សស្លាប់ដោយវីរុស COVID-19 កើនឡើងខ្ពស់បំផុតដល់២៤៥នាក់

ចំនួនមនុស្សស្លាប់ដោយវីរុស COVID-19 កើនឡើងខ្ពស់បំផុតដល់២៤៥នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួមនុស្សស្លាប់ថ្មីដោយវីរុសផ្លូវដង្ហើម ខូវីត-១៩ (COVID-19) ឫហៅថាវីរុសផ្លូវដង្ហើមកូរ៉ូណា បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មាននៅចន្លោះពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈនេះ ដែលបានកើនឡើងរហូតដល់ ២៤៥នាក់ ដែលបានរុញច្រានចំនួនមនុស្សស្លាប់សរុបដោយវីរុសនេះកើនឡើងដល់១៣៦៣នាក់ហើយ ។ ចំណែកមនុស្សថ្មីដែលបានឆ្លងវីរុសនេះក៏បានកើនឡើងខ្ពស់ដែរក្នុងរយៈពេលដូចគ្នានេះ ដោយមនុស្សឆ្លងថ្មីមានចំនួន ១៥៣១៨នាក់ ដែលរុញច្រានចំនួមនុស្សឆ្លងសរុបដល់៦០១០៧នាក់នៅទូទាំងពិភពលោក ដែលភាគច្រើននៅប្រទេសចិន ។ ចំពោះមនុស្សដែលបានជាសះស្បើយពីវីរុសផ្លូវដង្ហើម ខូវីដ-១៩ ក៏បានកើនឡើងខ្ពស់ដែរក្នុងរយៈពេលដូចគ្នានេះ ដោយមនុស្សជាសះស្បើយថ្មីពីវីរុសនេះបានកើនឡើង១៥០៣នាក់ និងកំណើននៃអ្នកជម្ងឺដែលបានជាសះស្បើយសរុបចំនួន៦០៣២នាក់ ៕...
អង្គការWHOប្តូរឈ្មោះវីរុសកូរ៉ូណាជាវីរុសខូវីដ-១៩វិញខណៈមនុស្សស្លាប់កើនឡើងដល់១១១២នាក់

អង្គការWHOប្តូរឈ្មោះវីរុសកូរ៉ូណាជាវីរុសខូវីដ-១៩វិញខណៈមនុស្សស្លាប់កើនឡើងដល់១១១២នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អង្គការសុខភាពពិភពលោក WHO បានបើកកិច្ចប្រជុំមួយនៅទីក្រុងសឺណែវ ប្រទេសស្វីស កាលពីថ្ងៃអង្គារ ទី១១ ខែកុម្ភៈនេះ ស្តីពីវីរុសផ្លូវដង្ហើមកូរ៉ូណា និង​សម្រេចប្តូរឈ្មោះវីរុសផ្លូវដង្ហើមកូរ៉ូណា ទៅជាវីរុស ខូវីដ-១៩ (COVID-19) វិញ ដែលជាឈ្មោះហៅផ្លូវការនិងជាលក្ខណៈសកល ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃពុធ ទី១២ ខែកុម្ភៈនេះ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ១១១២ នាក់ហើយ ដោយវីរុសផ្លូវដង្ហើម COVID-19 ដែលកំណើនមនុស្សស្លាប់ថ្មីបានកើនឡើងចំនួន ៩៤ នាក់ ក្នុងចំណោមមនុស្សស្លាប់ទាំង ១១១២ នាក់នោះ គឺនៅក្រៅទឹកដីចិនដីគោកតែ២នាក់ទេ គឺនៅប្រទេសហ្វីលីពីនម្នាក់ និងនៅទីក្រុងហុងកុងម្នាក់ ។ ចំពោះមនុស្សដែលបានឆ្លងវីរុសផ្លូវដង្ហើមមួយនេះក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ដល់ចំនួន ៤៤៧៨៩ នាក់ហើយ ដោយបន្ថែមអ្នកជម្ងឺឆ្លងថ្មីដោយវីរុសផ្លូវដង្ហើម COVID-19 ចំនួន ១៦៨៨ នាក់បន្ថែមទៀត ៕...
ការផ្ទុះឡើងនៃវីរុសកូរ៉ូណារុញច្រានតម្លៃទំនិញលក់រាយនៅចិនឲ្យកើនឡើងខ្ពស់

ការផ្ទុះឡើងនៃវីរុសកូរ៉ូណារុញច្រានតម្លៃទំនិញលក់រាយនៅចិនឲ្យកើនឡើងខ្ពស់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមអ្នកជំនាញផ្នែកទីផ្សារលក់រាយនៅប្រទេសចិនបានអោយដឹងថា ការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមកូរ៉ូណាក្នុងប្រទេសនេះ កំពុងរុញច្រានតម្លៃទំនិញលក់រាយនៅទូទាំងប្រទេសអោយកើនឡើងខ្ពស់ចាប់តាំងពីខែមករាដើមឆ្នាំ២០២០រហូតដល់បច្ចុប្បន្ននេះ ដែលនេះបើតាមការចុះផ្សាយរបស់ Aljazeera ។ ក្រុមអ្នកជំនាញបាននិយាយថា ទំនិញលក់រាយនៅប្រទេសចិនបានកើនឡើងក្នុងកម្រិតខ្ពស់ដល់៥.៤%នៅថ្ងៃអង្គារ ទី១១ ខែកុម្ភៈនេះ ដែលជាកំណើនតម្លៃខ្ពស់មិនធ្លាប់មានក្នុងរយៈពេលជាង៨ឆ្នាំកន្លងមកហើយ ដោយសារការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមកូរ៉ូណា ។ តម្លៃម្ហូបអាហារប្រចាំថ្ងៃ មានដូចជាសាច់ជ្រូក សាច់គោ និងបន្លែជាដើម បានកើនឡើង៤.៥%កាលពីខែធ្នូចុងឆ្នាំ២០១៩កន្លងទៅ និងកើនឡើង៥.៤%​បន្ថែម​ទៀតចាប់តាំងពីខែមករារហូតដល់ដើមខែកុម្ភៈនេះ ដែលជាកំណើនខ្ពស់មិនធ្លាប់មាន ។ អ្នកជំនាញខាងទីផ្សារលក់រាយបានអោយដឹងថា តម្លៃទំនិញទាក់ទងនឹងម្ហូបអាហារនៅប្រទេសចិន អាចនឹងកើនឡើងដល់២០.៦%នៅពេលខាងមុខនេះ ប្រសិនបើការបាត...
ពលរដ្ឋអង់គ្លេសចូលចិត្តជួលជាងទិញសម្លៀកបំពាក់ប្រណិតទៅចូលរួមក្នុងពិធីផ្សេងៗ

ពលរដ្ឋអង់គ្លេសចូលចិត្តជួលជាងទិញសម្លៀកបំពាក់ប្រណិតទៅចូលរួមក្នុងពិធីផ្សេងៗ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ, សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ AP បានចុះផ្សាយថា ប្រជាពលរដ្ឋរបស់ចក្រភពអង់គ្លេសនិយមចូលចិត្តជួល ជាងទិញសម្លៀកបំពាក់ប្រណិតដើម្បីស្លៀកពាក់ទៅចូលរួមក្នុងពិធីផ្សេងៗ មានពីធីអាពាហ៍ពិពាហ៍ និងខួបកំណើតជាដើម ។ នៅពេលបច្ចុប្បន្ននេះ សម្លៀកបំពាក់ប្រណិតជាច្រើនយីហោ (Brands) ជាពិសេសគឺរ៉ូបសម្រាប់ស្ត្រី យីហោ ជែន ហ្សេហ្វឺដសុន (Jane Sherpherdson) ទទួលបានអតិថិជនជួលច្រើនជាងគេនៅទូទាំងប្រទេស ។ លោកស្រី សាហ្កា ម៉េរ៉ា (Sagar Mehra) អ្នកគ្រប់គ្រងប្រតិបត្តិការសម្លៀកបំពាក់យីហោ ជែន ហ្សេហ្វឺដសុន បាននិយាយថា អតិថិជនអាចជួលរ៉ូបមួយ តម្លៃចន្លោះពី៣០០ផោនស្មើនឹង៣៩០ដុល្លារអាមេរិកក្នុងមួយសប្តាហ៍ ។ បើរ៉ូបប្រភេទ អាឡិចសាន់ឌ័រ ម៉ាកឃ្វីន (Alexander McQueen) ត្រូវបានជួ លក្នុងតម្លៃ៥០០ផោនស្មើនឹង៦៥០ដុល្លារអាមេរិកក្នុងមួយសប្តាហ៍ និងត្រូវបានលក់ក្នុងតម្លៃ៥០០០ផោន ស្មើនឹង៦៥០០ដុល្លារអាមេរិកក្នុងរ៉ូបមួយ ៕...
ចំនួមនុស្សស្លាប់និងឆ្លងវីរុសផ្លូវដង្ហើមកើនឡើងក្នុងល្បឿនលឿនគួរឲ្យបារម្ភ

ចំនួមនុស្សស្លាប់និងឆ្លងវីរុសផ្លូវដង្ហើមកើនឡើងក្នុងល្បឿនលឿនគួរឲ្យបារម្ភ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា ក្រុមអាជ្ញាធររបស់ប្រទេសចិន បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះការឆ្លងរាលដាល និងការបាត់បង់ជីវិតមនុស្សក្នុងល្បឿនលឿននៃវីរុសផ្លូវដង្ហើមកូរ៉ូណា ដែលបានសម្លាប់មនុស្សអស់ចំនួន ៩១០ នាក់ហើយដោយវីរុសផ្លូវដង្ហើមកូរ៉ូណានៅជុំវិញពិភពលោក គិតត្រឹកព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈនេះ ។ ក្នុងពេលដំណាលគ្នានេះ ចំនួនមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះក៏បានកើនឡើងដល់ជាង ៤០០០០ នាក់ដែរ ដោយមនុស្សដែលបានឆ្លងថ្មីចំនួន ២៦១៨ នាក់នៅប្រទេសចិន ខណៈដែលចំនួនមនុស្សស្លាប់ថ្មីបានកើនឡើងដល់ ៩១ នាក់ ។ សូមបញ្ជាក់ជូនថា ចំពោះអ្នកជម្ងឺវីរុសផ្លូវដង្ហើមកូរ៉ូណាចំនួន ៣៣៤២ នាក់ ក៏បានជាសះស្បើយផងដែរ ដែលជាកំណើននៃអ្នកជម្ងឺដែលជាសះស្បើយក្នុងល្បឿនលឿនដូចគ្នាទាំង មនុស្សស្លាប់ និងមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ៕...
ចិនមានទំនុកចិត្តលើការគ្រប់គ្រងវីរុសកូរ៉ូណា ខណៈមនុស្សស្លាប់កើនឡើងដល់៦៣៦នាក់

ចិនមានទំនុកចិត្តលើការគ្រប់គ្រងវីរុសកូរ៉ូណា ខណៈមនុស្សស្លាប់កើនឡើងដល់៦៣៦នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង បាននិយាយតាមទូរស័ព្ទជាមួយព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ី សាអូឌីត នៅថ្ងៃសុក្រ ទី០៧ ខែកុម្ភៈនេះថា ចិនអាចគ្រប់គ្រងការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណាបានដោយក្រុមអ្នកជំនាញចិនអាចដឹងពីមនុស្សដែលផ្ទុកវីរុសផ្លូវដង្ហើមួយនេះ ទោះបីមិនទាន់ចេញរោគសញ្ញាក៏ដោយ ។នេះបើតាមការចុះផ្សាយរបស់ South China Morning Post ។ គិតត្រឹមថ្ងៃសុក្រនេះ ចំនួនមនុស្សស្លាប់បានកើនឡើងចំនួន ៧៣ នាក់បន្ថែមទៀតពីថ្ងៃព្រសហស្បតិ៍ដល់ថ្ងៃសុក្រនេះដោយវីរុសផ្លូវដង្ហើមកូរ៉ូណា ដែលរុញច្រានកំណើនមនុស្សស្លាប់សរុបអោយកើនឡើងដល់ចំនួន ៦៣៨ នាក់ហើយ ដែលក្នុងចំណោមមនុស្សស្លាប់ទាំង ៦៣៨ នាក់នោះ គឺមនុស្សស្លាប់ចំនួន ៦៣៦ នាក់នៅប្រទេសចិន និងម្នាក់នៅប្រទេសហ្វីលីពីន និងម្នាក់ទៀតនៅទីក្រុងហុងកុង ។ ចំណែកចំនួនមនុស្សដែលឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងថ្មីចំនួន ៣១៤៣ នាក់ផងដែរ ដែលរុញច្រានកំណើនមនុស្សឆ្លងវីរុសនេះឲ្យកើនឡើងដល់ ៣...
មនុស្ស២នាក់ស្លាប់ក្នុងឧបទ្ទវហេតុរត់ភ្លើងល្បឿនលឿនរត់ខុសផ្លូវនៅអ៊ីតាលី

មនុស្ស២នាក់ស្លាប់ក្នុងឧបទ្ទវហេតុរត់ភ្លើងល្បឿនលឿនរត់ខុសផ្លូវនៅអ៊ីតាលី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
មន្ត្រីសេវាកម្មបន្ទាន់របស់ប្រទេសអ៊ីតាលី (Emergency Services) បាននិយាយថា រត់ភ្លើងល្បឿនលឿនមួយខ្សែបានរត់ខុសផ្លូវនៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈនេះ នៅខេត្ត ឡូឌី (Lodi) ភាគខាងជើងនៃប្រទេសអ៊ីតាលី បណ្តាលឲ្យមនុស្សចំនួនពីរនាក់បានបាត់បង់ជីវិត និងមនុស្សចំនួនពីរនាក់ផ្សេងទៀតបានរងរបួសធ្ងន់ ។​ នេះបើ យោងតាមការផ្សព្វផ្សាយរបស់ Reuters ។ មន្ត្រីដដែលបានបន្តថា មនុស្សដែលបានបាត់បង់ជីវិតទាំងពីរនាក់នោះគឺជាបុគ្គលិកផ្នែកបើកបរ និងមនុស្សចំនួន២៧នាក់ផ្សេងទៀតបានរងរបួសស្រាល ។ ប៉ុន្តែមន្ត្រីរូបនេះមិនបានបង្ហាញពីមនុស្សសរុបនៅលើរថភ្លើងល្បឿនលឿននេះទេ ។ ចំណែកមូលហេតុដែលនាំឲ្យរត់ភ្លើងនោះរត់ខុសផ្លូវនៅមិនទាន់ត្រូវបានបង្ហាញនោះទេ ដោយក្រុមមន្ត្រីជំនាញអ៊ីតាលីនឹងបើកការស៊ើបអង្កេតរកមូលហេតុច្បាស់លាស់សិន ៕...