ក្រុមអាជ្ញាធររបស់ប្រទេសចិនបានប្រកាសថា ចំនួនអ្នកជម្ងឺដែលបានជាសះស្បើយបានកើនឡើងដល់ចំនួន ៧០៦៦ នាក់ហើយ ពីវីរុសផ្លូវដង្ហើម ខូវីដ-១៩ (COVID-19) ឫវីរុសផ្លូវដង្ហើមកូរ៉ូណា គិតត្រឹមព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈនេះ ដែលនេះបើតាមការចុះផ្សាយរបស់ CNN ។
ចំនួនមនុស្សស្លាប់បានកើនឡើងដល់ចំនួន ១៤៩១ នាក់ហើយដោយវីរុសផ្លូវដង្ហើមមួយនេះ ដែលមនុស្សស្លាប់ថ្មីបានកើនឡើងដល់ចំនួន ១២៨ នាក់បើប្រៀបធៀបនឹងចន្លោះពីពុធដល់ថ្ងៃព្រហស្បតិ៍ដែលមានអ្នកជម្ងឺដែលស្លាប់ចំនួន ១៣៦៣ នាក់ ។
ចំណែកមនុស្សដែលបានឆ្លងវីរុសនេះក៏បានកើនឡើងខ្ពស់ដែរដល់ចំនួន ៦៥២៤៧ នាក់ ដែលមនុស្សថ្មីដែលបានឆ្លងវីរុសនេះបាន កើន ឡើងចំនួន ៥២៦៨ នាក់បើប្រៀបធៀបនឹងចន្លោះពីពុធដល់ថ្ងៃព្រហស្បតិ៍ដែលមានចំនួនឆ្លងចំនួន ៦០១០៧ ៕