ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

វីរុសផ្លូវដង្ហើម ខូវីដ-១៩ ជះឥទ្ធិពលអាក្រក់ដល់កំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ២០២០នេះ

លោក ដាញែល ហ្សាង (Daniel Zhang) សេដ្ឋវិទូរបស់ក្រុមហ៊ុនលក់ទំនិញតាមប្រព័ន្ធ Internet online បាននិយាយកាលពីថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈនេះថា ការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម ខូវីដ-១៩ (COVID-19) ឫវីរុសផ្លូវដង្ហើមកូរ៉ូណា បានជះស្រមោលអាក្រក់ដល់ការលូតលាស់នៃកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២០នេះ ។ នេះបើតាមការចុះផ្សាយរបស់ The Guardian ។

លោក ដាញែល ហ្សាង បានបន្ថែមថា ក្រុមហ៊ុនប្រមាណជាង៥លានក្រុមហ៊ុននៅជុំវិញពិភពលោក ដែលទទួលបានការផ្គត់ផ្គង់ទំនិញ ឫសម្ភារៈនានាពីប្រទេសចិន កំពុងមានភាពរអាក់រអួលពីដំណើរការក្នុងក្រុមហ៊ុនដោយសារការផ្គង់ផ្គង់ពីចិនមិនទាន់ពេលវេលា ខណៈវីរុសផ្លូវដង្ហើមមួយនេះបានផ្ទុះឡើង ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទនេះ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ១៧៧០ នាក់ហើយដោយវីរុសផ្លូវដង្ហើម ខូវីដ-១៩ និងមនុស្សចំនួន ៧១២៤៨ នាក់ផ្សេងទៀតបានឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ខណៈដែលអ្នកជម្ងឺចំនួន១០៨៩០នាក់បានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ ៕