ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពលរដ្ឋជាងមួយម៉ឺននាក់ចូល រូម”ពិធីចាប់ត្រី” នៅបឹងត្រពាំងក្រម ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋជាង១៧៨១៨ នាក់ នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានចូលរួមចាប់ត្រី នៅបឹងត្រពាំងក្រម ជារៀងរាល់ឆ្នាំ ។ ពិធីចាប់ត្រីនេះធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២០នេះ។

ជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភៈនេះ ប្រជាពលរដ្ឋខេត្តត្បូងឃ្មុំបានប្រារព្ធពិធីមួយហៅថា “ពិធីចាប់ត្រី” ដែលប្រព្រឹត្តិទៅដោយមានការចូលរួមពីគណៈ អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយ លោកប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ប្រធានសមាគមន៍នារីខេត្ត និងសមាជិក ព្រមទាំងលោកអភិបាលស្រុក លោកមេឃុំ កងកម្លាំងប្រដាប់អាវុធ វរៈការពារព្រំដែន ប្រជាពលរដ្ឋ អញ្ជើញមកគ្រប់ទិសទី។

ក្នុងពិធីនេះមានភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលរួមសរុបចំនួនប្រហែលជាង១៧៨១៨ នាក់ ស្រីចំនួន៩៨៣៩នាក់ និងភ្ញៀវអន្តរ ជាតិចំនួន៤នាក់ ។

នេះជាផលិតផលទេសចរណ៍ថ្មីមួយទៀតសម្រាប់ខេត្តត្បូងឃ្មុំ ដែលជាឱកាសក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនា  ហេដ្ឋារចនាសម្ព័ន្ឋក្នុងខេត្ត ជាពិសេសជីវភាពរស់នៅប្រជាជនកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃក្រោមម្លប់ សន្តិភាព  ៕