ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ៖បញ្ជាឱ្យបិទគណនី Facebook ដែល Live លក់ផលិតផលបញ្ចេញកេរ្តិ៍ខ្មាស

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានបញ្ជាទៅក្រសួងប្រៃសនីយ និងទូរគមនាគមន៍ ឱ្យបិទរាល់គណនី Facebook ផ្សាយលក់ផលិត ផលដែលបញ្ចេញអស់កេរ្តិ៍ខ្មាស ចំណែកអ្នកមិនបញ្ចេញកេរ្តិ៍ខ្មាសមិនអីនោះទេ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រីនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា បច្ចុប្បន្នការលក់ផលិតផលតាមអនឡាញលើបណ្តាញសង្គម Facebook ដូចជាផលិតផល កែសម្ផស្ស កំពុងក្លាយទៅជា របបមួយ  ដើម្បីទាក់ទាញចំណាប់អារម្មណ៍ គឺហ៊ានបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាសមួយចំនួនថែមទៀតផង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ការ Live បែបនេះនាំឱ្យមានការបំពានផ្លូវភេទស្រីក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយអាចនាំឱ្យកើតមានករណីចាប់រំលោភផងដែរ៕