ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិកបាត់បង់ទឹកប្រាក់២៧ពាន់លានដុល្លាដោយសារវីរុសខូវីដ-១៩

ក្រុមហ៊ុនអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិកបាត់បង់ទឹកប្រាក់២៧ពាន់លានដុល្លាដោយសារវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Japantimes News បានចុះផ្សាយនៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈនេះថា ក្រុមហ៊ុនអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Airlines) នឹងបាត់បង់ទឹកប្រាក់ប្រមាណជាង២៧.៨ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ ដោយសារការផ្ទុះឡើងនៃវីរុសខូវីដ-១៩នៅប្រទេសចិន ។ សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (International Air Transport Association) ដែលហៅកាត់ថា IATA បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ដែលបម្រើការដឹកជញ្ជូនក្នុងស្រុករបស់ប្រទេសចិន បានខាតបង់ទឹកប្រាក់១.៥ពាន់លានដុល្លារអាមេរិករួចជាស្រេចទៅហើយដោយសារការផ្ទុះឡើងនៃវីរុសខូវីដ-១៩នេះ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រនេះ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២១២៩នាក់ដោយវីរុសខូវីដ-១៩ មនុស្សប្រមាណ ៧៤៥៧៦នាក់ បានឆ្លងវីរុសនេះ និងអ្នកជម្ងឺវីរុសខូវីដ-១៩ចំនួន ១៦៣២៩ នាក់ បានជាសះស្បើយពីវីរុសនេះដែរ ៕...
ចិនខាតបង់ទឹកប្រាក់ពីការបញ្ជាទិញក្រៅប្រទេសដោយសារវីរុសខូវីដ-១៩

ចិនខាតបង់ទឹកប្រាក់ពីការបញ្ជាទិញក្រៅប្រទេសដោយសារវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក Robin Yang នាយកប្រតិបត្តិការនិងគុណភាពផ្នែកផលិតកម្មរបស់ប្រទេសចិននៅខេត្ត ក្វាងទុង បាននិយាយថា ការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ បានធ្វើឲ្យប្រទេសចិនខាតបង់ទឹកប្រាក់យ៉ាងច្រើនលើការបញ្ជាទិញពីក្រៅប្រទេស ដែលនេះបើតាមការចុះផ្សាយរបស់ Yahoo News ។ លោក Robin Yang បានបន្ថែមថា ជាធម្មតានៅខែកុម្ភៈស្ទើររាល់ឆ្នាំ ចិនបានទទួលទឹកប្រាក់ប្រមាណជាង៤០០លានយ័ន (yuan) ស្មើនឹងទឹកប្រាក់ជាង៥៧លានដុល្លារអាមេរិកពីការបញ្ជាទិញពីក្រៅប្រទេស ។ ប៉ុន្តែនៅខែកុម្ភៈ ឆ្នាំ២០២០នេះ ចិនបានទទួលទឹកប្រាក់ត្រឹមតែជាង ២០លានយ័ន ស្មើនឹងជាង២.៨៥លានដុល្លារអាមេរិក ។ ចំណែកសែសង្វាក់ផ្គត់ផ្គង់ទំនិញ សេវាកម្ម និងប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសនេះ ក៏បានធ្លាក់ចុះគ្រប់ផ្នែកផងដែរបន្ទាប់ពីការផ្ទុះឡើងនៃវីរុសខូវីដ-១៩ ៕  ...
មនុស្ស៣៣នាក់ស្លាប់ក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅអូស្ត្រាលី

មនុស្ស៣៣នាក់ស្លាប់ក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅអូស្ត្រាលី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក ស្កុត ម៉ូរីសុន (Scott Morrison) នាយករដ្ឋមន្ត្រីរបស់ប្រទេសអូស្ត្រាលីបានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈនេះថា កំណើនមនុស្សស្លាប់បានកើនឡើងដល់ចំនួន៣៣នាក់ហើយ ក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលី ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ Reuters ។ លោក ស្កុត ម៉ូរីសុន បានបន្ថែមថា ភ្លើងឆេះព្រៃដ៏មហន្តរាយបានចាប់ផ្តើមឡើងចាប់តាំងពីខែកញ្ញាឆ្នាំ២០១៩កន្លងមករហូតដល់បច្ចុប្បន្ននេះនៅមិនទាន់ផុតរលត់នៅឡើយទេ ដែលបានបំផ្លិចបំផ្លាញតំបន់ព្រៃអស់ទំហំប្រហាក់ប្រហែលទំហំដីរបស់ប្រទេសកូរ៉េខាងត្បូង ។ មូលហេតុដែលនាំឲ្យភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះដែលមិនអាចពន្លត់បាន គឺដោយសារតំបន់ព្រៃនៅក្នុងប្រទេសនេះ បានជួបប្រទះគ្រោះរាំងស្ងួតអស់រយៈពេលជាង៣ឆ្នាំហើយ ដែលជាភាពងាយស្រួលសម្រាប់ភ្លើងព្រៃក្នុងការឆេះរាលដាលដ៏មានឥទ្ធិពល ៕  ...
មនុស្សជាសះស្បើយពីវីរុសខូវីដ-១៩កើនឡើងដល់១៦៣៤២នាក់ ខណៈមនុស្សស្លាប់កើនឡើងដល់២១២៥នាក់

មនុស្សជាសះស្បើយពីវីរុសខូវីដ-១៩កើនឡើងដល់១៦៣៤២នាក់ ខណៈមនុស្សស្លាប់កើនឡើងដល់២១២៥នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សជាសះស្បើយពីវីរុសខូវីដ-១៩ (COVID-19) នៅជុំវិញពិភពលោកបានកើនឡើងដល់១៦៣៤២ នាក់គិតត្រឹមព្រឹកថ្ងៃពុធ ទី២០ ខែកុម្ភៈនេះ ចំណែកចំនួនមនុស្សស្លាប់ដោយវីរុសនេះក៏បានកើនឡើងដល់២១២៥នាក់ផងដែរ ។ ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោកក៏បានកើនឡើងខ្ពស់ផងដែរដល់ចំនួន ៧៦៦៩៥ នាក់ហើយដែរ ដែលជាបរិមាណមនុស្សឆ្លងវីរុសនេះ ក្នុងល្បឿនយឺត នៅក្រោមចំនួន ២០០០នាក់ក្នុងមួយថ្ងៃ ប្រៀបធៀបនឹងចំនួនជាង៣០០០នាក់ក្នុងមួយថ្ងៃកាលពីមុន ។ សូមបញ្ជាក់ថា នៅថ្ងៃពុធដដែលនេះ លោក Alireza Vahabzadeh ទីប្រឹក្សាក្រសួងសុខាភិបាលអ៊ីរ៉ង់បានប្រកាសថា មនុស្សចំនួនពីរនាក់បានបាត់បង់ជីវិតដោយវីរុសខូវីដ-១៩ នៅប្រទេសអ៊ីរ៉ង់ ដែលជាករណីស្លាប់លើកដំបូងសម្រាប់តំបន់មជ្ឈិមបូព៌ា ៕...
ចិនចាប់ផ្តើមផ្គត់ផ្គង់ក្រុមហ៊ុនក្រៅប្រទេសដើម្បីធានាស្ថិរភាពផ្នែកពាណិជ្ជកម្ម

ចិនចាប់ផ្តើមផ្គត់ផ្គង់ក្រុមហ៊ុនក្រៅប្រទេសដើម្បីធានាស្ថិរភាពផ្នែកពាណិជ្ជកម្ម

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
គេហទំព័រក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបានផ្សព្វផ្សាយនៅថ្ងៃពុធ ទី១៩ ខែកុម្ភៈនេះថា ក្រសួងនេះចាប់ផ្តើមដំណើរការពាណិជ្ជ កម្មរបស់ខ្លួនជាមួយក្រុមហ៊ុនដៃគូរនៅជុំវិញពិភពលោកវិញហើយ ទោះបីជាមានការផ្ទុះឡើងនៃវីរុសខូវីដ-១៩ក៏ដោយ ។ នេះបើតាមការចុះផ្សាយរបស់ CGTN ។ គេហទំព័រដដែលបានបន្តថា ក្រសួងពាណិជ្ជកម្មចិននឹងបន្តគាំទ្រដល់សហគ្រាស ក្រុមហ៊ុនវិនិយោគ និងពាណិជ្ជកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដោយផ្គត់ផ្គង់សម្ភារៈ ផលិតផល និងការងារដល់ក្រុមហ៊ុនក្រៅប្រទេសទាំងនោះ ដូចដែលចិនបានធ្វើរួចហើយ ។ សូមបញ្ជាក់ជូនថា ពាណិជ្ជកម្មរវាងប្រទេសចិន និងក្រុមហ៊ុននៅជុំវិញពិភពលោក មានភាពរអាក់រអួលដោយសារតែការផ្ទុះឡើងនៃវីរុសខូវីដ-១៩ ដោយចិនមិនបានផ្គត់ផ្គង់គ្រប់គ្រាន់គ្រាន់ទៅតាមតម្រូវការរបស់ក្រុមហ៊ុននានា ដែលពាក់ព័ន្ធជាមួយនឹងចិន ៕...
ប្រាក់ចំណូលក្រុមហ៊ុន Apple នឹងធ្លាក់ចុះទាបជាងការរំពឹងទុកនៅត្រីមាសទីពីរឆ្នាំនេះដោយសារវីរុសខូវីដ-១៩

ប្រាក់ចំណូលក្រុមហ៊ុន Apple នឹងធ្លាក់ចុះទាបជាងការរំពឹងទុកនៅត្រីមាសទីពីរឆ្នាំនេះដោយសារវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅរដ្ឋ California សហរដ្ឋអាមេរិក នឹងធ្លាក់ចុះទាបជាងការរំពឺងទុកនៅត្រីមាសទីពីរនៃឆ្នាំ២០២០នេះ ដោយសារការផ្ទុះឡើងនៃវីរុសខូវីដ ១៩ នៅប្រទេសចិន ។ នេះបើតាមការចុះផ្សាយរបស់ AP ។ តាមការរំពឹងទុកកាលពីខែមករាដើមឆ្នាំ២០២០នេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple នៅត្រីមាសទីពីរក្នុងឆ្នាំនេះ អាចនឹងកើនឡើងក្នុងរង្វង់ពី៦៣ពាន់លានទៅ៦៧ពាន់លានដុល្លារ ដែលជាប្រាក់ចំណូលខ្ពស់ប្រចាំត្រីមាស ។ មូលហេតុដែលនាំឲ្យប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះ នេះដោយសាររោងចក្រផលិតទូរស័ព្ទដៃ ការិយាល័យធ្វើការ រួមទាំងហាងលក់ផលិតផលទូរស័ព្ទដៃ iPhone នៅប្រទេសចិនចំនួន៤២ បាន បិទទ្វារមួយរយៈ ។ ចំណែកតម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Apple ក៏បានធ្លាក់ចុះរហូតដល់២%ផងដែរ ខណៈដែលមានក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ នៅប្រទេសចិន ជាទីដែលក្រុមហ៊ុននេះមិនទាន់បើកទ្វាររោងចក្រ ៕...
វីរុសខូវីដ-១៩ធ្វើឲ្យប៉ះពាល់កំណើនសេដ្ឋកិច្ចសកលនៅត្រីមាសទី១ឆ្នាំ២០២០នេះ

វីរុសខូវីដ-១៩ធ្វើឲ្យប៉ះពាល់កំណើនសេដ្ឋកិច្ចសកលនៅត្រីមាសទី១ឆ្នាំ២០២០នេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានស្ទង់មតិលើក្រុមសេដ្ឋវិទូជាច្រើននាក់បានបង្ហាញថា ការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម ខូវីដ-១៩ នឹងធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសកលនៅត្រីមាសទីមួយនៃឆ្នាំ២០២០នេះ ។ ចាប់តាំងពីខែមករា រហូតដល់ខែកុម្ភៈនេះ ក្រុមហ៊ុនចិននិងបរទេសប្រមាណជាង៥លានក្រុមហ៊ុន បានបិទទ្វារជាបណ្តោះអាសន្ននៅប្រទេសចិន ដោយសារក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមមួយនេះ ដែលជាកត្តាធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាលក្ខណៈអន្តរជាតិ ។ វីស័យទេសចរណ៍គឺជាវិស័យមួយដែលបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយក្នុងរយៈពេលជាងមួយខែកន្លងមកនេះ ពិភពលោកបានបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ជាទឹកប្រាក់ចាប់ពី៤ទៅ៥ពាន់លានដុល្លារអាមេរិក ៕...
ជប៉ុនសាកល្បងឱសថព្យាបាលជម្ងឺ ហ៊ីវ យកទៅព្យាបាលជម្ងឺវីរុស ខូវីដ-១៩

ជប៉ុនសាកល្បងឱសថព្យាបាលជម្ងឺ ហ៊ីវ យកទៅព្យាបាលជម្ងឺវីរុស ខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក យ៉ូហ្ស៊ីហ៊ីដេ ស៊ូហ្កា (Yoshihide Suga) រដ្ឋមន្ត្រីនៃទីស្តីគណៈរដ្ឋមន្ត្រីជប៉ុន បានប្រកាសនៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈនេះថា ក្រុមគ្រូពេទ្យជំនាញជប៉ុនកំពុងចាប់ផ្តើមព្យាបាលសាកល្បងអ្នកជម្ងឺវីរុសផ្លូវដង្ហើម ខូវីដ-១៩ (វីរុសកូរ៉ូណា) ដោយយកឱសថសម្រាប់ព្យាបាលជម្ងឺ ហ៊ីវ (HIV) ទៅព្យាបាលអ្នកជម្ងឺវីរុសផ្លូវដង្ហើមមួយនេះ ។ សូមបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ មានមនុស្សប្រមាណជាង ៥០០នាក់ បានឆ្លងវីរុសផ្លូវដង្ហើមមួយនេះនៅប្រទេសជប៉ុន ដោយមនុស្សប្រមាណជាង៤៥០នាក់នៅលើនាវាកម្សាន្ត Deamond Princess បានឆ្លងវីរុសនេះ ក្រោយពីនាវាកម្សាន្តមួយគ្រឿងនេះបានធ្វើដំណើរទៅទីក្រុងហុងកុងកាលពីរដូវចូលឆ្នាំចិន ។ គិតត្រឹមថ្ងៃអង្គារនេះ ចំនួនមនុស្សឆ្លងវីរុសផ្លូវដង្ហើមនេះសរុបបានកើនឡើងដល់៧២៤៣៦នាក់ហើយនៅប្រទេសចិន មនុស្សចំនួន១៨៦៨នាក់បានបាត់បង់ជីវិត និងមនុស្សប្រមាណ ១២៧៨៣នាក់ផ្សេងទៀត បានជាសះស្បើយពីវីរុស ខូវីដ-១៩ ៕...
ភ្ញៀវទេសចរចិនទៅកាន់ប្រទេសថៃធ្លាក់ចុះ៩០%ដោយវីរុសផ្លូវដង្ហើមខូវីដ-១៩

ភ្ញៀវទេសចរចិនទៅកាន់ប្រទេសថៃធ្លាក់ចុះ៩០%ដោយវីរុសផ្លូវដង្ហើមខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមអាជ្ញាធរទេសចរណ៍របស់ប្រទេសថៃបានចេញសេចក្តីប្រកាសមួយនៅថ្ងៃចន្ទ ទី១៧ ខែកុម្ភៈនេះ ស្តីពីការធ្លាក់ចុះយ៉ាងគំហុករហូតដល់៩០%នូវភ្ញៀវទេសចរជនជាតិចិន ដែល ធ្វើដំណើរទៅកម្សាន្តនៅក្នុងប្រទេសនេះ ដោយសារក្តីបារម្ភពីវីរុសផ្លូវដង្ហើម ខូវីដ-១៩ ដែលនេះបើតាមការចេញផ្សាយរបស់ CNA ។ ក្រុមអាជ្ញាធរថៃបានឲ្យដឹងថា ជាធម្មតាប្រទេសនេះទទួលបានភ្ញៀវទេសចរចិនក្នុងរង្វង់មួយលាននាក់ក្នុងមួយខែ ប៉ុន្តែចាប់តាំងពីខែមករារហូតដល់ខែកុម្ភៈ ឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរចិនបានធ្លាក់ចុះដល់៩០% ដែលធ្វើឲ្យប៉ះពាល់ដល់ការប្រកបមុខរបរជាច្រើននៅក្នុងប្រទេសនេះ ។ អាជីវកម្មមួយចំនួន មានភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ មុខរបរលក់វត្ថុអនុស្សាវរីយ៍ និងសូម្បីតែមុខរបររត់ម៉ូតូកង់បី (ធុកធុក) ក៏បាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃរបស់ខ្លួនដែរ ដែលអាជីវកម្មទាំងនោះបានធ្លាក់ចុះក្នុងចន្លោះពី២០ទៅ៣០% ចាប់តាំងពីវីរុសផ្លូវដង្ហើមខូវីដ-១៩បានផ្ទុះឡើងនៅប្រទេសចិន ៕...
វីរុសផ្លូវដង្ហើម ខូវីដ-១៩ ជះឥទ្ធិពលអាក្រក់ដល់កំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ២០២០នេះ

វីរុសផ្លូវដង្ហើម ខូវីដ-១៩ ជះឥទ្ធិពលអាក្រក់ដល់កំណើនសេដ្ឋកិច្ចសកលក្នុងឆ្នាំ២០២០នេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក ដាញែល ហ្សាង (Daniel Zhang) សេដ្ឋវិទូរបស់ក្រុមហ៊ុនលក់ទំនិញតាមប្រព័ន្ធ Internet online បាននិយាយកាលពីថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈនេះថា ការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម ខូវីដ-១៩ (COVID-19) ឫវីរុសផ្លូវដង្ហើមកូរ៉ូណា បានជះស្រមោលអាក្រក់ដល់ការលូតលាស់នៃកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២០នេះ ។ នេះបើតាមការចុះផ្សាយរបស់ The Guardian ។ លោក ដាញែល ហ្សាង បានបន្ថែមថា ក្រុមហ៊ុនប្រមាណជាង៥លានក្រុមហ៊ុននៅជុំវិញពិភពលោក ដែលទទួលបានការផ្គត់ផ្គង់ទំនិញ ឫសម្ភារៈនានាពីប្រទេសចិន កំពុងមានភាពរអាក់រអួលពីដំណើរការក្នុងក្រុមហ៊ុនដោយសារការផ្គង់ផ្គង់ពីចិនមិនទាន់ពេលវេលា ខណៈវីរុសផ្លូវដង្ហើមមួយនេះបានផ្ទុះឡើង ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទនេះ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ១៧៧០ នាក់ហើយដោយវីរុសផ្លូវដង្ហើម ខូវីដ-១៩ និងមនុស្សចំនួន ៧១២៤៨ នាក់ផ្សេងទៀតបានឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ខណៈដែលអ្នកជម្ងឺចំនួន១០៨៩០នាក់បានជាសះស្បើយពីវីរុសផ្លូវដង្ហើមម...