ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចិនខាតបង់ទឹកប្រាក់ពីការបញ្ជាទិញក្រៅប្រទេសដោយសារវីរុសខូវីដ-១៩

លោក Robin Yang នាយកប្រតិបត្តិការនិងគុណភាពផ្នែកផលិតកម្មរបស់ប្រទេសចិននៅខេត្ត ក្វាងទុង បាននិយាយថា ការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ បានធ្វើឲ្យប្រទេសចិនខាតបង់ទឹកប្រាក់យ៉ាងច្រើនលើការបញ្ជាទិញពីក្រៅប្រទេស ដែលនេះបើតាមការចុះផ្សាយរបស់ Yahoo News ។

លោក Robin Yang បានបន្ថែមថា ជាធម្មតានៅខែកុម្ភៈស្ទើររាល់ឆ្នាំ ចិនបានទទួលទឹកប្រាក់ប្រមាណជាង៤០០លានយ័ន (yuan) ស្មើនឹងទឹកប្រាក់ជាង៥៧លានដុល្លារអាមេរិកពីការបញ្ជាទិញពីក្រៅប្រទេស ។

ប៉ុន្តែនៅខែកុម្ភៈ ឆ្នាំ២០២០នេះ ចិនបានទទួលទឹកប្រាក់ត្រឹមតែជាង ២០លានយ័ន ស្មើនឹងជាង២.៨៥លានដុល្លារអាមេរិក ។
ចំណែកសែសង្វាក់ផ្គត់ផ្គង់ទំនិញ សេវាកម្ម និងប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសនេះ ក៏បានធ្លាក់ចុះគ្រប់ផ្នែកផងដែរបន្ទាប់ពីការផ្ទុះឡើងនៃវីរុសខូវីដ-១៩ ៕