លោក ស្កុត ម៉ូរីសុន (Scott Morrison) នាយករដ្ឋមន្ត្រីរបស់ប្រទេសអូស្ត្រាលីបានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈនេះថា កំណើនមនុស្សស្លាប់បានកើនឡើងដល់ចំនួន៣៣នាក់ហើយ ក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលី ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ Reuters ។
លោក ស្កុត ម៉ូរីសុន បានបន្ថែមថា ភ្លើងឆេះព្រៃដ៏មហន្តរាយបានចាប់ផ្តើមឡើងចាប់តាំងពីខែកញ្ញាឆ្នាំ២០១៩កន្លងមករហូតដល់បច្ចុប្បន្ននេះនៅមិនទាន់ផុតរលត់នៅឡើយទេ ដែលបានបំផ្លិចបំផ្លាញតំបន់ព្រៃអស់ទំហំប្រហាក់ប្រហែលទំហំដីរបស់ប្រទេសកូរ៉េខាងត្បូង ។
មូលហេតុដែលនាំឲ្យភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះដែលមិនអាចពន្លត់បាន គឺដោយសារតំបន់ព្រៃនៅក្នុងប្រទេសនេះ បានជួបប្រទះគ្រោះរាំងស្ងួតអស់រយៈពេលជាង៣ឆ្នាំហើយ ដែលជាភាពងាយស្រួលសម្រាប់ភ្លើងព្រៃក្នុងការឆេះរាលដាលដ៏មានឥទ្ធិពល ៕