ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិកបាត់បង់ទឹកប្រាក់២៧ពាន់លានដុល្លាដោយសារវីរុសខូវីដ-១៩

ប្រព័ន្ធផ្សព្វផ្សាយ Japantimes News បានចុះផ្សាយនៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈនេះថា ក្រុមហ៊ុនអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Airlines) នឹងបាត់បង់ទឹកប្រាក់ប្រមាណជាង២៧.៨ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ ដោយសារការផ្ទុះឡើងនៃវីរុសខូវីដ-១៩នៅប្រទេសចិន ។

សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (International Air Transport Association) ដែលហៅកាត់ថា IATA បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ដែលបម្រើការដឹកជញ្ជូនក្នុងស្រុករបស់ប្រទេសចិន បានខាតបង់ទឹកប្រាក់១.៥ពាន់លានដុល្លារអាមេរិករួចជាស្រេចទៅហើយដោយសារការផ្ទុះឡើងនៃវីរុសខូវីដ-១៩នេះ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រនេះ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២១២៩នាក់ដោយវីរុសខូវីដ-១៩ មនុស្សប្រមាណ ៧៤៥៧៦នាក់ បានឆ្លងវីរុសនេះ និងអ្នកជម្ងឺវីរុសខូវីដ-១៩ចំនួន ១៦៣២៩ នាក់ បានជាសះស្បើយពីវីរុសនេះដែរ ៕