គេហទំព័រក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបានផ្សព្វផ្សាយនៅថ្ងៃពុធ ទី១៩ ខែកុម្ភៈនេះថា ក្រសួងនេះចាប់ផ្តើមដំណើរការពាណិជ្ជ កម្មរបស់ខ្លួនជាមួយក្រុមហ៊ុនដៃគូរនៅជុំវិញពិភពលោកវិញហើយ ទោះបីជាមានការផ្ទុះឡើងនៃវីរុសខូវីដ-១៩ក៏ដោយ ។ នេះបើតាមការចុះផ្សាយរបស់ CGTN ។
គេហទំព័រដដែលបានបន្តថា ក្រសួងពាណិជ្ជកម្មចិននឹងបន្តគាំទ្រដល់សហគ្រាស ក្រុមហ៊ុនវិនិយោគ និងពាណិជ្ជកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដោយផ្គត់ផ្គង់សម្ភារៈ ផលិតផល និងការងារដល់ក្រុមហ៊ុនក្រៅប្រទេសទាំងនោះ ដូចដែលចិនបានធ្វើរួចហើយ ។
សូមបញ្ជាក់ជូនថា ពាណិជ្ជកម្មរវាងប្រទេសចិន និងក្រុមហ៊ុននៅជុំវិញពិភពលោក មានភាពរអាក់រអួលដោយសារតែការផ្ទុះឡើងនៃវីរុសខូវីដ-១៩ ដោយចិនមិនបានផ្គត់ផ្គង់គ្រប់គ្រាន់គ្រាន់ទៅតាមតម្រូវការរបស់ក្រុមហ៊ុននានា ដែលពាក់ព័ន្ធជាមួយនឹងចិន ៕