ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា៖ សោកស្តាយចំពោះអឺរ៉ុបដែលបានការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA

ភ្នំពេញ៖ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA)សម្តែងការខកចិត្ត  ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការសហភាពអឺរ៉ុប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ អំពីការកាត់ផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» EBA ពីកម្ពុជា។

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា  បានចេញសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ថា  ទោះបីជាមានការសម្រេចចិត្តនេះក្តី ក៏ខ្លួន និងសមាជិករបស់ខ្លួន នៅតែបន្តប្តេជ្ញាចិត្តចំពោះកម្ពុជា និងធ្វើអ្វីដែលយើងអាចធ្វើទៅបាន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការដកកម្មវិធីអនុគ្រោះពន្ធមួយនេះ និងជួយជ្រោមជ្រែងដល់កម្មករ ព្រមទាំងវិស័យផលិតកម្មរបស់កម្ពុជា ឱ្យមានការរីកចម្រើនបន្តទៅមុខទៀត និងកាន់តែសម្បូរបែប។

សេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ទៀតថា សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ក៏បានលើកទឹកចិត្តដល់ម្ចាស់រោងចក្រ និងកម្មករទាំងអស់ឱ្យរួមសហការយ៉ាងជិតស្និត នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីរក្សាឱ្យបានសន្តិភាព និងស្ថិរភាពនៃបរិយាកាសសេដ្ឋកិច្ចឱ្យមានភាពប្រក្រតី៕