ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជប៉ុនសាកល្បងឱសថព្យាបាលជម្ងឺ ហ៊ីវ យកទៅព្យាបាលជម្ងឺវីរុស ខូវីដ-១៩

លោក យ៉ូហ្ស៊ីហ៊ីដេ ស៊ូហ្កា (Yoshihide Suga) រដ្ឋមន្ត្រីនៃទីស្តីគណៈរដ្ឋមន្ត្រីជប៉ុន បានប្រកាសនៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈនេះថា ក្រុមគ្រូពេទ្យជំនាញជប៉ុនកំពុងចាប់ផ្តើមព្យាបាលសាកល្បងអ្នកជម្ងឺវីរុសផ្លូវដង្ហើម ខូវីដ-១៩ (វីរុសកូរ៉ូណា) ដោយយកឱសថសម្រាប់ព្យាបាលជម្ងឺ ហ៊ីវ (HIV) ទៅព្យាបាលអ្នកជម្ងឺវីរុសផ្លូវដង្ហើមមួយនេះ ។

សូមបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ មានមនុស្សប្រមាណជាង ៥០០នាក់ បានឆ្លងវីរុសផ្លូវដង្ហើមមួយនេះនៅប្រទេសជប៉ុន ដោយមនុស្សប្រមាណជាង៤៥០នាក់នៅលើនាវាកម្សាន្ត Deamond Princess បានឆ្លងវីរុសនេះ ក្រោយពីនាវាកម្សាន្តមួយគ្រឿងនេះបានធ្វើដំណើរទៅទីក្រុងហុងកុងកាលពីរដូវចូលឆ្នាំចិន ។

គិតត្រឹមថ្ងៃអង្គារនេះ ចំនួនមនុស្សឆ្លងវីរុសផ្លូវដង្ហើមនេះសរុបបានកើនឡើងដល់៧២៤៣៦នាក់ហើយនៅប្រទេសចិន មនុស្សចំនួន១៨៦៨នាក់បានបាត់បង់ជីវិត និងមនុស្សប្រមាណ ១២៧៨៣នាក់ផ្សេងទៀត បានជាសះស្បើយពីវីរុស ខូវីដ-១៩ ៕