ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថា«ផលប៉ះពាល់សេដ្ឋកិច្ចនឹងបន្តកើតមានបន្ថែមទៅលើសង្គ្រាមពាណិជ្ជកម្មគឺជំងឺរើសអើងដោយសារ កូរ៉ូណា ឬCovid-19 »។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិត បញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧នាក់ នារី ៨១៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកុម្ភៈនេះ ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា រហូតមកដល់ពេលនេះ ក្នុងបណ្តាប្រទេសមួយចំនួន កំពុងទទួលរងនូវវិបត្តិសេដ្ឋកិច្ច ក្នុងដំបន់អាស៊ី ដូចជានៅអ៊ឺរ៉ុបជាដើម ដោយសារការបិទទ្វារបស់បណ្តារោងចក្រនានានៅក្នុងបណ្តាប្រទេសទាំងនោះព្រោះខ្លាចការរាលដាលឆ្លងនៃវិបត្តិកូរ៉ូណា ។ ប៉ុន្តែមិនមែនកម្ពុជានោះឡើយ កម្ពុជាមកដល់ពេលនេះ មិនទាន់មានរោងចក្រណាមួយបិទទ្វារព្រោះតែវីរុសកូរ៉ូណា ឬ Covid-19 នោះឡើយ ៕