ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស និស្សិតបញ្ចប់ការសិក្សាឆ្នាំ ២០១៨ ២០១៩ សរុប ១,៩៧៧នាក់ នារី ៨១៥នាក់។ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះ ។
គរុសិស្ស និស្សិតដែលទទួលសញ្ញាបត្រនៅព្រឹកនេះ រួមមាន និស្សិតអធិការអប់រំ ៥៦នាក់ នារី ៩នាក់។ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំ ៤០នាក់ នារី ៥នាក់។ គ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញា+១) ចំនួន ៨៤៦នាក់ នារី ៣៩៣នាក់។
គ្រូបង្រៀនកម្រិត មូលដ្ឋាន (១២+២) ចំនួន ៣០នាក់ នារី ២០នាក់។ គ្រូបង្រៀនកម្រិតមូលដ្ឋានតាមប្រព័ន្ធពន្លឿនចំនួន ១,០០៥នាក់ នារី ៣៨៨នាក់៕