ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

ឥណ្ឌាជម្លៀសពលរដ្ឋរបស់ខ្លួន៧៦នាក់ចេញពីទីក្រុងអ៊ូហានប្រទេសចិនដោយបារម្ភពីវីរុសខូវីដ-១៩

ឥណ្ឌាជម្លៀសពលរដ្ឋរបស់ខ្លួន៧៦នាក់ចេញពីទីក្រុងអ៊ូហានប្រទេសចិនដោយបារម្ភពីវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Aljazeera បានចុះផ្សាយថា យន្តហោះពិសេសរបស់រដ្ឋាភិបាលឥណ្ឌាដែលបានដឹកពលរដ្ឋឥណ្ឌាចំនួន​៧៦​នាក់​ចេញពីទីក្រុង អ៊ូហាន ប្រទេសចិន បានទៅដល់ប្រទេសឥណ្ឌាវិញហើយនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈនេះ ។ មន្ត្រីក្រសួងសុខាភិបាលឥណ្ឌាបាននិយាយថា មនុស្សទាំង៧៦នាក់ ដែលត្រូវបានដឹកចេញពីទីក្រុងអ៊ូហាន ប្រទេសចិននេះ ត្រូវបានដាក់នៅក្នុងមន្ទីរពេទ្យដាច់ដោយឡែកមួយ ដោយរង់ចាំការពិនិត្យអំពីវត្តមាននៃវីរុសខូវីដ-១៩ជាមុនសិន មុននឹងវិលត្រឡប់ទៅកាន់លំនៅឋាន ។ ការជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនចេញពីប្រទេសចិនពីសំណាក់រដ្ឋាភិបាលឥណ្ឌា ត្រូវបានធ្វើឡើងខណៈដែលចំនួនមនុស្សស្លាប់​ដោយវីរុសខូវីដ-១៩នៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន ២៨០១នាក់ មនុស្សឆ្លងបានកើនឡើងដល់ចំនួន​៨២០២៧នាក់ និងមនុស្សដែលបានជាសះស្បើយពីវីរុសនេះបានកើនឡើងដល់ចំនួន៣២៧៥៦នាក់ ៕...
អឺរ៉ុបអំពាវនាវរដ្ឋជាសមាជិកឲ្យត្រៀមទប់ទល់ការឆ្លងរាលដាលនៃវីរុសខូវីដ-១៩

អឺរ៉ុបអំពាវនាវរដ្ឋជាសមាជិកឲ្យត្រៀមទប់ទល់ការឆ្លងរាលដាលនៃវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោកស្រី ស្តេឡា គីរីយ៉ាគិត (Stella Kyriakides) ប្រេសិតទទួលបន្ទុកផ្នែកសុខភាពរបស់សហភាពអឺរ៉ុប បានអំពាវនាវនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈនេះ ដល់បណ្តាប្រទេសជាសមាជិកអឺរ៉ុបទាំងអស់ ត្រៀមខ្លួនទប់ទល់ជាមួយនឹងការឆ្លងរាលដាលកាន់តែខ្លាំងនៃវីរុសខូវីដ-១៩នៅពេលខាងមុខ ដែលនេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។ ការអំពាវនាវរបស់លោកស្រី ស្តេឡា គីរីយ៉ាគិត ត្រូវបានធ្វើឡើងខណៈដែលប្រទេសអ៊ីតាលី ដែលជាប្រទេសសមាជិកនៃសហ​ភាពអឺរ៉ុប មានមនុស្សចំនួន១២នាក់បានបាត់បង់ជីវិត និងមនុស្សចំនួន៣៧៤នាក់ បានឆ្លងវីរុសខូវីដ-១៩ ដែលជាចំនួនច្រើនជាងគេនៅអឺរ៉ុប ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះដែរ ចំនួនមនុស្សស្លាប់ដោយវីរុសខូវីដ-១៩នៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន ២៨០១នាក់ មនុស្សឆ្លងបានកើនឡើងដល់ចំនួន៨២០២៧នាក់ និងមនុស្សដែលបានជាសះស្បើយពីវីរុសនេះបាន​កើនឡើងដល់ចំនួន៣២៧៥៦នាក់ ៕...
ចិននឹងជួយក្រុមហ៊ុនតូចៗមិនអោយដួលរលំដោយសារការផ្ទុះឡើងនៃវីរុសខូវីដ-១៩

ចិននឹងជួយក្រុមហ៊ុនតូចៗមិនអោយដួលរលំដោយសារការផ្ទុះឡើងនៃវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីរបស់ប្រទេសចិន លោក លី ខឺឈាំង បានថ្លែងកាលពីថ្ងៃអង្គារ ទី២៥ ខែកុម្ភៈនេះថា រដ្ឋាភិបាលរបស់ប្រទេសនេះនឹងបង្ហាញវិធានការផ្នែកហិរញ្ញវត្ថុក្នុងការជួយជ្រោមជ្រែងដល់ក្រុមហ៊ុនតូចៗរបស់ខ្លួនកុំអោយដួលរលំដោយសារការផ្ទុះឡើងនៃវីរុសខូវីដ-១៩ ដែលនេះបើតាមការចុះផ្សាយរបស់ ស៊ីនហួ (Xinhua) ។ លោក លី ខឺឈាំង បានបន្តថា រដ្ឋាភិបាលចិននឹងផ្តល់កម្ចីប្រមាណ៥០០ពាន់លានយ័ន ស្មើនឹង៧១.២ពាន់លានដុល្លារអាមេ​រិក ដល់ធនាគារខ្នាតតូច និងមធ្យម ដែលជាមធ្យោបាយគាំទ្រផ្នែកហិរញ្ញវត្ថុដល់វិស័យធនាគារ ។ ក្រុមសេដ្ឋវិទូចិនបាននិយាយថា ការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ នឹងធ្វើអោយប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចចិននៅពេលខាង​មុខ ជាពិសេសគឺប៉ះពាល់ដល់ក្រុមហុនតូចៗដែលមានធនធានតិច ៕...
ទាហានអាមេរិកម្នាក់នៅកូរ៉េខាងត្បូងឆ្លងវីរុសខូវីដ-១៩

ទាហានអាមេរិកម្នាក់នៅកូរ៉េខាងត្បូងឆ្លងវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
បញ្ជាការកងទ័ពរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃពុធ ទី២៦ ខែកុម្ភៈនេះថា ទាហានអាមេរិកម្នាក់បានឆ្លងវីរុស-១៩ ដែលជាករណីឆ្លងលើកដំបូងសម្រាប់ទាហានអាមេរិកនៅក្នុងប្រទេសនេះចាប់តាំងពីវីរុសផ្លូវដង្ហើមមួយនេះបានផ្ទុះឡើង ដែលនេះបើយោងតាម Aljazeera ។ ទាហានអាមេរិកដែលបានឆ្លងវីរុសនេះមានអាយុ២៣ឆ្នាំ ដែលជាទាហានម្នាក់ក្នុងចំណោមទាហានអាមេរិកសរុបប្រមាណ២ ៨ ៥០០នាក់នៅលើទឹកដីកូរ៉េខាងត្បូង ខណៈដែលចំនួនមនុស្សឆ្លងវីរុសមួយនេះបានកើនឡើងកាន់តែខ្ពស់នៅកូរ៉េខាងត្បូង ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃពុធនេះ ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោកបានកើនឡើងដល់ចំនួន ៨០៩៦ ៧នាក់ មនុស្សស្លាប់កើនឡើងដល់ចំនួន ២៧៦៣នាក់ និងចំនួមនុស្សជាសះស្បើយពីវីរុសនេះ ក៏បានកើនឡើងដល់ចំនួន ២៩ ៩៩៨នាក់ហើយដែរ ៕...
អឺរ៉ុបផ្តល់ប្រាក់១២៤លានដុល្លារដល់អង្គការ WHO ក្នុងគម្រោងប្រយុទ្ធប្រឆាំងនឹងវីរុសផ្លូវដង្ហើមខូវីដ-១៩

អឺរ៉ុបផ្តល់ប្រាក់១២៤លានដុល្លារដល់អង្គការ WHO ក្នុងគម្រោងប្រយុទ្ធប្រឆាំងនឹងវីរុសផ្លូវដង្ហើមខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
គណៈកម្មការសហភាពអឺរ៉ុប (Euroean Commision) ដែលហៅកាត់ថា EC បានផ្តល់ថវិកាប្រមាណ ១១៤លានអឺរ៉ូ ស្មើនឹង​១២៤លានដុល្លារអាមេរិក ដល់អង្គការសុខភាពពិភពលោក WHO នៅថ្ងៃអង្គារ ទី២៥ ខែកុម្ភៈនេះ ក្នុងគម្រោងប្រយុទ្ធប្រឆាំងនឹងវីរុសផ្លូវដង្ហើមខូវីដ-១៩នៅជុំវិញពិភពលោក ។ ការផ្តល់ជំនួយពីសហភាពអឺរ៉ុបដល់អង្គការ WHO ត្រូវបានធ្វើឡើងខណៈដែលចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩បានកើនឡើងដល់៨០០៩៦នាក់ហើយនៅជុំវិញពិភពលោក មនុស្សចំនួន២៦៩៩នាក់បានបាត់បង់ជីវិតដោយវីរុសនេះ និងអ្នកជម្ងឺចំនួន​២៧៤៤៤នាក់ផ្សេងទៀតបានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ ។ សូមបញ្ជាក់ជូនថា ប្រាក់ជំនួយចំនួន១១៤លានអឺរ៉ូរបស់សហភាពអឺរ៉ុប គឺជាផ្នែកមួយនៃទឹកប្រាក់ប្រមាណ២៣២លានផោន ដែលសហភាពមួយនេះនឹងផ្តល់ជាមូលនិធិដោយផ្ទាល់ដល់ក្រុមអាជ្ញាធរសុខភាពនៅតំបន់អាហ្វ្រិក ខណៈដែលវីរុសនេះបានស្ងប់ស្ងាត់ក្នុងការឆ្លងរាលដាលនៅប្រទេសចិន ប៉ុន្តែឆ្លងរាលដាលខ្លាំងនៅក្រៅប្រទេសចិន ៕  ...
វិបត្តិនយោបាយកើនឡើងនៅម៉ាឡេស៊ី ក្រោយនាយករដ្ឋមន្ត្រីដាក់លិខិតលាលែងពីតំណែង

វិបត្តិនយោបាយកើនឡើងនៅម៉ាឡេស៊ី ក្រោយនាយករដ្ឋមន្ត្រីដាក់លិខិតលាលែងពីតំណែង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Bangkok Post បានចុះផ្សាយថា វិបត្តិនយោបាយ និងភាពវឹកវរបានកើតឡើងយ៉ាងខ្លាំងនៅប្រទេស​ម៉ា​ឡេស៊ីនៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី Mahathir Mohamad បានដាក់ពាក្យលាលែងចេញពីតំណែងទៅកាន់ព្រះមហាក្សត្រ ។ ការដាក់លិខិតលាលែងរបស់លោក ម៉ាហាធា ម៉ូហាម៉ាត់ ត្រូវបានធ្វើឡើងខណៈដែលលោក Anwar Ibrahim ដែលជាសម្ព័ន្ធមិត្តរបស់លោក ម៉ាហាធា ម៉ូហាម៉ាត់ គ្រោងនឹងផ្ដួលរំលំរដ្ឋាភិបាលនិងរារាំងការបន្តតំណែងរបស់នាយករដ្ឋមន្ត្រីរូបនេះ ក្នុងបំណងផ្ទេរតំណែងនាយករដ្ឋមន្ត្រីទៅលោក Anwar Ibrahim ដែលជាមេដឹកនាំកំពុងរង់ចាំកាន់តំណែង ។ ជម្លោះរវាងមេដឹកនាំទាំងពីរ បានកើតឡើងដោយសារនៅមុនឆ្នាំ២០១៨កន្លងទៅ មុនពេលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីឥណ្ឌូនេស៊ី លោក ម៉ាហាធា ម៉ូហាម៉ាត់ បានសន្យាជាមួយលោក អាន់វ៉ា អ៊ីប្រាហ៊ីម ថា បើគណបក្សរបស់លោកបានជាប់ឆ្នោត លោកនឹងកាន់តំណែងតែពីរឆ្នាំទេ និងប្រគល់តំណែងនាយករដ្ឋមន្ត្រីនេះទៅលោក អាន់វ៉...
កូរ៉េខាងត្បូងពិនិត្យឃើញការឆ្លងវីរុសខូវីដ-១៩ចំនួន១៦១ករណីថ្មីទៀតនៅថ្ងៃចន្ទនេះ

កូរ៉េខាងត្បូងពិនិត្យឃើញការឆ្លងវីរុសខូវីដ-១៩ចំនួន១៦១ករណីថ្មីទៀតនៅថ្ងៃចន្ទនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
មន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសកូរ៉េខាងត្បូងបានប្រកាស ថា ក្រុមគ្រួពេទ្យជំនាញបានពិនិត្យឃើញការឆ្លងវីរុសខូវីដ-១៩ ចំនួន១៦១ករណីថ្មីទៀតនៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈនេះ ដែលរុញច្រានកំណើននៃករណីឆ្លងសរុបរហូតដល់៧៦៣ករណីនៅទូទាំងប្រទេស ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Aljazeera ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃចន្ទដដែលនេះ ចំនួនមនុស្សស្លាប់ដោយវីរុសខូវីដ-១៩បានបានកើនឡើងដល់ ២៤៦៧ នាក់នៅជុំវិញពិភពលោក មនុស្សឆ្លងវីរុសនេះក៏បានកើនឡើងដែរដល់ចំនួន ៧៨៩៧៩ នាក់និងមនុស្សដែលបានជាសះស្បើយពីវិរុសនេះក៏បានកើនឡើងដល់ ២៣០៩៤ នាក់ផងដែរ ។ ប្រទេសដែលមានមនុស្សឆ្លងវីរុសខូវីដ-១៩នេះច្រើនជាងគេនៅជុំវិញពិភពលោក គឺប្រទេសចិនឈរលំដាប់ថ្នាក់លេខ១មានចំនួន ៧៨៩៧៩ករណី ប្រទេសជប៉ុនឈរក្នុងលំដាប់ថ្នាក់លេខ២គឺមានចំនួន៨៣៨ករណី និងប្រទេសកូរ៉េខាងត្បូងឈរក្នុងលំដាប់ថ្នាក់លេខ៣មានចំនួន៦០២ករណី ៕  ...
មុខរបរលក់អាហារនៅសាលារនៅកេនយ៉ាទទួលបានប្រាក់ចំណូលកាន់តែច្រើន

មុខរបរលក់អាហារនៅសាលារនៅកេនយ៉ាទទួលបានប្រាក់ចំណូលកាន់តែច្រើន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ AP បានចុះផ្សាយថា មុខរបរលក់អាហារនៅតាមសាលារៀននៅប្រទេសកេនយ៉ាបានទទួលប្រាក់ចំណូលកាន់តែច្រើន ខណៈសិស្សានុសិស្សបានគាំទ្រកាន់តែខ្លាំងដោយទទួលទានអាហារថ្ងៃត្រង់នៅសាលារៀន និងមិនវិលត្រឡប់ទៅផ្ទះពេលថ្ងៃ ។ កុមារី ណាន់ស៊ី អែនជើរី (Nancy Njeri) សិស្សសាលាបឋមសិក្សា ហ្កាតុង អូរ៉ា (Gaton Ora) នៅទីក្រុងណៃរ៉ូប៊ី បាននិយាយថា ការទទួលបានអាហារស្រា ប់នៅសាលារៀន គឺចំណេញពេលវេលាច្រើនក្នុងការសម្រាក ។ កុមារី ណាន់ស៊ី អែនជើរី បានបន្ថែមថា អាហារស្រាប់សម្រាប់ថ្ងៃត្រង់មួយពេល មានតម្លៃក្នុងរង្វង់១៥ស៊ីលីង (Shilling ប្រាក់កេនយ៉ា) ប្រហាក់ប្រហែល១៥សេនដុល្លារអាមេ រិក ដែលជាតម្លៃថោកសមរម្យ ។ ឪពុកម្តាយ ឫអាណាព្យាបាលរបស់សិស្សានុសិស្សភាគច្រើននៅទីក្រុងណៃរ៉ូប៊ី បានបង់ប្រាក់ជាខែសម្រាប់អាហារថ្ងៃត្រង់កូនរបស់ខ្លួន ដោយមិនចាំបាច់ចំណាយប្រចាំថ្ងៃទេ ៕...
រឿងក្រៅឆាក៖ទេសចរលើនាវាយក្យនិងកូឡាប៣០០ទង

រឿងក្រៅឆាក៖ទេសចរលើនាវាយក្យនិងកូឡាប៣០០ទង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
(ភ្នំពេញ)៖ រឿងរ៉ាវនៃនាវាទេសចរអាមេរិក Westerdam បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញពិភពលោក ដោយសារតែការភ័យខ្លាចឆ្លងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា (Covid-19) ដែលបានសម្លាប់ពលរដ្ឋចិនជាង២ពាន់នាក់ និងជិត៨ម៉ឺននាក់ទៀតបានឆ្លង។ នៅពេលដែលពិភពលោកមានការបារម្ភនិងភ័យខ្លាច ជាពិសេសប្រទេសចិន ដែលកំពុងតែប្រឈមដ៏ធ្ងន់ធ្ងរ ប្រទេសកម្ពុជាក៏បានដាក់ខ្លួនចូលទៅក្នុងសាច់រឿងដ៏រន្ធត់មួយនេះដែរ តែជាការចូលសង្គ្រោះអ្នកដំណើរលើនាវា Westerdam ដែលកំពុងស្ថិតក្នុងស្ថានភាពមួយដែលគេស្ទើរប្រៀបធៀបទៅនឹងរឿងភាពយន្តសោកនាដកម្មរបស់កប៉ាល់យក្ស ថាយថេនិច (Titanic) ដែលបានកើតឡើងនៅឆ្នាំ១៩១២ នៅពេលដែលកប៉ាល់មួយនេះបានបើកបុកផ្ទាំងទឹកកកនៅលើ មហាសមុទ្រអាត្លង់ទិកខាងជើង ហើយត្រូវបានផលិតជាភាពយន្តនៅឆ្នាំ១៩៩៧។ ចង់ដឹងថាតើដំណើរដើមទងនៃរឿងរ៉ាវជំងឺខូវីដ១៩ លងនាវាទេសចរចូលមកកម្ពុជានេះចេញមកពីណា? ទៅណា? និងកើតឡើងយ៉ាងដូចម្តេច? សូមតាមដានដូចតទៅ៖ * សៀវភៅទោះទាយស្រដៀងនឹងជំងឺ Covid...
អ្នកដំណើរតាមនាវាអាមេរិកដែលមានតេស្តវិជ្ជមាន ចំពោះវីរុស Covid-19 នៅម៉ាឡេស៊ី មិនមានផ្ទុកវីរុសនេះទៀតទេ

អ្នកដំណើរតាមនាវាអាមេរិកដែលមានតេស្តវិជ្ជមាន ចំពោះវីរុស Covid-19 នៅម៉ាឡេស៊ី មិនមានផ្ទុកវីរុសនេះទៀតទេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
គេហទំព័រ The Straits Times ថ្ងៃទី21/02/2020 បានឲ្យដឹងថា អ្នកដំណើរតាមនាវាអាមេរិកដែលទទួលបានតេស្តវិជ្ជមានចំពោះវីរុស coronavirus នៅក្នុងប្រទេសម៉ាឡេស៊ី ឥឡូវនេះលែងមានផ្ទុកវីរុសនេះហើយ។ ឧបនាយករដ្ឋមន្ត្រី Wan Azizah Wan Ismail បាននិយា យកាលពីថ្ងៃសុក្រ ទី21 កុម្ភៈ ថា ស្ត្រីអាយុ 83ឆ្នាំ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យ Sungai Buloh ត្រូវបានធ្វើតេស្តម្តងហើយម្តងទៀត ហើយលទ្ធផលបានបង្ហាញថា លោកស្រីមិនមានផ្ទុកវីរុសនេះទៀតទេ។ លោកបានឱ្យដឹងថា «ការធ្វើតេស្តរបស់លោកស្រីបានទទួលលទ្ធផលអវិជ្ជមាន។ ទោះយ៉ាងណា លោកស្រីនៅតែត្រូវបានគេរក្សាទុក អោយនៅមន្ទីរពេទ្យ ពីព្រោះលោកស្រីមិនមានសុខភាពល្អនៅឡើយទេ ហើយនៅតែមានរោគសញ្ញាផ្សេង។ នៅពេលដែលលោកស្រីលែងមាន រោគសញ្ញាហើយ នោះលោកស្រីអាចចេញពីមន្ទីពេទ្យបានហើយ»។ ស្ត្រីរូបនេះ និងប្តីអាយុ 85 ឆ្នាំរបស់គាត់បានស្ថិតនៅលើនាវា MS Wester dam ដែលបានចូលចតនៅក្រុងព្រះសីហនុប្រទេសកម្ពុជា កាល...