ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

ប្រទេស និងដែនដីចំនួន៩៦ នៅជុំវិញពិភពលោក រឹតត្បិតការធ្វើដំណើរចូលពីកូរ៉េខាងត្បូង

ប្រទេស និងដែនដីចំនួន៩៦ នៅជុំវិញពិភពលោក រឹតត្បិតការធ្វើដំណើរចូលពីកូរ៉េខាងត្បូង

ព័ត៌មានអន្តរជាតិ
ក្រសួងការបរទេសរបស់ប្រទេសកូរ៉េខាងត្បូង បានចេញសេចក្តីប្រកាសមួយនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនានេះ ស្តីពីប្រទេស និងដែនដីចំនួន៩៦នៅជុំវិញពិភពលោក បានរឹតត្បិតការធ្វើដំណើរចូលពីកូរ៉េខាងត្បូង ដោយបារម្ភពីការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ ដែលនេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ (Yonhap News Agency)។ ប្រទេសនិងដែនដីដែលរឹតត្បិតការធ្វើដំណើរចូលពីកូរ៉េខាងត្បូងនោះ មានដូចជាប្រទេសសិង្ហបុរី និងទីក្រុងហុងកុងជាដើម ខណៈដែលការឆ្លងរាលដាលនៃវីរុសខូវីដ-១៩នៅកូរ៉េខាងត្បូង បានកើនឡើងកាន់តែខ្ពស់ក្នុងរយៈពេលជាងពីរសប្តាហ៍កន្លងមកនេះ ដែលចំនួនឆ្លងសរុបដល់៥៧៦៦នាក់ និងមនុស្សស្លាប់ក៏កើនឡើងដល់ចំនួន៣៥នាក់ផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ចំនួនមនុស្សស្លាប់ ដោយវីរុសខូវីដ-១៩ បានកើនឡើងដល់៣២៨៣នាក់នៅជុំវិញពិភពលោក មនុស្សឆ្លង បានកើនឡើងដល់ ៩៥០៣៦នាក់ និងមនុស្សដែលបានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងដល់៥២៨៩៨នាក់៕...
ក្រុមហ៊ុនមួយចំនួននៅវៀតណាមស្វែងរកការគាំទ្រពីរដ្ឋាភិបាល ខណៈខាតបង់ប្រាក់ចំណូលដោយសារវីរុសខូវីដ-១៩

ក្រុមហ៊ុនមួយចំនួននៅវៀតណាមស្វែងរកការគាំទ្រពីរដ្ឋាភិបាល ខណៈខាតបង់ប្រាក់ចំណូលដោយសារវីរុសខូវីដ-១៩

ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុនមួយចំនួននៅប្រទេសវៀតណាម ជាពិសេសគឺក្រុមហ៊ុនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងសេវាកម្ម កំពុងព្យាយាមស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការផ្គត់ផ្គង់ផ្សេងៗពីសំណាក់រដ្ឋាភិបាល ស្របពេលដែលក្រុមហ៊ុនទាំងនោះ បានទទួលរងនូវការខាតបង់ប្រាក់ចំណូលដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Vietnam News (ANN)។ ប្រភពដដែលបានបន្តថា ប្រទេសវៀតណាមបានខាតបង់ទឹកប្រាក់ប្រមាណជាង៧០០ពាន់លានដុង ស្មើនឹង៣០.៤លានដុល្លារអាមេរិក ក្នុងរយៈពេលពីរខែកន្លងមកនេះ ដែលជារយៈពេលនៃការផ្ទុះឡើងនៃវីរុសខូវីដ-១៩ និងវីរុសផ្លូវដង្ហើមមួយនេះ មានវត្តមាននៅវៀតណាម។ ឧស្សាហកម្មទេសចរណ៍ និងសេវាកម្ម គឺជាវីស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ជាងគេ ជាពិសេសគឺនៅទីក្រុង ដាណាង (Danang) ដែលជាទីក្រុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិច្រើនជាងគេ ដែលភាគច្រើនគឺភ្ញៀវទេសចរមកពីប្រទេសចិន៕...
ខណៈអាមេរិកបារម្ភពីការឆ្លងវីរុសខូវីដ-១៩នៅកូរ៉េខាងត្បូង កូរ៉េខាងជើងបាញ់មីស៊ីល២គ្រាប់

ខណៈអាមេរិកបារម្ភពីការឆ្លងវីរុសខូវីដ-១៩នៅកូរ៉េខាងត្បូង កូរ៉េខាងជើងបាញ់មីស៊ីល២គ្រាប់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា ខណៈដែលមេដឹកនាំរបស់សហរដ្ឋអាមេរិកកំពុងព្រួយបារម្ភពីការឆ្លងរាលដាលវីរុស​ខូ​វីដ​-១៩ដល់កងទ័ពរបស់ខ្លួនដែលឈរជើងនៅកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីលមិនស្គាល់ប្រភេទចំនួន​២គ្រាប់នៅថ្ងៃចន្ទ ទី០២ ខែមីនានេះ ។ ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបាននិយាយថា ការបាញ់មីស៊ីល២គ្រាប់នេះ ទំនងជាកូរ៉េខាងជើងចង់ផ្ញើសារទៅកាន់​​សហរដ្ឋអាមេរិកកុំអោយព្រួយបារម្ភពីការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ខ្លាំងពេកដោយភ្លេចគិតពីការចរចាក្នុងការរំសាយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ដែលកិច្ចចរចាត្រូវបានជាប់គាំងចាប់តាំងពីដើមឆ្នាំ២០១៩កន្លងមក ។ កូរ៉េខាងជើងបានបាញ់មីស៊ីលទាំងពីរគ្រាប់នេះចេញពីតំបន់ Wonsan ភាគខាងកើតនៃប្រទេសនេះ និងមីស៊ីលបានហោះ​ហើរ​សំដៅទៅកាន់ដែនទឹកនៅសមុទ្រខាងកើតរបស់ប្រទេសជប៉ុន ប៉ុន្តែមិនបានធ្លាក់ចូលទៅក្នុងដែនទឹករបស់ប្រទេសជ​ប៉ុន​ទេ ៕...
ចំនួនមនុស្សស្លាប់កើនឡើងដល់៣១១៤នាក់ដោយវីរុសខូវីដ-១៩នៅជុំវិញពិភពលោក

ចំនួនមនុស្សស្លាប់កើនឡើងដល់៣១១៤នាក់ដោយវីរុសខូវីដ-១៩នៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា ចំនួនមនុស្សបាត់បង់ជីវិតដោយវីរុសខូវីដ-១៩នៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន៣១១៤នាក់ហើយ គិតត្រឹមថ្ងៃអង្គារ ទី០៣ ខែមីនានេះ ដែលជាកំណើនកើនឡើងខ្ពស់នៅឡើយ ។ ប្រភពដដែលបានបន្តថា កំណើនមនុស្សដែលបានឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់ចំនួន៩០៣៧០នាក់ហើយដែរ ខណៈដែលកំណើនមនុស្សដែលបានជាសះស្បើយពីវីរុសនេះ បានកើនឡើងដល់ចំនួន៤៨០០២នាក់ផងដែរ ។ សូមបញ្ជាក់ជូនថា ទាំងមនុស្សស្លាប់ មនុស្សឆ្លង និងមនុស្សដែលបានជាសះស្បើយពីរីរុសនេះ គឺភាគច្រើនបំផុតនៅប្រ​ទេស​​​ចិន ប៉ុន្តែកំណើនមនុស្សឆ្លងនៅប្រទេសចិនបានថយចុះហើយ ដោយករណីឆ្លងនៅបណ្តាប្រទេសក្រៅពីប្រទេសចិន បាន​​កើន​​​​​​​​​​​ឡើងខ្ពស់ទៅវិញ ៕...
វិបត្តិនយោបាយនៅម៉ាឡេស៊ីត្រូវបានបញ្ចប់ ក្រោយនាយករដ្ឋមន្ត្រីថ្មីស្បថចូលកាន់តំណែង

វិបត្តិនយោបាយនៅម៉ាឡេស៊ីត្រូវបានបញ្ចប់ ក្រោយនាយករដ្ឋមន្ត្រីថ្មីស្បថចូលកាន់តំណែង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ The Straits Times បានចុះផ្សាយថា វិបត្តិនយោបាយនៅប្រទេសម៉ាឡេស៊ី ដែលបានអូសបន្លាយអស់រយៈពេលជាងមួយសប្តាហ៍កន្លងមកនេះបានបញ្ចប់ហើយ ក្រោយពីលោក មូហ៊ីឌីន យ៉ាស៊ីន (Muhyiddin Yassin) បានស្បថចូលកាន់តំណែងនាយករដ្ឋមន្ត្រីស្រប់ច្បាប់របស់ប្រទេសនេះ កាលពីថ្ងៃអាទិត្យ ទី០១ ខែមីនានេះ ក្រោយពីព្រះមហាក្សត្របានតែងតាំង ។ សូមបញ្ជាក់ជូនថា លោក មូហ៊ីឌីន យ៉ាស៊ីន គឺជាប្រធានគណបក្ស ព្រីប៊ូមី បឺសាទូ (Pribumi Bersatu Party) ក្រោយពីលោកអតីតនាយករដ្ឋមន្ត្រី ម៉ាហាធា ម៉ូហាម៉ាត់ បានដាក់ពាក្យលាលែងចេញពីតំណែង ដោយមិនព្រមប្រគល់តំណែងនាយករដ្ឋមន្ត្រីអោយទៅលោក អាន់វ៉ា អ៊ីប្រាហ៊ីម ទៅតាមកិច្ចសន្យាមុនពេលបោះឆ្នោត កាលពីខែឧសភា ឆ្នាំ២០១៨កន្លងទៅ ។ រហូតមកដល់ថ្ងៃចន្ទ ទី០២ ខែមីនានេះ លោក ម៉ាហាធា ម៉ូហាម៉ាត់ នៅតែមិនយល់ស្របជាមួយព្រះមហាក្សត្រក្នុងការតែងតាំងលោក មូហ៊ីឌីន យ៉ាស៊ីន ជានាយករដ្ឋមន្ត្រី ប៉ុន្តែលោក ម៉ាហាធា ទំនងជាមិនអាចប្រឆាំងជំទាស...
កំណើនសេដ្ឋកិច្ចម៉ាឡេស៊ីធ្លាក់ចុះទាបនៅឆ្នាំ២០២០នេះ ដោយសារវិបត្តិនយោបាយ

កំណើនសេដ្ឋកិច្ចម៉ាឡេស៊ីធ្លាក់ចុះទាបនៅឆ្នាំ២០២០នេះ ដោយសារវិបត្តិនយោបាយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Jakarta Post បានចុះផ្សាយនៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈនេះថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីនៅឆ្នាំ​២០២០នេះ អាចនឹងកើនឡើងត្រឹមអត្រា ៣.៧% ខណៈដែលការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះកាលពីមុន គឺ​កើន​ឡើងក្នុងអត្រា៤.៥% ។ ធនាគារកណ្តាល Central bank ម៉ាឡេស៊ី បានទម្លាក់ការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនប្រចាំឆ្នាំ២០២០នេះអោយនៅក្នុងកម្រិតទាប គឺដោយសារប្រទេសនេះបានជួបប្រទះនូវវិបត្តិនយោបាយ និងវិបត្តិនៃការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ ។ ស្របពេលដែលកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំធ្លាក់ចុះនេះដែរ ប្រជាពលរដ្ឋម៉ាឡេស៊ីប្រមាណ ៨២.៣% បានទទួលរងផលប៉ះពាល់ក្នុង​ជីវភាពប្រចាំថ្ងៃយ៉ា ងខ្លាំង ដោយសារតម្លៃទំនិញនៅលើទីផ្សារបានកើនឡើងខ្ពស់ ៕...
វីរុសខូវីដ-១៩ឆ្លងកាន់តែខ្លាំងនៅប្រទេសអ៊ីរ៉ង់សូម្បីតែអនុប្រធានាធិបតីអ៊ីរ៉ង់ក៏ឆ្លងដែរ

វីរុសខូវីដ-១៩ឆ្លងកាន់តែខ្លាំងនៅប្រទេសអ៊ីរ៉ង់សូម្បីតែអនុប្រធានាធិបតីអ៊ីរ៉ង់ក៏ឆ្លងដែរ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអប់រំផ្នែកឱសថរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា អនុប្រធានាធិបតីរបស់ប្រទេសនេះ លោកស្រី ម៉ាស៊ូម៉េះ អេបតេកា (Masoumeh Ebtekar) បានឆ្លងវីរុសខូវីដ-១៩ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈនេះ ។ រដ្ឋមន្ត្រីដដែលបានបន្តថា លោកស្រី ម៉ាស៊ូម៉េះ អេបតេកា ទំនងជាបានឆ្លងវីរុសនេះក្នុងកំឡុងពេលដែលលោកស្រីទៅសួរសុខទុក្ខអ្នកជម្ងឺវីរុសខូវីដ-១៩នៅមន្ទីរពេទ្យ ខណៈដែលចំនួនមនុស្សស្លាប់ដោយវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងដល់ចំនួន​២៦នាក់ហើយនៅក្នុងប្រទេសនេះ ។។ លោកស្រី ម៉ាស៊ូម៉េះ អេបតេកា គឺជាអនុប្រធានាធិបតីអ៊ីរ៉ង់ទទួលបន្ទុកកិច្ចការស្ត្រី និងគ្រូសារ ហើយការឆ្លងវីរុសខូវីដ-១៩​លើ​អនុប្រធានាធិបតីរូបនេះ បានកើតឡើងខណៈដែលចំនួនមនុស្សឆ្លងវីរុសនេះនៅអ៊ីរ៉ង់បានកើនឡើងដល់២៤៥នាក់ ៕...
ឥណ្ឌាជម្លៀសពលរដ្ឋរបស់ខ្លួន៧៦នាក់ចេញពីទីក្រុងអ៊ូហានប្រទេសចិនដោយបារម្ភពីវីរុសខូវីដ-១៩

ឥណ្ឌាជម្លៀសពលរដ្ឋរបស់ខ្លួន៧៦នាក់ចេញពីទីក្រុងអ៊ូហានប្រទេសចិនដោយបារម្ភពីវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Aljazeera បានចុះផ្សាយថា យន្តហោះពិសេសរបស់រដ្ឋាភិបាលឥណ្ឌាដែលបានដឹកពលរដ្ឋឥណ្ឌាចំនួន​៧៦​នាក់​ចេញពីទីក្រុង អ៊ូហាន ប្រទេសចិន បានទៅដល់ប្រទេសឥណ្ឌាវិញហើយនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈនេះ ។ មន្ត្រីក្រសួងសុខាភិបាលឥណ្ឌាបាននិយាយថា មនុស្សទាំង៧៦នាក់ ដែលត្រូវបានដឹកចេញពីទីក្រុងអ៊ូហាន ប្រទេសចិននេះ ត្រូវបានដាក់នៅក្នុងមន្ទីរពេទ្យដាច់ដោយឡែកមួយ ដោយរង់ចាំការពិនិត្យអំពីវត្តមាននៃវីរុសខូវីដ-១៩ជាមុនសិន មុននឹងវិលត្រឡប់ទៅកាន់លំនៅឋាន ។ ការជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនចេញពីប្រទេសចិនពីសំណាក់រដ្ឋាភិបាលឥណ្ឌា ត្រូវបានធ្វើឡើងខណៈដែលចំនួនមនុស្សស្លាប់​ដោយវីរុសខូវីដ-១៩នៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន ២៨០១នាក់ មនុស្សឆ្លងបានកើនឡើងដល់ចំនួន​៨២០២៧នាក់ និងមនុស្សដែលបានជាសះស្បើយពីវីរុសនេះបានកើនឡើងដល់ចំនួន៣២៧៥៦នាក់ ៕...
អឺរ៉ុបអំពាវនាវរដ្ឋជាសមាជិកឲ្យត្រៀមទប់ទល់ការឆ្លងរាលដាលនៃវីរុសខូវីដ-១៩

អឺរ៉ុបអំពាវនាវរដ្ឋជាសមាជិកឲ្យត្រៀមទប់ទល់ការឆ្លងរាលដាលនៃវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោកស្រី ស្តេឡា គីរីយ៉ាគិត (Stella Kyriakides) ប្រេសិតទទួលបន្ទុកផ្នែកសុខភាពរបស់សហភាពអឺរ៉ុប បានអំពាវនាវនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈនេះ ដល់បណ្តាប្រទេសជាសមាជិកអឺរ៉ុបទាំងអស់ ត្រៀមខ្លួនទប់ទល់ជាមួយនឹងការឆ្លងរាលដាលកាន់តែខ្លាំងនៃវីរុសខូវីដ-១៩នៅពេលខាងមុខ ដែលនេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។ ការអំពាវនាវរបស់លោកស្រី ស្តេឡា គីរីយ៉ាគិត ត្រូវបានធ្វើឡើងខណៈដែលប្រទេសអ៊ីតាលី ដែលជាប្រទេសសមាជិកនៃសហ​ភាពអឺរ៉ុប មានមនុស្សចំនួន១២នាក់បានបាត់បង់ជីវិត និងមនុស្សចំនួន៣៧៤នាក់ បានឆ្លងវីរុសខូវីដ-១៩ ដែលជាចំនួនច្រើនជាងគេនៅអឺរ៉ុប ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះដែរ ចំនួនមនុស្សស្លាប់ដោយវីរុសខូវីដ-១៩នៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន ២៨០១នាក់ មនុស្សឆ្លងបានកើនឡើងដល់ចំនួន៨២០២៧នាក់ និងមនុស្សដែលបានជាសះស្បើយពីវីរុសនេះបាន​កើនឡើងដល់ចំនួន៣២៧៥៦នាក់ ៕...
ចិននឹងជួយក្រុមហ៊ុនតូចៗមិនអោយដួលរលំដោយសារការផ្ទុះឡើងនៃវីរុសខូវីដ-១៩

ចិននឹងជួយក្រុមហ៊ុនតូចៗមិនអោយដួលរលំដោយសារការផ្ទុះឡើងនៃវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីរបស់ប្រទេសចិន លោក លី ខឺឈាំង បានថ្លែងកាលពីថ្ងៃអង្គារ ទី២៥ ខែកុម្ភៈនេះថា រដ្ឋាភិបាលរបស់ប្រទេសនេះនឹងបង្ហាញវិធានការផ្នែកហិរញ្ញវត្ថុក្នុងការជួយជ្រោមជ្រែងដល់ក្រុមហ៊ុនតូចៗរបស់ខ្លួនកុំអោយដួលរលំដោយសារការផ្ទុះឡើងនៃវីរុសខូវីដ-១៩ ដែលនេះបើតាមការចុះផ្សាយរបស់ ស៊ីនហួ (Xinhua) ។ លោក លី ខឺឈាំង បានបន្តថា រដ្ឋាភិបាលចិននឹងផ្តល់កម្ចីប្រមាណ៥០០ពាន់លានយ័ន ស្មើនឹង៧១.២ពាន់លានដុល្លារអាមេ​រិក ដល់ធនាគារខ្នាតតូច និងមធ្យម ដែលជាមធ្យោបាយគាំទ្រផ្នែកហិរញ្ញវត្ថុដល់វិស័យធនាគារ ។ ក្រុមសេដ្ឋវិទូចិនបាននិយាយថា ការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ នឹងធ្វើអោយប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចចិននៅពេលខាង​មុខ ជាពិសេសគឺប៉ះពាល់ដល់ក្រុមហុនតូចៗដែលមានធនធានតិច ៕...