ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មនុស្សស្លាប់១៣៣នាក់បន្ថែមដោយវីរុសខូវីដ-១៩ ក្នុងរយៈពេល២៤ម៉ោងនៅអ៊ីតាលី

ប្រព័ន្ធផ្សព្វផ្សាយ អាល់ចាហ្ស៊ីរ៉ា (Aljazeera) បានចុះផ្សាយថា កំណើនមនុស្សស្លាប់ និងឆ្លងវីរុសខូវីដ-១៩នៅប្រទេសអ៊ីតាលី បានកើនឡើងយ៉ាងលឿនក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ ដែលក្នុងរយៈពេល២៤ម៉ោងចន្លោះពីថ្ងៃអាទិត្យដល់ថ្ងៃចន្ទ ទី០៩ ខែមីនានេះ មនុស្សចំនួន១៣៣នាក់ បន្ថែមទៀតបានបាត់បង់ជីវិត ដែលរុញច្រានកំណើនមនុស្សស្លាប់នៅប្រទេសជាសមាជិកអឺរ៉ុបមូយនេះ ឲ្យកើនឡើងដល់ចំនួន៣៦៦នាក់ហើយ។

ចំណែកចំនួនមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងខ្ពស់ និងក្នុងល្បឿនលឿនណាស់ដែរនៅប្រទេសអ៊ីតាលី ដែលគិតក្នុងរយៈពេល២៤ម៉ោងដូចគ្នានេះ មានការឆ្លងវីរុសនេះរហូតដល់១២៤៧ករណីថ្មី ដែលនាំឲ្យកំណើនមនុស្សឆ្លងសរុបនៅទូទាំងប្រទេស ចំនួន៧៣៧៥នាក់ហើយដែរ។

គណៈកម្មការទទួលបន្ទុកផ្នែកសុខភាពសាធារណៈរបស់សហភាពអឺរ៉ុប បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះការឆ្លងរាលដាល និងការបាត់បង់ជីវិតមនុស្សកាន់តែច្រើនដោយសារវីរុសខូវីដ-១៩នៅប្រទេសអ៊ីតាលី ប៉ុន្តែអឺរ៉ុបមិនបិទព្រំដែនជាមួយអ៊ីតាលីទេ៕