ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កុដ្ឋ០១ខ្នងតំលៃប្រមាណជិត៣ម៉ឺនដុល្លាជាអំណោយរបស់សម្តេចតេជោត្រូវបានដាក់សម្ពោធឆ្លងអោយប្រើប្រាស់ជាផ្លូវការ

លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន លោកឧកញ៉ា ជា លាង ហុង និងលោក អ៊ែល សារ៉ុម អគ្គនាយកក្រុមហ៊ុន ខេ អ៊ី ភី និងសប្បុរសជនជិតឆ្ងាយក្នុងស្រុក កាលពីថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២០បានអញ្ជើញ ដាក់សម្ពោធឆ្លងអោយប្រើប្រាស់ជាផ្លូវការហើយ។

ការដាក់ដំណើរការនូវកុដ្ឋ០១ខ្នង៦បន្ទប់ កម្ពស់២ជាន់ តំលៃប្រមាណជិត៣ ម៉ឺន ដែលជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណានចក្រកម្ពុជា តាមរយះ លោកឧត្តមសេនីយ ហ៊ុន ម៉ា ណែត ដែលជាសមិទ្ធិផលថ្មីៗមួយទៀតបានលិច ចេញរូបរាងស្ថិតក្នុងបរិវេណវត្តបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ ចាម។

លោកឧកញ៉ា ឡូវ ហ៊ឹង បានមានប្រសាសន៍ថា តាម រយៈការចារិកទុកនូវពាក្យស្លោកដែលនឹងដក់ជាប់ជាមួយប្រជាពលរដ្ធ និងអ្នកដឹកនាំកម្ពុជាគ្រប់ជំនាន់គឺ “អរគុណសន្តិភាព” ម៉្យាងវិញទៀត ការនាំគ្នាចងចាំនិងគិតដល់សន្តិភាពគ្រប់នាទី គឺនឹងធ្វើអោយប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែងដែលជាបំណងប្រាថ្នារបស់ពលរដ្ធខ្មែរគ្រប់ៗរូប មានសន្តិភាព ទើបមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ។

លោកឧកញ៉ា ឡូវ ហ៊ឹង ក៏បានណែនាំឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សូមចូលរួមអនុវត្តន៍គោលនយោ បាយ ភូមិ ឃុំ មានសុវត្ថិភាព ការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ការអនុវត្តន៍ច្បាប់ចរាចរណ៍ ឈានឆ្ពោះទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺផ្តើមចេញពីការកាត់បន្ថយការបរិភោគគ្រឿងស្រវឹង។

លោកឧកញ៉ាបានសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច លុបបំបាត់គ្រឿងស្រវឹង គ្រឿងញៀន ដែលជាភាពអសកម្មនៅក្នុងភូមិ ឃុំ ក៏ដូច ជានៅក្នុងសង្គម ជាពិសេសជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងស្រទាប់យុវវ័យ កូនក្មួយៗទាំងអស់គ្នា។

អំណោយរបស់ សម្តេចតេជោ តាមរយះ លោកឧត្តមសេនីយ ហ៊ុន ម៉ាណែត និងសប្បុរសជនជិតឆ្ងាយ រួមមាន ប្រជាពលរដ្ឋសរុបប្រមាណ៥០០នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុងម្នាក់០១ ប្រជាការពារ១៨នាក់ទទួលបានឯកសណ្ឋាន០១ម្នាក់០១កំប្លេ សរុបការចំណាយក្នុងពិធីសម្ពោធសមិទ្ធិផលកុដ្តិក្នុងវត្តបឹងទីងប្រមា ណ៧០៥០ដុល្លា(ប្រាំពីរពាន់ ហាសិបដុល្លា)។

លោកឧកញ៉ា ឡូវ ហ៊ឺង និងក្រុមការងារបាននាំយកនូវគ្រឿងភេសជ្ជះចំនួនប្រមាណ២១កេស ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងកងវិស្វកម្មដែលកំពុងបើកការដ្ឋានស្ថាបនាផ្លូវលំ០១ខែ្សរប្រវែង៧០០០ម៉ែត្រ ស្ថិតឃុំ ទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។