ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រអូស្ត្រាលីកំពុងផលិតវ៉ាក់សាំងការពារវីរុសខូវីដ-១៩ដោយដាក់បញ្ចូលផ្លែចេក

អ្នកវិទ្យាសាស្ត្រអូស្ត្រាលីកំពុងផលិតវ៉ាក់សាំងការពារវីរុសខូវីដ-១៩ដោយដាក់បញ្ចូលផ្លែចេក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមគ្រូពេទ្យ និងក្រុមអ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យក្នុងទីក្រុង ឃ្វីនលែន (Queenland) ប្រទេសអូស្ត្រាលីបានបង្ហាញថា ក្រុមអ្នកវិទ្យាសាស្ត្ររបស់ប្រទេសនេះ កំពុងផលិតវ៉ាក់សាំងសម្រាប់ការពារការឆ្លងវីរុសខូវីដ-១៩ ដោយដៃគូបានស្នើសុំអោយដាក់បញ្ចូលផ្លែចេកទៅក្នុងវ៉ាក់សាំងនោះនេះផងដែរ ។ មូលហេតុដែលនាំអោយក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលីដាក់ផ្លែចេកចូលទៅក្នុងវ៉ាក់សាំង គឺដោយសារផ្លែកចេកមានជាតិទឹក និង ហ្វាយប័រ (Fiber) ដែលអាចការពារពីការជ្រៀតចូលនៃវីរុសផ្លូវដង្ហើមមួយនេះបានប្រសិនបើដាក់ក្នុងវ៉ាក់សាំង ។ ក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលី បានអោយដឹងថា ការទទួលទានចេកមួយផ្លែក្នុងមួយថ្ងៃក៏អាចជួយទប់ទល់នឹងការឆ្លងវីរុសខូវីដ-១៩បានខ្លះដែរ ដែលផ្លែចេកមានវីតាមីនសេ (Vitamin C.) ដែលអាចជួយគាំទ្រដល់សុខភាពបេះដូងបានល្អ។ វ៉ាក់សាំងការពារវីរុសខួវីដ-១៩នេះ មិនទាន់សម្រេចយកជាផ្លូវការនោះទេ ដោយស្ថិតនៅក្នុងការពិសោធនៅឡើ...
មនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោកបានកើនឡើងដល់១៥០២២១នាក់

មនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោកបានកើនឡើងដល់១៥០២២១នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កំណើននៃមនុស្សដែលបានឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោក នៅតែបន្តកើនឡើងក្នុងល្បឿនលឿនដដែលនៅជុំវិញពិភពលោក ទោះបីជាការឆ្លងរាលដាលនៅប្រទេសចិនបានធ្លាក់ចុះក៏ដោយ ដែលគិតត្រឹមថ្ងៃអាទិត្យ ទី១៥ ខែមីនានេះ កំណើនមនុស្សឆ្លងសរុបបាន កើនឡើងដល់១៥០២២១នាក់ហើយ ដែលនេះបើតាមការចុះផ្សាយរបស់ South China Morning Post ។ ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងខ្ពស់ផងដែរ ដែលបានកើនឡើងដល់ចំ នួន៥៧៨១នាក់ហើយ គិតត្រឹមថ្ងៃអាទិត្យនេះ ខណៈដែលអ្នកជំងឺប្រមាណ៧២៥២៨នាក់ បានជាសះស្បើយនៅជុំវិញពិភពលោក ។ ប្រទេសចិន មានមនុស្សឆ្លង មនុស្សស្លាប់ និងមនុស្សជាសះស្បើយច្រើនជាងគេដោយវីរុសខូវីដ-១៩ ដែលមានមនុស្សឆ្លងចំនួន៨០៨២២៤នាក់ មនុស្សចំនួន ៣១៨៩នាក់បានបាត់បង់ជីវិត និងមនុស្សប្រមាណជាង៧០០០០នាក់ផ្សេងទៀត បានជាសះស្បើយពីវីរុសមួយនេះ ៕...
ក្រុមហ៊ុន Apple Inc បើកហាងលក់ផលិតផលរបស់ខ្លួនឡើងវិញនៅប្រទេសចិន

ក្រុមហ៊ុន Apple Inc បើកហាងលក់ផលិតផលរបស់ខ្លួនឡើងវិញនៅប្រទេសចិន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន Apple Inc ដែលជាក្រុមហ៊ុនអេឡិចត្រូនិកធំជាងគេរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមបើកឡើងវិញហើយ នៅថ្ងៃសុក្រ ទី១៣ ខែមីនានេះ នូវហាងលក់ផលិតផលរបស់ខ្លួន មានទូរស័ព្ទ iPhone ជាដើមចំនួន៤២សាខានៅប្រទេសចិន ក្រោយពីក្រុមហ៊ុននេះបានបិទទ្វារហាងទាំងស្រុងទាំង៤២សាខា ដោយកង្វល់ពីការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។ សូមរំលឹកជូនថា កាលពីខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមហ៊ុន Apple Inc បានលក់ផលិតផលទូរស័ព្ទ iPhone របស់ខ្លួនអស់ប្រមាណជាកន្លះលានគ្រឿងប៉ុណ្ណោះនៅប្រទេសចិន ដែលជាបរិមាណលក់ចេញទាបបំផុតមិនធ្លាប់មាន ។ អ្នកនាំពាក្យក្រុមហ៊ុន Apple Inc បានឲ្យដឹងថា ប្រទេសចិនគឺជាទីផ្សារធំបំផុតរបស់ក្រុមហ៊ុននេះ ដែលអាចលក់ផលិតផលទូរស័ព្ទដៃបានរាប់លានគ្រឿងក្នុងមួយខែ ប៉ុន្តែក្រុមហ៊ុននេះ បានសម្រេចចិត្តបិទទ្វារហាក់លក់ផលិតផលរបស់ខ្លួនទាំងអស់ ក្រោយពីការផ្ទុះឡើងនៃវីរុសខូវីដ-១៩ ៕...
មនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោកកើនឡើងដល់ជិត១៣ម៉ឺននាក់

មនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោកកើនឡើងដល់ជិត១៣ម៉ឺននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោក បានកើនឡើងដល់ជិត១៣ម៉ឺននាក់ហើយ គឺចំនួន១២៩៨៤៦នាក់ និងមនុស្សជិត៥០០០នាក់ គឺ៤៩៣១នាក់ បានបាត់បង់ជីវិត គិតត្រឹមថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ ​។ នេះបើយោងតាមការចុះផ្សាយរបស់ South China Morning Post ។ ប្រភពដដែលបានបន្តថា មនុស្សប្រមាណ៦៨៣០៧នាក់ បានជាសះស្បើយពីវីរុសខូវីដ-១៩ ដែលភាគច្រើនទាំងមនុស្សឆ្លង មនុស្សស្លាប់ និងមនុស្សដែលបានជាសះស្បើយពីវីរុសនេះ គឺនៅលើទឹកដីរបស់ប្រទេសចិន ។ គិតត្រឹមថ្ងៃសុក្រដូចគ្នានេះ នៅប្រទេសចិនមានមនុស្សចំនួន ៣១៦៩នាក់បានបាត់បង់ជីវិត មនុស្សចំនួន ៨០៧៩៣នាក់បានឆ្លង និងមនុស្សចំនួនជាង៦០០០០នាក់ បានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ ៕...
ប្រទេសនិងដែនដី១២៣ រឹតត្បិតការធ្វើដំណើរចូលពីកូរ៉េខាត្បូងដោយបារម្ភពីវីរុសខូវីដ-១៩

ប្រទេសនិងដែនដី១២៣ រឹតត្បិតការធ្វើដំណើរចូលពីកូរ៉េខាត្បូងដោយបារម្ភពីវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រសួងការបរទេសរបស់ប្រទេសកូរ៉េខាងត្បូង បានចេញសេចក្តីប្រកាសមួយនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនានេះ អំពីប្រទេស និងដែនដីចំនួន១២៣នៅជុំវិញពិភពលោក ដែលបានរឹតត្បិតការធ្វើដំណើរចូលពីប្រទេសនេះ ដោយសារបារម្ភពីការឆ្លងរាលដាលនៃវីរុសខូវីដ-១៩  ។ នេះបើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ (Yonhap News Agency ។ ការរឹតត្បិតការធ្វើដំណើរចូលពីកូរ៉េខាងត្បូងរបស់ប្រទេស និងដែនដីទាំង១២៣នេះ ត្រូវបានធ្វើឡើង ខណៈដែលចំនួនមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងកាន់តែខ្ពស់ជាលំដាប់ រហូតដល់ចំនួនសរុបកើនឡើងដល់៧៨៦៩ករណីនៅទូទាំងប្រទេស និងចំនួនមនុស្សស្លាប់ដោយសារវីរុសមួយនេះក៏កើនឡើងដល់ចំនួន ៦៦នាក់ដែរ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ចំនួមនុស្សឆ្លងវីរុស ខូវីដ ១៩ នៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន ១២៤១៩០នាក់ មនុស្សស្លាប់បានកើនឡើងដល់៤៦២៣នាក់ និងមនុស្សដែលជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងដល់៦៨០៨៧នាក់ ៕...
អឺរ៉ុបបម្រុងទឹកប្រាក់២៥ពាន់លានអឺរ៉ូ សម្រាប់ទប់ស្កាត់វិបត្តិសេដ្ឋកិច្ចដោយសារវីរុសខូវីដ-១៩

អឺរ៉ុបបម្រុងទឹកប្រាក់២៥ពាន់លានអឺរ៉ូ សម្រាប់ទប់ស្កាត់វិបត្តិសេដ្ឋកិច្ចដោយសារវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោកស្រី អ៊ូស៊ូឡា វ៉ុន ដឺ ឡេយែន (Ursula Von Der Leyen) ប្រធានគណៈកម្មការអឺរ៉ុប បានប្រកាសនៅថ្ងៃពុធ ទី១១ ខែមីនានេះថា អឺរ៉ុបមានគម្រោងរៀបចំមូលនិធិបម្រុងជាទឹកប្រាក់ប្រមាណ២៥ ពាន់លានអឺរ៉ូ សម្រាប់ទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច ដែលអាចនឹងកើតឡើងដោយសារវីរុសខូវីដ-១៩នៅពេលខាងមុខនេះ ។ នេះបើតាមការចុះផ្សាយរបស់ NHK World Japan ។ លោកស្រី អ៊ូស៊ូឡា វ៉ុន ដឺ ឡេយែន បាននិយាយថា ទឹកប្រាក់ទាំង២៥ ពាន់លានអឺរ៉ូនេះ មានគោលដៅជួយដល់ប្រទេសមួយចំនួនដែលជាសមាជិករបស់សហភាពអឺរ៉ុប ដែលបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ មានប្រទេស អ៊ីតាលីជាដើម ។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋនៅតាមបណ្តាប្រទេសនៅសហភាពអឺរ៉ុប ដែលបានឆ្លងវីរុសខូវីដ-១៩ ច្រើនជាងគេ គឺប្រទេសអ៊ីតាលីមានចំនួន១០១៤៩ករណី ប្រទេសបារាំង និងអេស្ប៉ាញមានការឆ្លងវីរុសខូវីដ-១៩ប្រមាណជាង១៦០០ករណី ៕  ...
ភ័យពេញក្រុងឡុងដ៍! រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស ឆ្លងមេរោគកូរ៉ូណា Covid-19

ភ័យពេញក្រុងឡុងដ៍! រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស ឆ្លងមេរោគកូរ៉ូណា Covid-19

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
(ឡុងដ៍)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោកស្រី ណាឌីន ដូរីស (Nadine Dorries) ត្រូវបានគេរាយការណ៍មកថា ឆ្លងមេរោគកូរ៉ូណា Covid-19 កាលពីចុងសប្តាហ៍មុន។ យោងតាមការផ្សាយរបស់កាសែត The Daily Mail របស់អង់គ្លេស បានឲ្យដឹងនៅមុននេះបន្តិចថា លោកស្រីរដ្ឋមន្ត្រីវ័យ៦២ឆ្នាំរូបនេះ ត្រូវក្រុមគ្រូពេទ្យពិនិត្យឃើញឆ្លងមេរោគកូរ៉ូណា កាលពីរាត្រីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ បន្ទាប់លោកស្រីធ្លាក់ខ្លួនឈឺ នៅថ្ងៃសុក្រ សប្តាហ៍មុន។ The Daily Mail បានផ្សាយទៀតថា លោកស្រី ណាឌីន ដូរីស នៅពេលនេះ ត្រូវក្រុមគ្រូពេទ្យដាក់ឲ្យនៅដាច់តែឯង ហើយលោកស្រីចាប់ផ្តើមជាសះស្បើយពីជំងឺជាបណ្តើរៗឡើងវិញ។ កាសែតដដែលនេះ បានលើកឡើងទៀតថា ការធ្វើរោគវិនិច្ឆ័យរកឃើញលោកស្រីរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឆ្លងជំងឺដ៏កាចសាហាវនេះ គឺសារដ៏គួរឲ្យភ័យខ្លាចដល់វិមានរដ្ឋាភិបាល ជាពិសេស នៅក្នុងខុទ្ទកាល័របស់លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស ព្រោះលោកស្រីរដ្ឋមន្...
ការដឹកជញ្ជូនតាមផ្លូវអាកាសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងធ្លាក់ចុះ២៤%នៅត្រីមាសទី១ឆ្នាំនេះ

ការដឹកជញ្ជូនតាមផ្លូវអាកាសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងធ្លាក់ចុះ២៤%នៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Airport Council International (ACI) Asia-Pacific)បានឲ្យដឹងថា ការចរាចរណ៍របស់អ្នកដំណើរនៅតាមអាកាសយានដ្ឋាននានានៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងធ្លាក់ចុះ២៤%នៅត្រីមាសទី១នៃឆ្នាំ២០២០ នេះ ដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ ដែលនេះបើតាមការចុះផ្សាយរបស់ Bloomberg ។ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (International Air Transport Association) ដែលហៅកាត់ថា IATA បានឲ្យដឹងថា ការ ដឹកជញ្ជូនតាមផ្លូវអាកាសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងខាងបង់ទឹកប្រាក់ប្រមាណជាង៣ពាន់លានដុល្លារអាមេរិក ស្មើនឹង២៤% បើប្រៀប ធៀបនឹងរយៈដូចគ្នាកាលពីត្រីមាសទី១នៃឆ្នាំ២០១៩កន្លងទៅ ។ IATA បានបន្តថា ការដឹកជញ្ជូនតាមផ្លូវអាកាសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងខាងបង់ទឹកប្រាក់កាន់តែច្រើនថែមទៀត នៅត្រីមាសទី២ និងប្រចាំឆ្នាំ២០២០នេះ ប្រសិនបើការឆ្លងរាលដាលនៃវីរុសខូវីដ -១៩ នៅតែបន្តអូសបន្លាយរយៈពេលយូរ ...
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនឹងប្រកាសគណៈរដ្ឋមន្ត្រីថ្មីនៅល្ងាចថ្ងៃចន្ទនេះ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនឹងប្រកាសគណៈរដ្ឋមន្ត្រីថ្មីនៅល្ងាចថ្ងៃចន្ទនេះ

ព័ត៌មានអន្តរជាតិ
លោក តាន់ ស្រ៊ី មូហ៊ីឌីន យ៉ាស៊ីន (Tan Sri Muhyiddin Yassin) នាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ី បានប្រកាសថា លោកនឹងប្រកាសគណៈរដ្ឋមន្ត្រីថ្មីនៅវេលាម៉ោងប្រហែល៥ល្ងាចថ្ងៃចន្ទ ទី០៩ ខែមីនានេះ ខណៈដែលនាយករដ្ឋមន្ត្រីរូបនេះបានបញ្ជូនបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថ្មីទៅថ្វាយព្រះមហាក្សត្ររួចរាល់ហើយនៅវេលាម៉ោង១១ ថ្ងៃចន្ទដដែលនេះ។ លោក តាន់ ស្រ៊ី មូហ៊ីឌីន យ៉ាស៊ីន បានបន្ថែមថា ឈ្មោះ និងតំណែងរបស់គណៈរដ្ឋមន្ត្រីថ្មីក្នុងរដ្ឋាភិបាលរបស់លោក នឹងត្រូវប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅម៉ោងប្រហែល៥ល្ងាចថ្ងៃចន្ទនេះ ដោយបង្ហាញទាំងចំនួនមន្ត្រីនៅក្នុងក្រសួងនីមួយៗផងដែរ។ ចំណែកលោក ម៉ាហាធា ម៉ូហាម៉ាត់ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលបានលាលែងចេញពីតំណែង បានថ្លែងថា លោកនឹងអង្កេតមើលការដឹកនាំរបស់រដ្ឋាភិបាលថ្មី ដោយផ្តោតសំខាន់ទៅលើអំពើពុករលួយ និងការិយាធិបតេយ្យក្នុងរដ្ឋបាល៕...
មនុស្សស្លាប់១៣៣នាក់បន្ថែមដោយវីរុសខូវីដ-១៩ ក្នុងរយៈពេល២៤ម៉ោងនៅអ៊ីតាលី

មនុស្សស្លាប់១៣៣នាក់បន្ថែមដោយវីរុសខូវីដ-១៩ ក្នុងរយៈពេល២៤ម៉ោងនៅអ៊ីតាលី

ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ អាល់ចាហ្ស៊ីរ៉ា (Aljazeera) បានចុះផ្សាយថា កំណើនមនុស្សស្លាប់ និងឆ្លងវីរុសខូវីដ-១៩នៅប្រទេសអ៊ីតាលី បានកើនឡើងយ៉ាងលឿនក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ ដែលក្នុងរយៈពេល២៤ម៉ោងចន្លោះពីថ្ងៃអាទិត្យដល់ថ្ងៃចន្ទ ទី០៩ ខែមីនានេះ មនុស្សចំនួន១៣៣នាក់ បន្ថែមទៀតបានបាត់បង់ជីវិត ដែលរុញច្រានកំណើនមនុស្សស្លាប់នៅប្រទេសជាសមាជិកអឺរ៉ុបមូយនេះ ឲ្យកើនឡើងដល់ចំនួន៣៦៦នាក់ហើយ។ ចំណែកចំនួនមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងខ្ពស់ និងក្នុងល្បឿនលឿនណាស់ដែរនៅប្រទេសអ៊ីតាលី ដែលគិតក្នុងរយៈពេល២៤ម៉ោងដូចគ្នានេះ មានការឆ្លងវីរុសនេះរហូតដល់១២៤៧ករណីថ្មី ដែលនាំឲ្យកំណើនមនុស្សឆ្លងសរុបនៅទូទាំងប្រទេស ចំនួន៧៣៧៥នាក់ហើយដែរ។ គណៈកម្មការទទួលបន្ទុកផ្នែកសុខភាពសាធារណៈរបស់សហភាពអឺរ៉ុប បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះការឆ្លងរាលដាល និងការបាត់បង់ជីវិតមនុស្សកាន់តែច្រើនដោយសារវីរុសខូវីដ-១៩នៅប្រទេសអ៊ីតាលី ប៉ុន្តែអឺរ៉ុបមិនបិទព្រ...