ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោកបានកើនឡើងដល់១៥០២២១នាក់

កំណើននៃមនុស្សដែលបានឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោក នៅតែបន្តកើនឡើងក្នុងល្បឿនលឿនដដែលនៅជុំវិញពិភពលោក ទោះបីជាការឆ្លងរាលដាលនៅប្រទេសចិនបានធ្លាក់ចុះក៏ដោយ ដែលគិតត្រឹមថ្ងៃអាទិត្យ ទី១៥ ខែមីនានេះ កំណើនមនុស្សឆ្លងសរុបបាន កើនឡើងដល់១៥០២២១នាក់ហើយ ដែលនេះបើតាមការចុះផ្សាយរបស់ South China Morning Post ។
ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងខ្ពស់ផងដែរ ដែលបានកើនឡើងដល់ចំ នួន៥៧៨១នាក់ហើយ គិតត្រឹមថ្ងៃអាទិត្យនេះ ខណៈដែលអ្នកជំងឺប្រមាណ៧២៥២៨នាក់ បានជាសះស្បើយនៅជុំវិញពិភពលោក ។
ប្រទេសចិន មានមនុស្សឆ្លង មនុស្សស្លាប់ និងមនុស្សជាសះស្បើយច្រើនជាងគេដោយវីរុសខូវីដ-១៩ ដែលមានមនុស្សឆ្លងចំនួន៨០៨២២៤នាក់ មនុស្សចំនួន ៣១៨៩នាក់បានបាត់បង់ជីវិត និងមនុស្សប្រមាណជាង៧០០០០នាក់ផ្សេងទៀត បានជាសះស្បើយពីវីរុសមួយនេះ ៕