ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

ចំនួនមនុស្សឆ្លងវីរុស Covid-19 កើនឡើងដល់ជិត២៣ម៉ឺននាក់នៅជុំវិញពិភពលោក

ចំនួនមនុស្សឆ្លងវីរុស Covid-19 កើនឡើងដល់ជិត២៣ម៉ឺននាក់នៅជុំវិញពិភពលោក

ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុស Covid-19 បានកើនឡើងដល់២២៩៤៣០នាក់ហើយនៅជុំវិញពិភពលោក គិតត្រឹមព្រឹកថ្ងៃសុក្រ ទី២០ ខែមីនានេះ ខណៈដែលចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងដល់៩៧៥៤នាក់ហើយដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះដែរ ប្រទេសអ៊ីតាលី បាននាំមុខគេនៅលើពិភពលោក ដែលមានការបាត់បង់ជីវិតមនុស្សច្រើនជាងគេ ដោយសារវីរុស Covid-19 ដែលមានចំនួនច្រើនជាងប្រទេសចិនទៅទៀត គឺនៅប្រទេសចិនមានមនុស្សស្លាប់ចំនួន៣២៤៥នាក់ ហើយអ៊ីតាលីមានមនុស្សស្លាប់រហូតដល់ចំនួន៣៤០៥នាក់។ ចំពោះអ្នកជំងឺវីរុស Covid-19 ចំនួន៨៤៦៤៩នាក់ បានជាសះស្បើយពីវីរុសនេះផងដែរនៅជុំវិញពិភពលោក ដែលភាគច្រើននៃអ្នកជាសះស្បើយ គឺនៅប្រទេសចិន និងត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ៕  ...
រកឃេីញអ្នកជំងឺ COVID-19 ១០ករណីបន្ថែមទៀត​

រកឃេីញអ្នកជំងឺ COVID-19 ១០ករណីបន្ថែមទៀត​

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
គិតត្រឹមថ្ងៃទី​ ១៩​ មីនា​ ២០២០​ យេីងរកឃេីញអ្នកជំងឺ​ COVID-19 ១០ករណីបន្ថែមទៀត​ ដូច្នេះសរុបទាំងអស់ចំនួន​ ៤៧ករណី​,​ ៤៤ករណី​នាំចូលពីប្រទេសក្រៅ​ ១ករណី​ប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុន​ និង២ករណីជាប្រពន្ធពីរនាក់ប៉ះពាល់ផ្ទាល់ជាមួយប្តីពីរនាក់មកពីបុណ្យសាសនាពីប្រទេសម៉ាឡេស៊ី ដែលរកឃេីញមានផ្ទុកវិជ្ជមាន​ COVID-19។ យេីងពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ​ តែលទ្ធភាពនឹងអាចកេីតមានឡេីង​ ។ សូមមេីលតារាងភ្ជាប់មកជាមួយនេះ​ : ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥...
ក្រុមហ៊ុនអាកាសចរណ៍សកលខាតបង់ទឹកប្រាក់១៥៧ពាន់លានដុល្លារដោយសារវីរុសខូវីដ-១៩

ក្រុមហ៊ុនអាកាសចរណ៍សកលខាតបង់ទឹកប្រាក់១៥៧ពាន់លានដុល្លារដោយសារវីរុសខូវីដ-១៩

ព័ត៌មានអន្តរជាតិ, សេដ្ឋកិច្ច និងវិនិយោគ
ក្រុមហ៊ុនអាកាសចរណ៍ចំនួន១១៦ក្រុមហ៊ុននៅជុំវិញពិភពលោក បានខាតបង់ទឹកប្រាក់ប្រមាណជាង១៥៧ពាន់លានដុល្លារអាមេរិកក្នុងរយៈជាង២ខែកន្លងមកនេះ ដោយសារការផ្ទុះឡើងនៃវីរុសខូវីដ-១៩ ដែលបណ្តាលអោយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ បានដាំក្បាលចុះយ៉ាងខ្លាំង ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Channel News Asia។ សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (International Air Transport Association) ដែលហៅកាត់ថា IATA បានអោយដឹងថា ក្រុមហ៊ុនអាកាសចរណ៍នៅជុំវិញពិភពលោក បានបាត់បង់ប្រាក់ចំណូលលើ៩០% ខណៈដែលក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានបាត់បង់អតិថិជនទាំងស្រុង ដោយសារក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុសខូវីដ-១៩។ IATA បានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ទាំង១១៦ក្រុមហ៊ុននេះ ត្រូវការទឹកប្រាក់ជំនួយពីរដ្ឋាភិបាលរបស់ប្រទេសខ្លួនសរុបប្រមាណជាង២០០ពាន់លានដុល្លារអាមេរិក ដើម្បីជួយស្រោចស្រង់ដំណើរការរបស់ខ្លួននៅពេលខាងមុខ៕...
ក្រុមស្រាវជ្រាវវិទ្យាសាស្រ្ត​ចិនបានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺ COVID-19យ៉ាងជោគជ័យ

ក្រុមស្រាវជ្រាវវិទ្យាសាស្រ្ត​ចិនបានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺ COVID-19យ៉ាងជោគជ័យ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ស្ថានទូតចិនប្រចាំកម្ពុជា បានអះអាងក្រុមស្រាវជ្រាវវិទ្យាសាស្រ្តដែលដឹកនាំ ដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺ COVID-19 យ៉ាងជោគជ័យ ខណៈវ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការ ពិសោធន៍ព្យាបាលជំងឺ។ គេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិនប្រចាំកម្ពុជា បានសរសេរនៅព្រឹកថ្ងៃទី១៨ មីនានេះដោយមាន ខ្លឹមសាំងទាំងស្រុងថា “ក្រុមស្រាវជ្រាវវិទ្យាសាស្រ្ត ដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវ វេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺCOVID-19យ៉ាងជោគជ័យ! វ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការ ពិសោធន៍ព្យាបាលជម្ងឺ។ តាមស្តង់កំណត់នៃអន្តរជាតិ និងតាមបទបញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះត្រូវបានចាត់ជាកិច្ចការរៀបចំ បឋមដែលប្រកប...
អ្នកជំងឺខូវីដ-១៩ចំនួន៧៩៦១៧នាក់បានជាសះស្បើយនៅជុំវិញពិភពលោក

អ្នកជំងឺខូវីដ-១៩ចំនួន៧៩៦១៧នាក់បានជាសះស្បើយនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា អ្នកជំងឺវីរុសខូវីដ-១៩ចំនួន៧៩៦១៧នាក់នៅជុំវិញពិភពលោក បានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ និងត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យអស់ហើយ គិតត្រឹមថ្ងៃអង្គារ ទី១៧ ខែមីនានេះ ។ នៅប្រទេសចិនមានអ្នកជំងឺវីរុសផ្លូវដង្ហើមមួយនេះច្រើនជាងគេ ដែលកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អ្នកជំងឺចំនួន៩៣០នាក់ ត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ ក្រោយពីបានជាសះស្បើយទាំងស្រុងពីវីរុសនេះ ដែលរុញច្រានចំនួនអ្នកជាសះស្បើយនៅប្រទេសចិនអោយកើនឡើងដល់ចំនួន៦៨៦៧៩នាក់ ។ គិតត្រឹមថ្ងៃអង្គារនេះដែរ ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន១៧៩៣៥០នាក់ និងមនុស្សចំនួន៧១២១នាក់ បានបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមមួយនេះ ៕...
អ្នកវិទ្យាសាស្ត្រអូស្ត្រាលីកំពុងផលិតវ៉ាក់សាំងការពារវីរុសខូវីដ-១៩ដោយដាក់បញ្ចូលផ្លែចេក

អ្នកវិទ្យាសាស្ត្រអូស្ត្រាលីកំពុងផលិតវ៉ាក់សាំងការពារវីរុសខូវីដ-១៩ដោយដាក់បញ្ចូលផ្លែចេក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមគ្រូពេទ្យ និងក្រុមអ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យក្នុងទីក្រុង ឃ្វីនលែន (Queenland) ប្រទេសអូស្ត្រាលីបានបង្ហាញថា ក្រុមអ្នកវិទ្យាសាស្ត្ររបស់ប្រទេសនេះ កំពុងផលិតវ៉ាក់សាំងសម្រាប់ការពារការឆ្លងវីរុសខូវីដ-១៩ ដោយដៃគូបានស្នើសុំអោយដាក់បញ្ចូលផ្លែចេកទៅក្នុងវ៉ាក់សាំងនោះនេះផងដែរ ។ មូលហេតុដែលនាំអោយក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលីដាក់ផ្លែចេកចូលទៅក្នុងវ៉ាក់សាំង គឺដោយសារផ្លែកចេកមានជាតិទឹក និង ហ្វាយប័រ (Fiber) ដែលអាចការពារពីការជ្រៀតចូលនៃវីរុសផ្លូវដង្ហើមមួយនេះបានប្រសិនបើដាក់ក្នុងវ៉ាក់សាំង ។ ក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលី បានអោយដឹងថា ការទទួលទានចេកមួយផ្លែក្នុងមួយថ្ងៃក៏អាចជួយទប់ទល់នឹងការឆ្លងវីរុសខូវីដ-១៩បានខ្លះដែរ ដែលផ្លែចេកមានវីតាមីនសេ (Vitamin C.) ដែលអាចជួយគាំទ្រដល់សុខភាពបេះដូងបានល្អ។ វ៉ាក់សាំងការពារវីរុសខួវីដ-១៩នេះ មិនទាន់សម្រេចយកជាផ្លូវការនោះទេ ដោយស្ថិតនៅក្នុងការពិសោធនៅឡើ...
មនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោកបានកើនឡើងដល់១៥០២២១នាក់

មនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោកបានកើនឡើងដល់១៥០២២១នាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
កំណើននៃមនុស្សដែលបានឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោក នៅតែបន្តកើនឡើងក្នុងល្បឿនលឿនដដែលនៅជុំវិញពិភពលោក ទោះបីជាការឆ្លងរាលដាលនៅប្រទេសចិនបានធ្លាក់ចុះក៏ដោយ ដែលគិតត្រឹមថ្ងៃអាទិត្យ ទី១៥ ខែមីនានេះ កំណើនមនុស្សឆ្លងសរុបបាន កើនឡើងដល់១៥០២២១នាក់ហើយ ដែលនេះបើតាមការចុះផ្សាយរបស់ South China Morning Post ។ ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងខ្ពស់ផងដែរ ដែលបានកើនឡើងដល់ចំ នួន៥៧៨១នាក់ហើយ គិតត្រឹមថ្ងៃអាទិត្យនេះ ខណៈដែលអ្នកជំងឺប្រមាណ៧២៥២៨នាក់ បានជាសះស្បើយនៅជុំវិញពិភពលោក ។ ប្រទេសចិន មានមនុស្សឆ្លង មនុស្សស្លាប់ និងមនុស្សជាសះស្បើយច្រើនជាងគេដោយវីរុសខូវីដ-១៩ ដែលមានមនុស្សឆ្លងចំនួន៨០៨២២៤នាក់ មនុស្សចំនួន ៣១៨៩នាក់បានបាត់បង់ជីវិត និងមនុស្សប្រមាណជាង៧០០០០នាក់ផ្សេងទៀត បានជាសះស្បើយពីវីរុសមួយនេះ ៕...
ក្រុមហ៊ុន Apple Inc បើកហាងលក់ផលិតផលរបស់ខ្លួនឡើងវិញនៅប្រទេសចិន

ក្រុមហ៊ុន Apple Inc បើកហាងលក់ផលិតផលរបស់ខ្លួនឡើងវិញនៅប្រទេសចិន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន Apple Inc ដែលជាក្រុមហ៊ុនអេឡិចត្រូនិកធំជាងគេរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមបើកឡើងវិញហើយ នៅថ្ងៃសុក្រ ទី១៣ ខែមីនានេះ នូវហាងលក់ផលិតផលរបស់ខ្លួន មានទូរស័ព្ទ iPhone ជាដើមចំនួន៤២សាខានៅប្រទេសចិន ក្រោយពីក្រុមហ៊ុននេះបានបិទទ្វារហាងទាំងស្រុងទាំង៤២សាខា ដោយកង្វល់ពីការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។ សូមរំលឹកជូនថា កាលពីខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមហ៊ុន Apple Inc បានលក់ផលិតផលទូរស័ព្ទ iPhone របស់ខ្លួនអស់ប្រមាណជាកន្លះលានគ្រឿងប៉ុណ្ណោះនៅប្រទេសចិន ដែលជាបរិមាណលក់ចេញទាបបំផុតមិនធ្លាប់មាន ។ អ្នកនាំពាក្យក្រុមហ៊ុន Apple Inc បានឲ្យដឹងថា ប្រទេសចិនគឺជាទីផ្សារធំបំផុតរបស់ក្រុមហ៊ុននេះ ដែលអាចលក់ផលិតផលទូរស័ព្ទដៃបានរាប់លានគ្រឿងក្នុងមួយខែ ប៉ុន្តែក្រុមហ៊ុននេះ បានសម្រេចចិត្តបិទទ្វារហាក់លក់ផលិតផលរបស់ខ្លួនទាំងអស់ ក្រោយពីការផ្ទុះឡើងនៃវីរុសខូវីដ-១៩ ៕...
មនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោកកើនឡើងដល់ជិត១៣ម៉ឺននាក់

មនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោកកើនឡើងដល់ជិត១៣ម៉ឺននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោក បានកើនឡើងដល់ជិត១៣ម៉ឺននាក់ហើយ គឺចំនួន១២៩៨៤៦នាក់ និងមនុស្សជិត៥០០០នាក់ គឺ៤៩៣១នាក់ បានបាត់បង់ជីវិត គិតត្រឹមថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ ​។ នេះបើយោងតាមការចុះផ្សាយរបស់ South China Morning Post ។ ប្រភពដដែលបានបន្តថា មនុស្សប្រមាណ៦៨៣០៧នាក់ បានជាសះស្បើយពីវីរុសខូវីដ-១៩ ដែលភាគច្រើនទាំងមនុស្សឆ្លង មនុស្សស្លាប់ និងមនុស្សដែលបានជាសះស្បើយពីវីរុសនេះ គឺនៅលើទឹកដីរបស់ប្រទេសចិន ។ គិតត្រឹមថ្ងៃសុក្រដូចគ្នានេះ នៅប្រទេសចិនមានមនុស្សចំនួន ៣១៦៩នាក់បានបាត់បង់ជីវិត មនុស្សចំនួន ៨០៧៩៣នាក់បានឆ្លង និងមនុស្សចំនួនជាង៦០០០០នាក់ បានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ ៕...
ប្រទេសនិងដែនដី១២៣ រឹតត្បិតការធ្វើដំណើរចូលពីកូរ៉េខាត្បូងដោយបារម្ភពីវីរុសខូវីដ-១៩

ប្រទេសនិងដែនដី១២៣ រឹតត្បិតការធ្វើដំណើរចូលពីកូរ៉េខាត្បូងដោយបារម្ភពីវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រសួងការបរទេសរបស់ប្រទេសកូរ៉េខាងត្បូង បានចេញសេចក្តីប្រកាសមួយនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនានេះ អំពីប្រទេស និងដែនដីចំនួន១២៣នៅជុំវិញពិភពលោក ដែលបានរឹតត្បិតការធ្វើដំណើរចូលពីប្រទេសនេះ ដោយសារបារម្ភពីការឆ្លងរាលដាលនៃវីរុសខូវីដ-១៩  ។ នេះបើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ (Yonhap News Agency ។ ការរឹតត្បិតការធ្វើដំណើរចូលពីកូរ៉េខាងត្បូងរបស់ប្រទេស និងដែនដីទាំង១២៣នេះ ត្រូវបានធ្វើឡើង ខណៈដែលចំនួនមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងកាន់តែខ្ពស់ជាលំដាប់ រហូតដល់ចំនួនសរុបកើនឡើងដល់៧៨៦៩ករណីនៅទូទាំងប្រទេស និងចំនួនមនុស្សស្លាប់ដោយសារវីរុសមួយនេះក៏កើនឡើងដល់ចំនួន ៦៦នាក់ដែរ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ចំនួមនុស្សឆ្លងវីរុស ខូវីដ ១៩ នៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន ១២៤១៩០នាក់ មនុស្សស្លាប់បានកើនឡើងដល់៤៦២៣នាក់ និងមនុស្សដែលជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងដល់៦៨០៨៧នាក់ ៕...