អាមេរិកបង្កើនការចំណាយសម្រាប់ជួយ សេដ្ឋកិច្ចរីឯទីផ្សារមូលបត្រអាស៊ីឡើងខ្ពស់
ទីផ្សារមូលបត្រនៅក្នុងតំបន់អាស៊ី បានធ្លាក់ចុះ ជាច្រើនសប្តាហ៍ជាប់គ្នា ដោយ សារតែការវាយប្រហារដោយកូវីដ-១៩ ហើយប្រទេសជាច្រើនបានបិទ ព្រំដែន និងផ្សារទំនើប ។
ជាមួយគ្នានេះ ការឆ្លងរាលដាល នៃវីរុសកូវីដ-១៩ មិនដឹងថា ពេលណាអាចគ្រប់គ្រងបានទាំងស្រុងនោះឡើយ។ ប៉ុន្តែក្រោយពេលអាមេរិក ប្រកាសកញ្ចប់ ចំណាយជួយសង្គ្រោះសេដ្ឋកិច្ចបញ្ចៀសផល ប៉ះពាល់ដោយសារតែ កូវីដ-១៩ បានជួយដល់ទីផ្សារមូលបត្រ នៅក្នុងតំបន់អាស៊ី និងលើពិភពលោកមានសន្ទុះកើនឡើងវិញបន្ដិចផងដែរ ។
សារព័ត៌មាន ប៊ីប៊ីស៊ី បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង ព្រឹទ្ធសភា បានយល់ព្រម លើកញ្ចប់ជំនួយសេដ្ឋកិច្ច មួយក្នុងតម្លៃ ១,៨ពាន់ ពាន់លានដុល្លារ ជាហេតុនាំឲ្យទីផ្សារភាគហ៊ុន នៅអាស៊ី មានការកើនឡើង ខ្ពស់។
ទីផ្សារភាគហ៊ុន បានកើនឡើងខ្លាំង។ រីឯផ្សារហ៊ុននៅ Wall Street សហរដ្ឋអាមេរិក និងផ្សារហ៊ុន នៅទីក្រុងឡុងដ៍ ចក្រភពអង់ គ្លេស មានការ កើនឡើង កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០...








