ក្រុមហ៊ុនជីវឱសថ Anges Inc បាននិយាយនៅថ្ងៃអង្គារ ទី២៤ ខែមីនានេះថា ខ្លួននិងសកលវិទ្យាល័យ OSaka របស់ប្រទេសជប៉ុន បានបញ្ចប់ការផលិតវ៉ាក់សាំង DNA ប្រឆាំងនឹងវីរុស Covid-19 ដែលនឹងចាប់ផ្តើមសាកល្បងលើសត្វក្នុងពេលឆាប់ៗនេះដែលនេះបើតាមការចុះផ្សាយរបស់ The Jakarta Post ។
ក្រោយពីសេចក្តីប្រកាសពីការរកឃើញវ៉ាក់សាំង Covid-19 នេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Anges Inc បានកើនឡើង១៧% ក្នុងការជួយដូរនៅព្រឹកព្រ ដែលកើនឡើងលើ៥.៣%នៃតម្លៃ ភាគហ៊ុនរបស់ក្រុមហ៊ុននេះដែលបានកើនឡើងស្រាបហើយនោះ ។
ក្រុមអ្នកជំនាញផ្នែកសុខភាព បានអោយដឹងថាប្រទេសចិន សហរដ្ឋអាមេរិក និងប្រទេសបារាំង កំពុងដំណើរការនៃការសាកល្បងវ៉ាក់សាំង និងឱសថសម្រាប់ការពារ និងព្យាបាលវីរុស Covid-19 លើមនុស្សហើយ ប៉ុន្តែសេចក្តីប្រកាសរបស់ក្រុមហ៊ុនជីវឱសថ Anges Inc នេះក៏មិនទាន់ហួសពេលដែរ ៕