ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រទេសថៃប្រកាសពីការឆ្លងថ្មីនៃវីរុស Covid-19 ចំនួន១០៦ករណីថ្មីនៅថ្ងៃអង្គារនេះ

លោក តាវីស៊ីន វីសានូយ៉ូធីន (Taweesin Wisanuyothin) អ្នកនាំពាក្យក្រសួងសុខភាពសាធារណៈរបស់ប្រទេសថៃ បានប្រកាសថា មនុស្សចំនួន១០៦នាក់ ត្រូវបានធ្វើតេស្តវិជ្ជមានវីរុស Covid-19 នៅថ្ងៃអង្គារ ទី២៤ ខែមីនានេះ ដែលរុញច្រានអោយចំនួនឆ្លងសរុបក្នុងប្រទេសនេះកើនឡើងដល់៨២៧នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ CNA។

លោក តាវីស៊ីន វីសានូយ៉ូធីន បានបន្ថែមថា នៅថ្ងៃដដែលនេះ អ្នកជំងឺវីរុស Covid-19 ចំនួន២នាក់បន្ថែមទៀតបានបាត់បង់ជីវិត ដែលនាំអោយចំនួនមនុស្សស្លាប់នៅក្នុងប្រទេសនេះ បានកើនឡើងដល់៤នាក់ហើយ។

សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃអង្គារនេះ មនុស្សចំនួន៣៨១៦៥៣នាក់ បានឆ្លងវីរុស Covid-19នៅជុំវិញពិភពលោក ខណៈដែលមនុស្សចំនួន១៦៥៥៨នាក់បានបាត់បង់ជីវិត និងអ្នកជំងឺវីរុស Covid-19ចំនួន១០២៤២៩នាក់ បានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ៕