ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុស Covid-19នៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន៤៧១០៣៥នាក់ហើយ ហើយកំណើននៃចំនួនមនុស្សស្លាប់ក៏បានកើនឡើងដល់២១២៨៣នាក់ដែរ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនានេះ ។
ប្រទេសចិនមានមនុស្សឆ្លងចំនួន៨១២៨៥នាក់ និងស្លាប់៣២៨៧នាក់ ប្រទេសអ៊ីតាលីមានមនុស្សឆ្លងចំនួន៧៤៣៨៦នាក់ និងស្លាប់ចំនួន៧៥០៣នាក់ សហរដ្ឋអាមេរិកមានមនុស្សឆ្លងចំនួន៦៨២០៣នាក់ និងស្លាប់១០២៧នាក់ ប្រទេសអេស្បាញមានមនុស្សឆ្លងចំនួន៤៩៥១៥នាក់ និងស្លាប់ចំនួន៣៦៤៧នាក់ និងប្រទេសអាល្លឺម៉ង់មានមនុស្សឆ្លងចំនួន៣៧៣២៣នាក់ និងស្លាប់ចំនួន២០៦នាក់ ។
ស្របពេលដែលកំណើននៃមនុស្សឆ្លង និងមនុស្សស្លាប់ដោយវីរុស Covid-19 កើនឡើងខ្ពស់នៅជុំវិញពិភពលោក ចំនួនមនុស្សជាសះស្បើយពីវីរុសនេះក៏បានកើនឡើងខ្ពស់ដែរ គឺដល់ចំនួន១១៤២១៨នាក់ ។