ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឱសថស្ថានដែលលក់ម៉ាសសង្កត់កពលរដ្ឋថ្លៃហួសហេតុប្រឈមនឹងការបិទអាជីវកម្ម

កាលពីព្រឹកថ្ងៃពុធទី២៥ ខែ មីនា ឆ្នាំ២០២០ ក្នុងពិធីសំណេះសំណាលជាមួយយុវគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៤២២នាក់ នៅវិមានសន្តិភាព មុនចេញហ្វឹកហ្វឺន និងបំពេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីឌ-១៩ (COVID-19)ដោយសម្តេចប្រកាសថា ឱសថស្ថានដែលលក់ម៉ាសសង្កត់កពលរដ្ឋថ្លៃហួសហេតុប្រឈមនឹងការបិទអាជីវកម្ម។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជម្រាបជូនជាសាធា រណជនថា សម្តេចកំពុងសិក្សាលើវិធានការច្បាប់ដើម្បីដាក់បទបញ្ជារឹបអូសម៉ាស់ដែលកំពុងលក់ក្នុងតម្លៃថ្លៃខ្ពស់ហួសហេតុសង្កត់កប្រជាពលរដ្ឋនៅតាមទីផ្សារ និងហេីយឈានទៅបិទឱសថស្ថានទាំងនោះលែងឲ្យដំណើរការរកស៊ីអស់មួយជីវិត។

វិធានការដ៏តឹងរឹងនេះ គឺដើម្បីកុំអោយឱសថស្ថានទាំងនោះដំឡើងថ្លៃម៉ាស់លក់សង្កត់កពលរដ្ឋតទៅទៀតជាពិសេសនៅក្នុងស្ថានភាពដែលប្រទេសជាតិកំពុងប្រ យុទ្ឋប្រឆាំងនឹងទប់ស្កាត់ជំងឺឆ្លងកូវីឌ-១៩៕

https://www.facebook.com/dailykhmernews/videos/3179670615591622/?t=2