លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងសហការីបាននាំយកថវិកាចូលរួមឧបត្ថម្ភពីសមាជិកសមាជិកាសភាពាណិជ្ជកម្មខេត្តចំនួន $10,500.00 និងទ្រនាប់ ម៉ាស ១០០០ និង hand Sanitizerចំនួន ៥ ដប ប្រគល់ជួនសាលាព្រះសីហនុ ដេីម្បីចូលរួមចំណែកទប់ស្កាត់និងប្រយុទ្ធប្រឆាំង នឹងជំងឺ Covid-19នៅថ្ងៃទី ២៦ខែមីនាឆ្នាំ២០២០។
លោកឧកញ៉ាប្រធានបានបន្ថែមថា ថវិការនេះបានមកពីការចូលរួម របស់សមាជិក សមាជិកា សភាពាណិជ្ជកម្មទាំងអស់ គឺបានបង្ហាញពីស្មារតី សមគីភាព និងការជួយទុក្ខធុរៈគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ។
ថវិការដែលលោកឧកញ៉ា វណ្ណ សុខហេង ប្រមូលបាននេះគឺបង្ហាញពីការដឹងគុណ ចំពោះរារដ្ឋាភិបាល ចំពោះមាតុភូមិកម្ពុជាយើង ដែលសម្តេចតេជោ នាយករដ្ឋមន្រ្តីបានធ្វើឲ្យកម្ពុជាមានសុខសន្តិភាពនិងការអភិវឌ្ឍន៍។
លោកឧកញ៉ា វណ្ណ សុខហេង ជាអ្នកជំនួញល្បីឈ្មោះ ក្នុងខេត្តព្រះសីហនុ គឺបានបរិច្ចាកមុនគេ នូវថវិកាផ្ទាល់ខ្លួនបួករួម និងសមាជិកជាច្រើនទៀត ដើម្បីផ្តល់ជូន ដល់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សម្រាប់ដោះស្រាយការងារក្នុងខេត្ត ដែលត្រូវចំណាយលើក្រុមការងារប្រឆាំងនិងវីរុសកូវីដ ១៩ នេះ ជូនប្រជាជនកម្ពុជា។
នេះជា បញ្ជីរាយនាមសប្បុរសជនចូលរួមបរិច្ចាគធនធានជួយដល់សាលាខេត្តព្រះសីហនុក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺ Covid-19 តាមរយៈសភាពាណិជ្ជកម្មខេត្តព្រះសីហនុ។