ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការឆ្លងវីរុសCovid-19នៅវៀតណាមកើនឡើងដល់១៤៨ករណីហើយ

ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនានេះ ស្តីពីការឆ្លងថ្មីនៃវីរុស Covid-19ចំនួន៧ករណីបន្ថែមទៀត ដែលនាំអោយ​ចំនួនឆ្លងសរុបនៅក្នុងប្រទេសនេះបានកើនឡើងដល់ចំនួន១៤៨ករណីហើយ ដែលនេះបើតាមការចុះផ្សាយរបស់ ស៊ីហួ (Xinhua )ប្រទេសចិន ។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលវៀតណាម បានអោយដឹងថា មនុស្សទាំង៧នាក់ថ្មី ដែលបានឆ្លងវីរុសផ្លូវដង្ហើមមួយនេះ គឺមានជនជាតិ បារាំងម្នាក់ ជនជាតិអាហ្រ្វិកខាងត្បូងម្នាក់ និងជនជាតិវៀតណាម៤នាក់ដែលទើបវិលត្រឡប់មកពីចក្រភពអង់គ្លេស អាមេរិក និងមកពីប្រទេសថៃ រួមទាំងបុរសជនជាតិវៀតណាមម្នាក់ទៀតនៅក្នុងស្រុក ។

សូមបញ្ជាក់ជូនថា ស្របពេលដែលកំណើននៃការឆ្លងវីរុស Covid-19 បានកើនឡើងដល់១៤៨ករណី មនុស្សចំនួន១៧នាក់ ក៏បានជាសះស្បើយពីវីរុសនេះដែរ និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ ៕