(ឡុងដ៍)៖ ព្រះអង្គម្ចាស់ ឆាលស៍ ហ្វីលីប ((Charles Philip) ) អ្នកស្នងតំណែងព្រះមហាក្សត្រី អាលីហ្សាបេតទី២ នៃចក្រភពអង់គ្លេស នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២នេះ ត្រូវក្រុមគ្រូពេទ្យធ្វើតេស្ត៍រកឃើញវិជ្ជមានផ្ទុកមេរោគកូរ៉ូណា ហើយពេលនេះ ព្រះអង្គត្រូវក្រុមគ្រូពេត្យដាក់ព្រះកាយដោយគង់នៅតែអង្គឯង ឯព្រះរាជដំណាក់ក្នុងទឹកដីប្រទេសអេកុស (Scotland)។
យោងតាមការផ្សាយរបស់ RT របស់រុស្ស៊ី បានឲ្យដឹងនៅមុននេះបន្តិចថា ទោះបីព្រះអង្គឆ្លងមេរោគ ក៏ព្រះរាជសុខភាពរបស់អង្គនៅល្អនៅឡើយ។
នៅក្នុងពិធីជួបជុំមួយ កាលពីសប្តាហ៍មុន ព្រះអង្គបានព្យាយាមមិនចាប់ដៃជាមួយភ្ញៀវ ដោយប្រើរបៀបសំពះវិញ ដើម្បីការពារការឆ្លងមេរោគដ៏សាហាវនេះ ប៉ុន្តែព្រះអង្គនៅតែគេចមិនរួចពីការតាមយាយីនៃមេរោគកូរ៉ូណាដដែល៕