ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

វៀត​​ណាមពន្យាពេលកិច្ចប្រជុំអាស៊ាន ដោយសារក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុស Covid-19

លោក ង្វៀន ស៊ួន ភុក (Ngyuen Xuan Phuc) នាយករដ្ឋមន្ត្រីរបស់ប្រទេសវៀតណាម បានប្រកាសនៅថ្ងៃសុក្រ ទី២០ ខែមីនានេះថា ប្រទេសនេះនឹងពន្យាពេលកិច្ចប្រជុំអាស៊ាននៅដើមខែមេសាឆ្នាំ២០២០នេះ ដែលវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះ ដោយសារក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុស Covid-19 ដែលនេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។
លោក ង្វៀន ស៊ួន ភុក បានអោយដឹងថា មេដឹកនាំរបស់ប្រទេសនេះ បានផ្ញើលិខិតទៅកាន់បណ្តាមេដឹកនាំរបស់ប្រទេសជាសមាជិកអាស៊ានរួចហើយ រួមទាំងផ្ញើទៅជូនមេដកនាំក្នុងប្រទេសពាក់ព័ន្ធអំពីការពន្យាពេលនៃកិច្ចប្រជុំអាស៊ាននៅខែមេសាខាងមុខនេះ ។
សូមបញ្ជាក់ជូនថា ម៉ាឡេស៊ី គឺជាប្រទេសសមាជិកអាស៊ានឈានមុខគេ ដែលមានមនុស្សឆ្លងវីរុស Covid-19 ច្រើនជាងគេ ដែលមានរហូតដល់ជាង៥៥០ករណី ដែលជាបរិមាណច្រើនជាងប្រទេសនានានៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ៕