ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនអាកាសចរណ៍សកលខាតបង់ទឹកប្រាក់១៥៧ពាន់លានដុល្លារដោយសារវីរុសខូវីដ-១៩

ក្រុមហ៊ុនអាកាសចរណ៍ចំនួន១១៦ក្រុមហ៊ុននៅជុំវិញពិភពលោក បានខាតបង់ទឹកប្រាក់ប្រមាណជាង១៥៧ពាន់លានដុល្លារអាមេរិកក្នុងរយៈជាង២ខែកន្លងមកនេះ ដោយសារការផ្ទុះឡើងនៃវីរុសខូវីដ-១៩ ដែលបណ្តាលអោយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ បានដាំក្បាលចុះយ៉ាងខ្លាំង ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Channel News Asia។

សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (International Air Transport Association) ដែលហៅកាត់ថា IATA បានអោយដឹងថា ក្រុមហ៊ុនអាកាសចរណ៍នៅជុំវិញពិភពលោក បានបាត់បង់ប្រាក់ចំណូលលើ៩០% ខណៈដែលក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានបាត់បង់អតិថិជនទាំងស្រុង ដោយសារក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុសខូវីដ-១៩។

IATA បានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ទាំង១១៦ក្រុមហ៊ុននេះ ត្រូវការទឹកប្រាក់ជំនួយពីរដ្ឋាភិបាលរបស់ប្រទេសខ្លួនសរុបប្រមាណជាង២០០ពាន់លានដុល្លារអាមេរិក ដើម្បីជួយស្រោចស្រង់ដំណើរការរបស់ខ្លួននៅពេលខាងមុខ៕