(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសថា បានរកឃើញមានអ្នកឆ្លងជំងឺCOVID-19 ចំនួន៤នាក់ ថ្មីបន្ថែមទៀត នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ ដែលធ្វើឲ្យចំនួនអ្នកឆ្លងជំងឺនេះ នៅក្នុងប្រទេសកម្ពុជា សរុប ៣៧នាក់ហើយ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ៤ករណីថ្មីនេះ មានជនជាតិម៉ាឡេស៊ី ២នាក់ អាយុ៦០ ម្នាក់ និង៦៤ឆ្នាំម្នាក់ នៅខេត្តកំពត និងជនជាតិខ្មែរ ២នាក់ អាយុ៧១ម្នាក់និងអាយុ ៥២ឆ្នាំម្នាក់នៅខេត្តត្បូងឃ្មុំ៕