ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា កំណើននៃការឆ្លងវីរុស Covid-19 បានកើនឡើងដល់៣២៩៩២៤នាក់ហើយនៅជុំវិញពិភពលោក គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនានេះ ខណៈដែលកំណើនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់១៤៥១២នាក់ផងដែរ ។
ប្រទេសចិននៅតែឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សឆ្លងវីរុស Covid-19 ច្រើនជាងគេគឺមានចំនួន៨១០៥៤នាក់ និងមានមនុស្សស្លាប់ចំនួន៣២៦១នាក់ ប៉ុន្តែបើប្រៀបធៀបមនុស្សស្លាប់ដោយវីរុសនេះ គឺប្រទេសអ៊ីតាលបានឈរក្នុងលំដាប់លេខ១នៅលើពិភពលោកទៅវិញ ។
ប្រទេសអ៊ីតាលីបានឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ច្រើនជាងគេដោយសារវីរុសនេះ គឺមានមនុស្សស្លាប់រហូតដល់៥៤៧៦នាក់ ដែលជាចំនួនមនុស្សស្លាប់ច្រើនជាងនៅប្រទេសចិនទៅទៀត ខណៈដែលមនុស្សចំនួន៥៩១៣៨នាក់ បានឆ្លងវីរុសនេះ ដែលមានចំនួនតិចជាងនៅប្រទេសចិន ៕