ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​ប្រធាន​​សភាពាណិជ្ជកម្ម​ខេត្ពព្រះសីហនុនិង​​​សប្បុរស​ជន​ចូល​រួម​បរិច្ចាគ​​ធនធាន​ជួយ​ដល់​សាលា​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ Covid-19

ប្រធាន​​សភាពាណិជ្ជកម្ម​​​​​ខេត្តព្រះសីហនុ ដែលដឹកនាំ ដោយ លោក​ឧកញ៉ា វណ្ណ សុខហេង បានផ្តួចផ្តើមគំនិតគៀងគរសប្បុរសជនជាសមាជីក ​សភា និងសហការីទាំងអស់ចូលរួម​និងរាជរដ្ឋាភិបាលក្នុងគ្រាលំបាកនេះ​​ និងសាលាខេត្តព្រះសីហនុ​​  ដើម្បីប្រយុទ្ធប្រឆាំងនិងវីរុសកូវីដ ១៩ នេះផងដែរ​​​។ ថវិការដែលលោក​ឧកញ៉ា វណ្ណ សុខហេង ប្រមូលបាន​​នេះគឺបង្ហាញពីការដឹងគុណ ចំពោះរារដ្ឋាភិបាល ចំពោះមាតុភូមិកម្ពុជាយើង​​​ ដែលសម្តេចតេជោ ​នាយករដ្ឋមន្រ្តី​​​បាន​ធ្វើ​ឲ្យ​កម្ពុជាមានសុខសន្តិភាពនិង​​​​ការអភិវឌ្ឍន៍។​

លោកឧកញ៉ា វណ្ណ សុខហេង ជាអ្នកជំនួញល្បីឈ្មោះ​ ក្នុងខេត្តព្រះសីហនុ គឺបាន​​បរិច្ចាកមុនគេ នូវ​ថវិកាផ្ទាល់ខ្លួន​បួករួម និងសមាជិកជាច្រើន​ទៀត ដើម្បី​ផ្តល់ជូន ដល់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សម្រាប់ដោះស្រាយ​ការងារ​​ក្នុងខេត្ត​ ដែលត្រូវចំណាយលើក្រុមការងារប្រឆាំងនិងវីរុសកូវីដ ១៩ នេះ ជូនប្រជាជន​កម្ពុជា​​​។​

នេះជា បញ្ជី​រាយ​នាម​សប្បុរស​ជន​ចូល​រួម​បរិច្ចាគ​​ធនធាន​ជួយ​ដល់​សាលា​ខេត្ត​ព្រះសីហនុក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ Covid-19 (គិត​ត្រឹម​ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២០) តាម​រយៈ​សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ។ សរុប $2,350.00 គិតជាលុយ​រៀល 9,400,000.00 ហើយ​​​ថវិកា​ដែល​ប្រមូល​បាន​នេះ នឹង​ត្រូវ​យក​ប្រគល់​ជូន​សាលា​ខេត្ត​ព្រះសីហនុ​ នៅថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២០ ។