យោងតាមព័ត៌មានពី ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា ដោយសារតែបញ្ហាការឆ្លងវីរុសកូរ៉ូណា COVID-19 ក្រសួងការងារនៃសាធារណរដ្ឋកូរ៉េ បានចេញច្បាប់ថ្មីសម្រាប់ពលករគំរូអាចពន្យាសុពលភាពបន្តស្នាក់នៅកូរ៉េបានរហូតដល់៥០ថ្ងៃ ពីមុនបានតែ ជនជាតិថៃ, ចិន, និងវៀតណាមតែប៉ុណ្ណោះ ឥឡូវគឺអាចពន្យាបានទាំង១៦ ប្រទេសដែលបញ្ជូនពលករមកបម្រើការងារនៅកូរ៉េ រួមទាំងប្រទេសកម្ពុជាផងដែរ។
ចំណែក ពលករគំរូដែលចប់៤ឆ្នាំ១០ខែ អាចដាក់ពាក្យស្នើសុំពន្យាការស្នាក់នៅបន្តក្នុងរយៈពេល១ខែ គិតត្រឹមថ្ងៃចាកចេញទៅស្រុកកំណើត។ក្នុងករណីបងប្អូនពលករគ្មានកន្លែងស្នាក់នៅ សូមទំនាក់ទំនងមកមន្រ្តីស្ថានទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េដើម្បីដោះស្រាយជូនបងប្អូនអោយបានមកស្នាក់នៅឯផ្ទះស្នាក់នៅបណ្តោះរបស់យើងខ្ញុំ ដែលមានទីតាំងស្ថិតនៅ តំបន់ស៊ូវ៉ុន អានសាន ក្វាងជូធំ និងសាសាងជាដើម។