យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមគ្រូពេទ្យ និងក្រុមអ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យក្នុងទីក្រុង ឃ្វីនលែន (Queenland) ប្រទេសអូស្ត្រាលីបានបង្ហាញថា ក្រុមអ្នកវិទ្យាសាស្ត្ររបស់ប្រទេសនេះ កំពុងផលិតវ៉ាក់សាំងសម្រាប់ការពារការឆ្លងវីរុសខូវីដ-១៩ ដោយដៃគូបានស្នើសុំអោយដាក់បញ្ចូលផ្លែចេកទៅក្នុងវ៉ាក់សាំងនោះនេះផងដែរ ។
មូលហេតុដែលនាំអោយក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលីដាក់ផ្លែចេកចូលទៅក្នុងវ៉ាក់សាំង គឺដោយសារផ្លែកចេកមានជាតិទឹក និង ហ្វាយប័រ (Fiber) ដែលអាចការពារពីការជ្រៀតចូលនៃវីរុសផ្លូវដង្ហើមមួយនេះបានប្រសិនបើដាក់ក្នុងវ៉ាក់សាំង ។
ក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលី បានអោយដឹងថា ការទទួលទានចេកមួយផ្លែក្នុងមួយថ្ងៃក៏អាចជួយទប់ទល់នឹងការឆ្លងវីរុសខូវីដ-១៩បានខ្លះដែរ ដែលផ្លែចេកមានវីតាមីនសេ (Vitamin C.) ដែលអាចជួយគាំទ្រដល់សុខភាពបេះដូងបានល្អ។
វ៉ាក់សាំងការពារវីរុសខួវីដ-១៩នេះ មិនទាន់សម្រេចយកជាផ្លូវការនោះទេ ដោយស្ថិតនៅក្នុងការពិសោធនៅឡើយ និងត្រូវការរយៈពេលយូរបន្ថែមទៀត ដើម្បីធ្វើការសាកល្បងជាច្រើនដំណាក់កាល និងរយៈពេលនៃការផលិតឡើងជាផ្លូវការ ៕