ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោកកើនឡើងដល់ជិត១៣ម៉ឺននាក់

ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោក បានកើនឡើងដល់ជិត១៣ម៉ឺននាក់ហើយ គឺចំនួន១២៩៨៤៦នាក់ និងមនុស្សជិត៥០០០នាក់ គឺ៤៩៣១នាក់ បានបាត់បង់ជីវិត គិតត្រឹមថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ ​។ នេះបើយោងតាមការចុះផ្សាយរបស់ South China Morning Post ។

ប្រភពដដែលបានបន្តថា មនុស្សប្រមាណ៦៨៣០៧នាក់ បានជាសះស្បើយពីវីរុសខូវីដ-១៩ ដែលភាគច្រើនទាំងមនុស្សឆ្លង មនុស្សស្លាប់ និងមនុស្សដែលបានជាសះស្បើយពីវីរុសនេះ គឺនៅលើទឹកដីរបស់ប្រទេសចិន ។

គិតត្រឹមថ្ងៃសុក្រដូចគ្នានេះ នៅប្រទេសចិនមានមនុស្សចំនួន ៣១៦៩នាក់បានបាត់បង់ជីវិត មនុស្សចំនួន ៨០៧៩៣នាក់បានឆ្លង និងមនុស្សចំនួនជាង៦០០០០នាក់ បានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ ៕